MENU

Sony
Tag Archive

Sony Xperia™ Z5 Premium ទូរស័ព្ទស្មាតហ្វូនដែលមានកំរឹតបង្ហាញ 4K ដំបូងបំផុតក្នុងពិភពលោក

បច្ចេកវិទ្យា

09/09/2015

ក្រុមហ៊ុន Sony បានប្រកាសបង្ហាញត្រកូលស្មាតហ្វូនរបស់ខ្លួនចំនួនបីប្រភេទសម្រាប់ឆ្នាំ 2015 ក្នុងនោះមានដូចជា Sony Xperia Z5 Sony Xperia Z5 Compact ហើយនិង Sony Xperia Z5 Premium។ ក្នុងចំណោម smart phone ទាំងបីនេះគឺមាន smart phone មួយដែលមានលក្ខណះពិសេសជាងគេ នោះគឺជា Sony Xperia Z5 Premium។ លក្ខណះពិសេសរបស់ smart phone នេះបានជួយអោយវាទទួលបានឈ្មោះជា smart phone ដំបូងបង្អស់ដែលមានអេក្រង់4K រឺ Ultra-HD​ (3840×2160) ។  ខណៈពេលដែលយើងបានឃើញការកើតមាននៃអេក្រង់2K បង្ហាញនៅលើស្មាតហ្វូន មានមនុស្សភាគច្រើនដែលយើងស្គាល់ពិតជាមានកភាពសប្បាយរីករាយជាមួយនឹងការប្រើប្រាស់អេក្រង់ Full-HD ដែលមាននៅលើ smart phone របស់ពួកគេ។ តាមពិតទៅបើសិនជាយើងបកមកនិយាយអំពី iPhone 6 វិញ​គឺវាមិនមានសូម្បីតែអេក្រង់ Full-HD នូវឡើយ ប៉ុន្តែមិនធ្លាប់មានអ្នកប្រើប្រាស់សាមញ្ញណាមួយនិយាយថាវាមានអេក្រង់ដែលមានគុណភាពទាបនៅឡើយ។

សំរាប់ខ្ញុំជឿថាទូរស័ព្ទ smart phone Sony Xperia Z5 Premium នេះមានលក្ខណះពិសេស និង​ទំនើបៗជាច្រើនទៀត ក្រៅពីអេក្រង់4K របស់វា។ តើលក្ខណះពិសេសៗទាំងនោះមានអ្វីខ្លះ?

Xperia-Z5-Premium-introduction

នេះជារូបភាពរបស់ទូរស័ព្ទស្មាតហ្វូន Sony Xperia Z5 Premium។​ ដកស្រង់ចេញពីគេហទំព័ររបស់ Sony

 

អេក្រង់បង្ហាញ

វាគ្មានអ្វីគួរអោយឆ្ងល់ទេដែរថាអេក្រង់នៅលើទូរស័ព្ទ Sony Xperia Z5 Premium មានលក្ខណះពិសេសគួរឱ្យភ្ញាក់ផ្អើលនោះ។ បើគិតនៅត្រង់ចំនុច ខ្ពស់ជាង800 ភិចសែលក្នុងមួយអ៊ីញវិញ យើងអាចនិយាយបាន​ថាអេក្រង់របស់ Xperia Z5 Premium មានគុណភាពល្អដាច់គេហើយ  ប៉ុន្តែនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ប្រចាំថ្ងៃ បើយើងធ្វើការប្រៀបធៀបទៅនឹងទូរស័ព្ទ Samsung Galaxy S6 វិញ ភាគច្រើនគឺយើងពិតជាពិបាកនឹងរកអោយឃើញពីភាពប្រសើរឡើងដែលគួរឱ្យកត់សម្គាល់ណាមួយអោយបានច្បាស់នោះឡើយ។

should-you-buy-a-4k-tv-1080p

នេះជារូបភាពនៃការប្រៀបធៀបរវាង កំរឹតបង្ហាញ Full-HD 2k និង Ultra-HD 4K។ ដកស្រង់ចេញពីគេហទំព័រ techyogi.net

ប្រព័ន្ធប្រតិបត្តិការ និង សម្ថភាពនៃអង់ចងចាំ

សំរាប់ត្រកូលស្មាតហ្វូន Sony Xperia Z5 ​គឺដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​  Android v5.1.1 (Lollipop) ដែរនបាន​បំពាក់​ដោយ​ RAM ទំហំ​ដល់​ទៅ​ 3GB ​ម៉េមូរី 32GB  និង​អាច​បន្ថែម​បាន​ដល់​ទំហំ 200GB ជាមួយនិង CPU ​ប្រភេទ Qualcomm Snapdragon 810 Quad-core 1.5 GHz Cortex-A53 និង Quad-core 2 GHz Cortex-A57 ផងដែរ។ សំរាប់ថាមពល់ថ្មរវិញគឺ Non-removable Li-Ion​ 3430 mAh ដែល​អាចអោយយើង​ប្រើ​បាន​ដល់​ទៅ​​ ២ ថ្ងៃឯណោះ។

03. Xperia_Z5_+_Colour_Range

នេះជារូបភាពរបស់ទូរស័ព្ទស្មាតហ្វូន Sony Xperia Z5 Premium។​ ដកស្រង់ចេញពីគេហទំព័ររបស់ Sony

sony-xperia-z5-z5-compact-Z5-premium-aa-18-840x473

នេះជារូបភាពរបស់ទូរស័ព្ទស្មាតហ្វូន Sony Xperia Z5 ។​ ដកស្រង់ចេញពីគេហទំព័រ www.androidauthority.com

ភាពកាន់តែប្រសើរឡើងរបស់ម៉ាស៊ីនថត

វាជាការពិតណាស់សំរាប់លក្ខណៈពិសេសចម្បងរបស់ស្មាតហ្វូនត្រកូល Xperia Z5 គឺជាកាមេរ៉ាខាងក្រោយរបស់វា។ ទូរស័ព្ទទាំងបីបាននាំមកជាមួយនៅ 1 / 2.3 Exmor RS™ Sensor ដែលមានចំនួន pixel 23megapixel និង មានកែវថត f / 2.0 ផងដែរ។ ក្រុមហ៊ុន Sony បានអះអាងថាខ្លួនបានរចនាស្មាតហ្វូនត្រកូល Xperia Z5 ឡើងដោយបំពាក់កាមេរ៉ានៅខាងក្នុងស្មាតហ្វូនថ្មីរបស់ខ្លួនជាមួយបច្ចេកវិទ្យាដូចគ្នាដែលមាននៅក្នុងប្រភេទម៉ាស៊ីនថត Alpha ដែលអាចផ្លាស់ប្តូរកែវថតរូបបាន។ កាមេរ៉ារបស់ស្មាតហ្វូននេះក៏បានទទួលងារថា “auto-focus លឿនបំផុតក្នុងចំណោមស្មាតហ្វូន” ដែលប្រើប្រាស់ពេលវេលាតែ 0,037 វិនាទីប៉ុន្នោះ។ ហើយវាក៏មានចំនុចមួយដែលយើងអាចឃើញថាពិតជាមានភាពប្រសើរឡើងមែននោះគឺ ការមានលំនឹងរបស់រូបភាព​ (image stabilization)​ ឫ យើងអាចហៅបានថា Steady Shot។ ម៉្យាងវិញទៀតចំនុចដែលអ្នកទាងអស់គ្នាសប្បាយរីករាយនិងទទួលបាននោះគឺ ទូរស័ព្ទ Xperia Z5 និង Xperia Z5 Premium អាចមានលទ្ធភាពក្នុងការកាត់បន្ថយមួយផ្នែកធំនៃភាពរអាក់រអួររបស់វីដេអូ ដែលយើងបានថតនៅពេលដែលយើងកំពុងតែដើរ។

Z5_WHITE_PIU_OTS_FAST_AF_0015-5e43df4cacc15ca2756a903d5efbc4cf-605x403

នេះជារូបភាពរបស់ទូរស័ព្ទស្មាតហ្វូន Sony Xperia Z5 Premium។​ ដកស្រង់ចេញពីគេហទំព័ររបស់ Sony

មុខងារស្កេនស្នាមម្រាមដៃ

លក្ខណៈពិសេសថ្មីធំមួយផ្សេងទៀតដែលមាននៅក្នុង Xperia Z5 Premium​ គឺជាការបន្ថែមនៃម៉ាស៊ីនស្កេនស្នាមម្រាមដៃ វាគឺជាចំនុចពិសេសមួយដែលអ្នកទាំងអស់គ្នារំពឹងពីស្មាតហ្វូនមួយនេះ។ យើងធ្លាប់បានឃើញស្មាតហ្វូនខ្លះមានម៉ាស៊ីនស្កេនស្នាមម្រាមដៃនៅប៊ូតុងខាងមុខ រីឯខ្លះទៀតគឹនៅខាងក្រោយ ចំណែកឯស្មាតហ្វូននេះវិញគឺបានបំពាក់មុខងារស្កេនស្នាមម្រាមដៃរបស់ខ្លួននៅពីចំហៀងទៅវិញ។

Sony_Xperia_Z5_review_08

នេះជារូបភាពរបស់ទូរស័ព្ទស្មាតហ្វូន Sony Xperia Z5 ។​ ដកស្រង់ចេញពីគេហទំព័រ www.pcadvisor.co.uk

ខាងក្រោមនេះគឺជាវីដេអូដែលបង្ហាញពីទូរសព្ទដៃស្មាតហ្វូនត្រកូល Xperia Z5 របស់ Sony៖

 

អានបន្ត