MENU

Stress
Tag Archive

901

វិធីតិចតួចដែលអាចជួយអោយជីវិតអ្នកប្រសើរ

សុខភាព

14/11/2015

ការរស់នៅបច្ចុបន្ន ប្រកបទៅដោយគ្រោះថ្នាក់បើយើងមិនសូវជាយកជិតទុកដាក់ចំពោះអ្វីដែលយើងធ្វើរាល់ថ្ងៃ។ យើងត្រូវតែកែទំលាប់នៅអ្វីដែលយើងធ្វើខុស និង ចាប់យកអ្វីដែលជំនួយដល់អ្នកក្នុងការរស់នៅ។ មានវិធីជាច្រើនសំរាប់ធ្វើការសុខភាពរបស់យើងល្អ ប៉ុន្តែក្នុងនេះ ពួកយើងបានលើកយកតែអ្វីដែលស្រួលសំរាប់ប្រជាជនកម្ពុជាប្រចាំថ្ងៃ មិនត្រូវការពេលវេលាច្រើន មិន​ចំនាយថវិការច្រើន។ ខាងក្រោមនេះជាវិធីដែលអាចធ្វើអោយជីវិតរបស់លោកល្អឡើងវិញ។

114324391-Converted_Healthy_Lifestyle

ដកស្រង់ចេញពីគេហទំព័រ kevinjdonaldson

ការញ៊ាំ

មនុស្សគ្រប់រូបតែងតែដឹងហើយថាត្រូវតែញ៊ាំដើម្បីរស់ តែពេលខ្លះអ្នកមិនដឹងថាត្រូវញ្៊ាំរបៀបម៉េច ញ៊ាំអ្វីខ្លះនោះទេ។ ការញ៊ាំអាហារដែលមិនល្អអាចប៉ះពាល់ដល់សុខភាពរបស់លោកអ្នកខ្លាំងបំផុត។ ដូច្នេះ នេះជាអ្វីដែលអ្នកត្រូវធ្វើចំពោះការញ៊ាំ៖

  • 1ថ្ងៃញ៊ាំ3ពេល ព្រឹក,ថ្ងៃ, ល្ងាច ត្រូវចាំថា ពេលល្ងាចមិនត្រូវហួសម៉ោង9 និង មិនត្រូវញ៊ាំច្រើនពេកទេ
  • នៅក្នុងអាហារដែលអ្នកញ៊ាំត្រូវមាន បន្លែ, អាហារដែលមានជាតិហ្វៃបឺ និង អាហារដែលមានជាតិខ្លាញ់តិច, ទឹកដោះគោដែលមានFat តិច ឬគ្មានសោះ (ចំពោះមនុស្សចាស់ ឬ ចំពោះមនុស្សទន់ខ្សោយ ត្រូវញ៊ាំទឹកដោះគេដែលមានជាតិ fat ច្រើន), ផ្លែឈើ
  • អ្នកអាចញ៊ាំត្រឹមតែមួយចំអែត កុំអោយតឹងពោះពេក, ពេលឃ្លានភ្លាមត្រូវញ៊ាំភ្លាម
  • គួរជៀងវាងការញ៊ាំ ទឹកក្រូចកំប៉ុង ឬ ស្រាបៀ និង បារី
  • មិនត្រូវញ៊ាំភ្លាមគេងភ្លាមទេ អាចអោយកើតចង្អោ
  • មិនត្រូវញ៊ាំអាហារឆៅ
ដកស្រង់ចេញពីគេហទំព័រ health.viralcreek

ដកស្រង់ចេញពីគេហទំព័រ health.viralcreek

ការហាត់ប្រាណ

  • ត្រូវហាត់ប្រាណជារៀងរាល់ថ្ងៃ អាចកាត់បន្ថយជំងឺសរសៃឈាមនិងបេះដូង  ជំងឺសន្លាក់ កាត់បន្ថយស្ត្រេស និងភាពភ័យខ្លាច
  • អ្នកអាចចាប់ផ្តើមតិចៗសិន ព្រោះ បើចាប់ផ្តើមភ្លាមខ្លាំងភ្លាមអាចអោយអ្នក មានអាការះវិលមុខ និង អាចបង្កអោយមានគ្រោះថ្នាក់
  • ការដើរ ឬ រត់ 1ថ្ងៃ កន្លះម៉ោង ទៅ មួយម៉ោងអាច ជួយអោយអ្នកមានភាពរឹងមាំ អាចធ្វើការបានយូរ ឈរ, រត់, ដើរបានយូរផងដែរ
  • បើមានការឈឺចាប់ពេលកំពុង ហាត់អ្នកត្រូវឈប់ភ្លាម
Group Of Four People In The Gym, Exercising Their Legs Doing Cardio Training

ដកស្រង់ចេញពីគេហទំព័រ health.viralcreek

ការហាត់ចិត្ត

  • មួយថ្ងៃត្រូវគេងអោយបាន យ៉ាងហោចណាស់
    • 12-18ម៉ោងចំពោះកុមារក្រោមអាយុ 3ឆ្នាំ
    • 10-12 ម៉ោងចំពោះកុមារពី3ទៅ 10ឆ្នាំ
    • ​8-10 ម៉ោងចំពោះយុវវ័យ
    • ចំពោះមនុស្ស ភាគច្រើនគឺ 7-9ម៉ោង
  • រកអ្វីដែលថ្មី ដូចជាអាហារ ទីកន្លែងផ្សេងៗ
  • រកពេលវេលាណាដែលអាចយកទៅចំនាយទៅលើអ្វីដែលចូលចិត្ត ដូចជា ហ្គេម, ដើរលេង, ថតរូប…
  • រកពេលវេលានៅជាមួយមិត្តភក្ត្រ និងធ្វើការដោះដូរគំនិតគ្នា
  • អ្នកអាចអានអត្ថបទដែលទាក់ទងនឹងការជួយបំបាត់ភាពតានតឹង
e_bfkloqvz1249

ដកស្រង់ចេញពីគេហទំព័រ thaihealth

កាយវិការផ្សេងៗ

  • បើកបរនៅពេលកំពុងស្រវឹង កំពុងខឹង នៅពេលដែលអ្នកងងុយគេងខ្លាំង
  • ប្រើប្រាស់ទូរស័ព្ទពេលកំបុងបើកបរ
  • មិនពាក់មួកការពារសុវត្ថភាព
  • ហាមប្រើប្រាស់ថ្នាំញៀន

ចំនុចទាំង4ខាងលើ ជាចំនុចដែលទាក់ទង នឹង សុខភាពនិងសង្គម ខ្វះមួយណាក៏ការរស់នៅប្រកបដោយមិនមានលក្ខណៈសុខស្រួលដែល ដូច្នេះត្រូវចងចាំថា ចំនុចទាំង4នេះត្រូវធ្វើព្រមគ្នា ទាំងសុខភាព ទាំងក្នុងសង្គមដែលអ្នករស់នៅ។ វាមិនចំនាយពេលច្រើនទេ ការញ៊ាំគឺយើងធ្វើរាល់ថ្ងៃហើយ គ្រាន់តែកែអោយត្រូវបន្តិច ការហាត់ប្រាណ 1ថ្ងៃតែ1ម៉ោង ការហាត់ចិត្តរាងពិបាកបន្តិចចំពោះអ្នកដែលរវល់ខ្លាំង និង 1​ទៀតកុំយកជីវិតទៅប្រថុយនឹងអ្វីដែលគ្រោះថ្នាក់។

 

Meme-2

អានបន្ត