ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាស ស្តីពីការប្រមូលពន្ធលើលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2015 ត្រូវមូលចាប់ពីថ្ងៃទី 01 ខែកក្កដា ឆ្នាំ2015 រហូតដល់ថ្ងៃទី 31 ខែវិច្ឆិកា ឆ្នាំ2015។
តើយើងអាចទៅបង់ពន្ធនៅទីកន្លែងណាខ្លះ?
យោងតាមប្រកាសពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ម្ចាស់មធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទ ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2015 នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឫ តាមសាខាខេត្ត ខ័ណ្ឌ ឫ នៅធនាគារ កាណាឌីយ៉ា ក.អ កម្ពុជា ឫធនាគារ អេស៊ីលីដា ភីអិលស៊ី។
តើយើងត្រូវការឯកសារអ្វីខ្លះក្នុងការបង់ពន្ធនេះ?
ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2015 ម្ចាស់យានយន្តត្រូវភ្ជាប់មកជាមួយនូវ៖
ក. ប័ណ្ណសំគាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដោយមិនចាំបាច់ដាក់លិខិតប្រកាស់ពន្ធ។ ក្នុងករណីបាត់ប័ណ្ណនេះ ម្ចាស់យានយន្តត្រូវដាក់ពាក្យស្នើរសុំបោះពុំប័ណ្ណបង់ពន្ធ សាជាថ្មី នៅសាខាពន្ធដារខេត្ត/ខណ្ឌ ឫនៅអគ្គនាយកដ្ឋានពន្ធដារ ដោយត្រូវបង់ថ្លៃសេវាធ្វើប័ណ្ណចំនួន 5,000 រៀល។
ខ. ឯកសារបង់ពន្ធប្រចាំឆ្នាំលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2014 ដោយត្រូវដាក់លិខិតប្រកាសពន្ធចំនួន 02 សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។ ក្នុងករណីបាត់បង់ឯកសារបង់ពន្ធនេះ ម្ចាស់យានយន្តត្រូវដាក់ពាក្យស្នើរសុំលិខិតបញ្ជាក់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2014 នៅសាខាពន្ធដារខេត្ត/ខណ្ឌ ឫនៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីប្រើប្រាស់ក្នុងការការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2015។ ការដាក់លិខិតប្រកាសពន្ធនេះ ត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម៖
- បណ្ណសំគាល់យានយន្ត ឫ
- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណះបច្ចេកទេសយានយន្ត ដោយចេញដោយក្រសួងសារណះការនិងដឹកជញ្ជូន ឫ
- បង្កាន់ដៃបង់ពន្ធនាំចូល ឫ
- លិខិតបញ្ជាក់ការប្រើប្រាស់យានយន្តចេញដោយឃុំ/សង្កាត់ ចំពោះយានយន្តកែច្នៃក្នុងស្រុក និង
- អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនរបស់ម្ចាស់មធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះ ឫ លិខិតឆ្លងដែន ឫ លិខិតបញ្ជាក់សំបុត្រកំណើត ចេញដោយមន្ត្រីអត្រានុកូលដ្ឋាន។
គ. ចំពោះមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទដែលទើបមកប្រកាស់បង់ពន្ធលើកដំបូង ត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន 02 សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ និង ភ្ជាប់ជាមួយនូវឯកសារដូចមានចែងក្នុងចំណុច ”ខ” នៃប្រកាស់នេះ។
ដើម្បីមានភាពងាយស្រួលក្នុងការប្រកាសបង់ពន្ធប្រភេទនេះនៅឆ្នាំបន្តបន្ទាប់ខាងមុខ ម្ចាស់យានជំនិះអាចស្នើរសុំធ្វើប័ណ្ណសំគាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទ ដោយគ្រាន់តែគូសក្នុងប្រអប់បង្ហាញក្នុងលិខិតប្រកាសបង់ពន្ធលើលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2015។ ការស្នើរសុំបោះពុំបណ្ណនេះ ត្រូវបង់ថ្លៃសេវា ចំនួន 5,000 រៀល។
ឃ. ចំពោះទោចក្រយានយន្ត និង ត្រីចក្រយានយន្តដែលបំពាក់ដោយម៉ាស៊ីម៉ូតូ មិនចាំបាច់ដាក់លិខិតប្រកាស់បង់ពន្ធ និងមិនចាំបាច់ភ្ជាប់មកជាមួយនូវឯកសារផ្សេងៗឡើយ។
ខាងក្រោមនេះគឺជាការកំណត់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទ៖
យោងតាមប្រកាសបានបន្តឲដឹងថា ចំពោះមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទទាំងឡាយ ដែលមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យាន្តជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ 2014 ហើយមានបង្កាន់ដៃបង់ពន្ធនាំចូលមុនថ្ងៃទី 01 ខៃ ធ្នូ ឆ្នាំ 2014 ឫ មានបង្កាន់ដៃបង់ពន្ធនាំចូល ត្រូវបង់ប្រាក់ពន្ធ និង ប្រាក់ពិន័យសម្រាប់បណ្តាឆ្នាំដែលបានខកខានមិនបានបង់ពន្ធកន្លងមក ឲបានរួចរាល់មុនសិន ទើបអាចអនុញ្ញាតឲប្រកាស់បង់ពន្ធសម្រាប់ឆ្នាំ2015។
ខ្ញុំចង់ដឹងអំពីអត្រាពន្ធក្នុងការកាត់ប្លង់ដីតើអាចពន្យល់ខ្ញុំបានទេ?
អគុណសំរាប់សំនួររបស់បង។ តាមពិតទៅខ្ញុំមិនមែនជាអ្នកជំនាញនៅក្នុងវិស័យពន្ធនោះទេ សូមបងអធ្យាស្រ័យបើចំឡើយរបស់ខ្ញុំមិនត្រឹមត្រូវ ឫ មិនច្បាស់លាស់។ បើតាមខ្ញុំដឹងអត្រាពន្ធក្នុងការផ្ទេរប្លង់(រឹង) អចលនាទ្រព្យ គឺ 4%។ ពន្ធ 4% ភាគរយត្រូវបានកំណត់លើតម្លៃផ្ទេរនិងត្រូវបង់ដោយភាគគីដែលនឹងត្រូវទទួលបានដីនេោះ។