MENU

ជីវិតរស់នៅក្នុងព្រៃជាមួយ Don’t Starve នៅលើ iOS

Don’t Starve គឺជាប្រភេទហ្គែមរន្ធត់ និង​ អំពីការតស៊ូរដើម្បីរស់​ ដែលបង្កប់ទៅដោយ​ អាថ៍កំបាំង មន្តអាគម និង​ វិទ្យាសាស្ត្រ។ វាបានបង្កើតឡើងដោយ Klei Entertainment ក្នុងខែមិនា ឆ្នាំ 2013 ហើយក្រោយមកក្រុមហ៊ុនដដែលនេះបានអភិវឌ្ឍន៏ហ្គែមមួយទៀតឈ្មោះថា Don’t Starve Pocket Edition នៅថ្ងៃទី 9 ខែ កក្កដា ឆ្នាំ 2015។ យើងអាចកំសាន្តជាមួយហ្គែមនេះបានតាមរយះ ប្រព័ន្ធប្រត្តិបត្តិការ Windows Mac​ OSX/iOS Linux​​ និង​ Androidជាដើម។ ម៉្យាងវិញទៀតយើងក៏អាចលេងហ្គែមនេះនៅលើ PlayStation 4 PlayStation Vita និង​ Wii U ផងដែរ។

322330_screenshots_2015-01-21_00004

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

2419699-0002

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

Autumn_RoG_poster

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

នៅក្នុងហ្គែមតំរូវអោយយើងជ្រើសរើសតួរអង្គមួយក្នុងចំណោមតួរអង្គទាំង 11 ហើយយើងត្រូវធ្វើការតស៊ូរ​ និង​ ផ្សងព្រេងនៅក្នុងព្រៃ ដើម្បីរុករកផ្លូវ និង រក្សាជីវិតចេញពីព្រៃដ៏សែនជ្រៅនេះ។ សំរាប់ហ្គែមនេះគឺមានលក្ខណះពិបាកលេងត្រង់ចំនុចនៅក្នុងព្រៃនោះគឺពោពេញទៅដោយសត្វសាហាវ ព្រាយបីសាច រួមទាំងការទប់ទលជាមួយការបន្លាស់ប្តូរនៃអកាសធាតុផងដែរ។ យើងអាចផលិតរបស់ និងធ្វើរឿង ជាច្រើននៅក្នុងហ្គែមនេះ ដូចផលិតចឧបករណ៏សាងសង់ អាវុទ្ធ សំលៀកបំពាក់ បង្កាត់ភ្លើង ប្រម៉ាញសត្វ សង់ផ្ទះ និង ការធ្វើមិត្តជាមួយនិងសត្វព្រៃ។

1909034416_1363274579_by_strawberry_puree-d666nnv

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

image_2

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

maxresdefault

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

Winter_RoG_poster

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

បច្ចុប្បន្ននេះមានតួអង្គចំនួន 11 នាក់នៅក្នុង Don’t Starve។ តួរអង្គដំបូងដែលយើងអាចជ្រើសរើសលេងបាននៅក្នុង ហ្គែមនេះគឺ Wilson ដោយគេបានចាត់ទុក្ខ Wilson ជាតួរអង្គឯកក្នុងហ្គែមនេះ។ ភាគច្រើននៃតួអង្គផ្សេងទៀតអាចត្រូវបានជ្រើសរើសបាននៅពេលដែលយើងបានពិន្ទុគ្រប់គ្រាន់ ដែលពិន្ទុទាំងនោះបានមកពីការស្លាប់ ឫ ការឆ្លងទៅភពថ្មីរបស់តួអង្គដែរយើបានជ្រើសរើស។ ម៉្យាងវិញទៀតតួរអង្គនីមួយៗ មានសំលេងខុសៗគ្នា ព្រមទាំង មានចរិក ចំណង់ចំណូលចិត្ត និង ជំនាញពិសេសខុសៗផងដែរ។

Untitled

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

nmoe2tebmqdlgpznjk3q

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

 

បើប្រិយមិត្តទាំងអស់គ្នាចង់ដឹងថា Don’t Starve ពិតជាសប្បាយខ្លាំងយ៉ាងណានោះ តោះទៅ ទាញយកហ្គែមនេះមកទាំងអស់គ្នា។ យើងអាចទាញយកហ្គែមនេះពី App Store និង​ Play Store បាន ឬ ក៏ទៅទាញយកពីកម្មវិធី V-Share ក៏បានដែរ។

 

Comments (0) ហ្គែម

Comments are closed.

យោបល់របស់អ្នកអាន