MENU

Zenfone
Tag Archive

740

ក្រុមហ៊ុន Asus ទើបតែបានប្រកាស ZenFone 3, ZenFone 3 Deluxe និង ZenFone 3 Ultra

បច្ចេកវិទ្យា

31/05/2016

ក្រុមហ៊ុន Asus ទើបតែបានប្រកាសស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះគឺ ZenFone 3, ZenFone 3 Deluxe និង ZenFone 3 Ultra នៅឯព្រឹត្តិការណ៍ Computex 2016 ។

 

zf3-series-3

 

Asus ZenFone 3 គឺជាគំរូដើមគេបង្អស់នៃស្មាតហ្វូនទាំងបី។ វាមានតួរខ្លូន ដែលមានស៊ុមជុំវិញជាអាលុយមីញ៉ូម ជាមួយបន្ទះកញ្ចក់ Corning Gorilla Glass 2.5D នៅផ្នែកខាងមុខ និងខាងក្រោយ។ វាមានអេក្រង់ទំហំ 5.5 អ៊ីញ ដែលមាន resolution 1080p ប្រភេទ Super IPS+ ជាមួយកំរិតពន្លឺរហូតដល់ទៅ 500 nits ឯណោះ ហើយ 77.3% នៃអេក្រង់របស់វា គឺស្ទើតែជិតស្មើផ្ទៃតួរខ្លួនទូរស័ព្ទ។

Zenfone 3 មានកាមេរ៉ាមុខទំហំ 8 megapixel ឯកាមេរ៉ាខាងក្រោយទំហំ 16 megapixel ជាមួយនិងបច្ចេកវិទ្យា ASUS TriTech autofocus ដែលរួមបញ្ចូល laser autofocus ជំនាន់ទី2 ហើយលើសពីនេះទៀត phase detection និង contrast detection អាច focus លឿនបំផុតត្រឹមតែ 0.03 វិនាទី តែប៉ុណ្ណោះ។

ស្មាតហ្វូននេះដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 625 ដែលមាន RAM ទំហំ 4GB ហើយវាក៏មាន sensor ស្កេនក្រយៅដៃផងដែរ។

 

asus-zenfone-3-lead

 

ZenFone 3 Deluxe គឺជាម៉ូដែលកំពូលរបស់ ASUS។ វាមានតួរទាំងមូលខ្លូនជាលោហៈ និងគែមរបស់វាមានកំរាស់ 4.2mm។ អេក្រង់របស់វាមានទំហំ 5.7 អ៊ីញ ប្រភេទ Super AMOLED ជាមួយនិងពណ៌ NTSC ច្រើនជាង 100% និង 79% នៃអេក្រង់របស់វាជិតស្មើផ្ទៃតួរខ្លួនទូរស័ព្ទ។

ទូរស័ព្ទនេះមានដំណើរការដោយបន្ទះឈីបថ្មីរបស់ Qualcomm នោះគឺ Snapdragon 820 ដែលមាន 6GB នៃ RAM។ ផ្នែកខាងមុខបំពាក់កាមេរ៉ាទំហំ 8 megapixel និងខាងក្រោយបំពាក់កាមេរ៉ារបស់ Sony IMX318 ដែលមានទំហំ 23 megapixel ជាមួយ aperture កំរិត f/2.0, បច្ចេកវិទ្យា 4-axis OIS (optical image stabilization) និងថតវីដេអូកំរិត 4K ជាមួយនឹងប្រព័ន្ធ autofocus TriTech ដូចគ្នាទៅនិង ZenFone 3 ដែរ។

ZenFone 3 Deluxe ប្រើដំនរភ្ជាប់ USB Type-C ជាមួយ USB 3.0 និងបច្ចេកវិទ្យាសាកថ្មរហ័ស Qualcomm Quick Charge 3.0 ផងដែរ។ ទូរស័ព្ទនេះក៏មាន sensor ស្កេនក្រយៅដៃនូវផ្នែកខាងក្រោយ ហើយវាមាន speaker ប្រភេទ five-magnet ដែលគាំទ្រ Hi-Res Audio ផងដែរ។

 

asus-zenfone-3-deluxe-2

 

ស្មាតហ្វូនចុងក្រោយបំផុតនោះគឺ ZenFone 3 Ultra។ វាមានអេក្រង់ធំបំផុតដល់ទៅ 6.8 អ៊ីញ ដែលមាន resolution 1080p ជាមួយ ពណ៌ NTSC 95%, 79% នៃអេក្រង់របស់វាជិតស្មើរផ្ទៃតួរខ្លួនទូរស័ព្ទ ហើយអ្វីដែល ASUS បានហៅនោះគឺបច្ចេកវិទ្យា Tru2Life+ video ដែលប្រើ Processor រូបភាពរបស់ទូរទស្សន៍ 4K UHD TV-grade ចុងក្រោយបំផុត។ ស្មាតហ្វូននេះមាន speaker ចំនួនពីរ ប្រភេទ five-magnet ដែលគាំទ្រ Hi-Res Audio ហើយក៏ជាទូរស័ព្ទដំបូងដែលមាន surround sound 7.1 ជាមួយកាស DTS: X។

កាមេរ៉ារបស់វាដូចគ្នាទាំងស្រុងទៅនឹង ZenFone 3 Deluxe អញ្ចឹងដែរ។ Phablet នេះបំពាក់បន្ទះឈីប Snapdragon 652 និង RAM ទំហំ 4GB ចំនែកឯថ្មមានចំនុះ 4600mAh ជាមួយនិងបច្ចេកវិទ្យាសាកថ្មរហ័ស Quick Charge 3.0។ អ្វីដែលពិសេសនោះ គឺវាអាចសាកថ្មឧបករណ៍ដ៏ទៃទៀតបាន ជាមួយ Voltage កំរឹត 1.5A output។ វាក៏មានតួរខ្លួនលោហៈ និង sensor ស្កេនក្រយៅដៃដូច ZenFone 3 Deluxe ផងដែរ។

 

ASUS-ZenFone-3-Utra-Family-1024x549

 

តំលៃរបស់វាចាប់ផ្តើមពី 249$ សំរាប់ ZenFone 3, 499$ សំរាប់ ZenFone 3 Deluxe, និង 479$ សំរាប់ ZenFone 3 Ultra។

អានបន្ត