MENU

ទូរទស្សន៍8Kដំបូងបង្អស់លើពិភពលោកពីក្រុមហ៊ុនSHARP

ចាប់តាំងពីដំបូងដែល ទូរទស្សន៍មានតែពណ៌សខ្មៅ រហូតមានពណ៌ ហើយក៏បានផលិតនូវទូរទស្សន៍ជាច្រើនមានទំហំខុសៗគ្នា។​ បច្ចុប្បន្ន ទូរទស្សន៍ដែលមានទំហំ Resolution ធំជាងគេ គឺ ទូរទស្សន៍ 4K។ ប៉ុន្តែលោកអ្នកមិនទាន់ដឹងទេថា តើនាពេលនេះគេបានផលិតនូវទូរទស្សន៍មានទំហំ រឹតតែធំ គឺ​​ 8K ដែលផលិតដោយក្រុមហ៊ុន Sharp ដែលជាក្រុមហ៊ុនល្បីក្នុងការធ្វើគ្រឿងអេឡិចត្រូនិច។

ទូរទស្សន៍ 8K មួយនេះ ហៅម្យ៉ាងទៀតថា Super high-vision ដែលមាន ទំហំ​ 85inch និងមាន​ Resolution ដល់ទៅ 7680×4320 មានទំហំ 4ដងនៃ ទូរទស្សន៍ 4K​ មានចំនួនភិចសេល ដល់ទៅ​ 107 ក្នុង 1Inch។​

sharp-8k-tv

ដកស្រង់ចេញពីគេហទំព័រ 9to5mac

maxresdefault

ក្រុមហ៊ុន Sharp នឹងចាប់ផ្តើមដាក់បង្ហាញទូរទស្សន៍នេះនៅដើមខែតុលា និង​ ត្រៀមលក់ទូរទស្សន៍នេះ នៅប្រទេសជប៉ុនជាមុនគេ នឹងមានតំលៃដល់ទៅ $133,000 នៅចុងខែតុលាខាងមុខនេះ។ ក្រៅពីនេះនៅមានក្រុមហ៊ុនផ្សេងទៀតកំពុងខំប្រឹងធ្វើទូរទស្សន៍ទំហំ 8K ផងដែរ ដូចជា LG និង Samsung។

ខាងក្រោមនេះជា វីដេអូបង្ហាញពី ការដាក់តាំង ទូរទស្សន៍ Sharp 8k super high vision​ នៅ CES Show 2015

Comments (0) បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន