MENU

តើក្រុមហ៊ុន Apple នឹងប្រកាសអ្វីខ្លះនៅក្នុងព្រឹត្តិការណ៍ យប់នេះ?

ក្រុមហ៊ុន Apple នឹងធ្វើសេចក្ដីប្រកាសនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយ ដែលតែងតែធ្លាប់ធ្វើជារៀងរាល់ឆ្នាំ អំពីផលិតផល​ និងកម្មវិធីថ្មីៗរបស់ពួកគេ នៅថ្ងៃទី ០៩ ខែកញ្ញា វេលាម៉ោង ១០ ព្រឹក នៅសាលប្រជុំ Bill Graham Civic ទីក្រុង San Francisco ប្រទេសអាមេរិក។ iPhone 6s, iPhone 6s Plus, iOS9, WatchOS 2 ជាមួយនឹង​ផលិតផល និងកម្មវិធីដ៏អស្ចារ្យផ្សេងៗដ៏ទៃជាច្រើនទៀត គឺជាអ្វីដែលមនុស្សភាគច្រើនរំពឹងទុកថា ក្រុមហ៊ុន Apple នឹងប្រកាសនៅក្នុងថ្ងៃនោះ។

iPhone 6s និង iPhone 6s Plus

yahoo1

រូបភាព iPhone។ ដកស្រង់ពីគេហទំព័រ Yahoo

អ្វីដែលមនុស្សភាគច្រើនរំពឹងទុកខ្លាំងជាងគេថា ក្រុមហ៊ុន Apple នឹងប្រកាសនៅក្នុងព្រឹត្តិការណ៏ដ៏សំខាន់នៅថ្ងៃស្អែកនេះគឺ iPhone 6s និង iPhone 6s Plus ។ ហើយ iPhone ទាំងពីរម៉ូដែលនេះ ក៏នឹងមានភ្ជាប់មកជាមួយ និង​មានការធ្វើឲ្យប្រសើរឡើង នូវ​លក្ខណៈពិសេសៗមួយចំនួនរបស់វាផងដែរ ដូចជា កាមេរ៉ា ១២ Megapixels ដែលច្បាស់ជាងកាមេរ៉ារបស់ iPhone ម៉ូដែលមុនៗ ដែលមានត្រឹមតែ ៨ megapixel, សបក iPhone ដែលក្រាស់ជាងម៉ូដែលមុនៗបន្តិច ដើម្បីចៀសវាងកុំឲ្យងាយបាក់ ឫវៀច (bendgate), និង Force Touch Display ដែលអាចវាស់ដឹងនូវកម្លាំងម្រាមដៃ ដែលអ្នកចុចនៅលើអេក្រង់។

 

Apple TV

gizmodo

រូបភាព Apple TV។ ដកស្រង់ពីគេហទំព័រ Gizmodo

Apple TV ដែលគេរំពឹងទុកថានឹងមានការកែប្រែធ្វើឲ្យប្រសើរឡើងជាច្រើនឆ្នាំមកហើយនោះ ក៏មានគេទស្សទាយថា នឹងមានការប្រកាស់ផ្លាស់ប្តូរជាច្រើនផងដែរនៅថ្ងៃទី ០៩ ខែកញ្ញានេះ។ គេជឿថា នឹងមានលក្ខណៈពិសេសជាច្រើនដែលត្រូវបានបន្ថែម និងធ្វើឲ្យប្រសើរឡើងទៅលើ Apple TV ដូចជា  processor ដែលល្អជាងមុន, Remote បញ្ចាដែលមាន Touchpad, មានភ្ចាប់មកជាមួយនឹង App Store , អាចផ្ទុកទិន្នន័យបានច្រើនជាងមុន, អាចបញ្ចាតាម Siri ដោយងាយស្រួល និង លក្ខណៈពិសេសផ្សេងៗជាច្រើនទៀត។

 

iPad Pro

yahoo

រូបភាព iPad Pro (ត្រូវបានកៃរូបរៀង)។ ដកស្រង់ពីគេហទំព័រ Yahoo

លើសពីនេះទៀត ក៏មានការទស្សទាយ ថាក្រុមហ៊ុន Apple នឹងមានចេញ iPad ថ្មី ដែលហៅថា iPad Pro ដែលមានអេក្រង់ធំ​រហូតដល់ទៅ ១២,៩ អិុញ ធំជាង iPad ផ្សេងៗទៀត ដែលធ្វើឲ្យមានភាពងាយស្រួល ដល់អ្នកដេគ័រ អ្នកឌីហ្សាញ អ្នកជំនួញ និងអ្នកជំនាញផ្សេងៗទៀតប្រើប្រាស់ ជាមួយនឹង Multitasking Feature ដែល ក្រុមហ៊ុន Apple បានធ្វើឲ្យប្រសើរឡើងនៅក្នុង iOS ថ្មីផងដែរ។

 

iOS 9, OS X El Capitan និង WatchOS 2

slashgear

រូបភាព Beta របស់ WatchOS 2, OS X El Capitan និង iOS9 ដកស្រង់ពីគេហទំព័រ Slashgear

ខាងផ្នែក Software ក៏មានគេរំពឺងទុកថា នឹង​មានប្រកាសចេញពី Software Updates ថ្មីរបស់ iOS9, OS X El Capitan និង WatchOS 2 ដែល ក្រុមហ៊ុន Apple បានដាក់ឲ្យប្រើជា Beta អស់មួយរយៈនោះផងដែរ។

 

ដើម្បីឲ្យច្បាស់ថាតើការទស្សទាយ និងការរំពឺងទុករបស់អ្នកគាំទ្រផលិតផល និង សេវាកម្ម របស់ក្រុមហ៊ុន Apple ទាំងអស់ខាងលើពិតត្រឹមត្រូវមែនឫក៏អត់នោះ សូមរងចាំមើលទាំងអស់គ្នា នូវព្រឹត្តិការណ៍ដ៏ពិសេសដែលក្រុមហ៊ុន Apple នឹងធ្វើសេចក្ដីប្រកាសដ៏ធំទៅដល់ពិភពលោកនៅថ្ងៃទី ០៩ ខែកញ្ញានេះ។ ខ្ញុំនឹងសរសេរពី Review អំពីផលិតផលថ្មីៗ ដែលក្រុមហ៊ុន Apple នឹងប្រកាស់ចេញ នៅក្នុងអត្ថបទក្រោយៗរបស់ខ្ញុំ។

Comments (0) បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន