MENU

តើ iMac Retina display 4K 21.5inch នឹងចេញក្នុងឆ្នាំនេះរឺទេ?

ថ្មីៗនេះអ្នកបានដឹងហើយថា ក្រុមហ៊ុន Apple ទើបតែចេញផលិតផលថ្មី ​ គឺ iPhone 6S  iPhone 6S plus​ iPad mini 4 និង iPad pro ជំនាន់ថ្មីមួយទៀត។ ផលិតផលទាំងនេះ បានធ្វើអោយពិភពលោក រួមទាំងប្រទេសកម្ពុជា មានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ តែគួរកត់សំគាល់ថា ក្រុមហ៊ុន Apple​ មិនមែនមានតែ ទូរស័ព្ទ និង ​iPad ប៉ុណ្ណោះទេ គឺ មានទាំងផលិតផលជា កំព្យូទ័រផងដែរ។​ នៅចាំទេ កាលពីឆ្នាំមុន ថ្ងៃ16 ខែតុលា ឆ្នាំ២០១៤ Apple​ បានបញ្ចេញនូវ iMac Retina display 5k 27 inch​ ដូច្នេះ​ ក៏មានពាក្យចចាមរាមខ្លះ​ថា ឆ្នាំនេះ ខែតុលា នឹងមានការបញ្ចេញផលិតផលថ្មីពី Apple គឺ​ iMac Retina display 4k 21.5​​​ inch។ តើគេរំពឹងទុកពីអ្វីខ្លះ ទៅលើ iMac ថ្មីនេះ?

iMac 27inch 5k Retina display

iMac 27inch 5k Retina display

អ្នកបានដឹងហើយថា iMac 5k Retina display 27inch មានទំហំ 5120 x 2880 ដែលផ្ទុកទៅដោយពណ៌ចំនួនរាប់លាន ដែលធ្វើអោយរូបភាព មានសភាពមត់ ស្រួលមើល

  • CPU Core i5 quad core 3.3GHz
  • Ram DDR​ ជំនាន់ទី៣​ ពី 8GB រហូតដល់​ 32GB
  • មានទំហំ Hard disk 1TB (ជាSSD) ​
  • មានកាតរូបភាព ពីម៉ាកល្បី គឺ AMD Radeon R9 M290 ទំហំ 2GB (អាចដំឡើងដល់4GB)

ខាងលើនេះជាអ្វីដែលមាននៅក្នុង iMac 5K ចាស់ដែលចេញឆ្នាំមុន តែក្នុងឆ្នាំនេះគេរំពឹងទុកថា iMac 4K ថ្មីនេះ នឹងមានដូចជា

  • Retina display ទំហំ 4096 x 2160 4K
  • CPU Core i7 quadcore អាចពី 3.3GHz ទៅ 3.8GHz
  • Ram DDR ថ្មីជំនាន់ទី 4 ដែលទើបនឹងចេញ
  • AMD Radeon R9 M300  ជំនាន់ចុងក្រោយ
new-imac-q3-2015

រូបភាពទាញចេញពី​គេហទំព័រផ្លូវការរបស់ Apple

ហើយតំលៃគឺប្រហែលចាប់ផ្តើមពី 1200$ ឡើងទៅ​ នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ។​ តែវាក៏ល្អម៉្យាងដែរ បើមាន iMac 4K Retina ដែលមិនធំពេកសំរាប់អ្នកធ្វើការ ហើយមានតំលៃសមរម្យ។ ពួកយើងនឹងចាំមើលទាំងអស់គ្នាថាតើពាក្យចចាមរាមនេះត្រឹមត្រូវរឺទេ។ ពួកយើងនឹងជូនពត៌មាននាពេលក្រោយទៀត។

Comments (0) បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន