ឬសអន្ទង់ Tongkat Ali (Longjack) គឺជាប្រភេទរុក្ខជាតិម៉្យាងដែលដុះនៅតំបន់អាស៊ីអាគ្នេយ៍យើងដូចជាប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និង ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់តែម្តង។ អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយដែលឬសអន្ទង់ត្រូវបានគេយកមកប្រើប្រាស់ជាឳសថបុរាណសំរាប់ព្យាបាលអ្នកដែលខ្សោយខាងផ្លូវភេទ និង ជំងឺផ្សេងៗទៀត ជាពិសេសសំរាប់ប្រជាជនចិនតែងនិយមប្រើប្រាស់វាខ្លាំងណាស់។
ជាទូទៅចំពោះបុរសដែលមានវ័យចំណាស់តែងមានបញ្ហាធ្លាក់ចុះសមត្ថភាពនៃការបញ្ចេញអរម៉ូន ជាពិសេសគឺអរម៉ូន Testosterone ដែលជាអរម៉ូនភេទបុរស។ នៅពេលដែលអរម៉ូននេះថយចុះនឹងបណ្តាលឲ្យសមត្ថភាពផ្លូវភេទថយចុះ និង កង្វះថាមពលនៅក្នុងខ្លួនជាដើម។ ដូចនេះការប្រើប្រាស់ឬសអន្ទង់សអាចជួយដល់ការបង្កើនអរម៉ូនភេទបុរស Testosterone ឲ្យមានឡើងវិញ ម៉្យាងទៀតវាក៏ជួយជំរុញដល់សម្ថតិភាពបង្ករកំណើតផងដែរ ពីព្រោះសារធាតុដែលមាននៅក្នុងឬសអន្ទង់សអាចជំរុញឲ្យការផលិតមេជីវិត (ស្ពែម) និង ការបញ្ចេញ ស្ពែមបានល្អ។
វិធីប្រើប្រាស់ ៖
យកឬសអន្ទង់សប្រម៉ាណពីរទៅបីបន្ទះ (ឬសអន្ទង់សគឺមានរសជាតិល្វីង) ដាំជាមួយទឹកក្តៅពីរទៅបីលីត្រ ហើយរម្ងាស់ឲ្យបាន 20 នាទី រួចពិសារឲ្យបានទៀងទាត់។
អត្ថបទនេះមានប្រភពដកស្រង់ចេញពីទំព័រ ថ្នាំខ្មែរ ឱសថបុរាណសញ្ញាប្រទាលមហាជម្ពូ