លោក Sam Beckett គឺជាអ្នករចនាកម្មវិធី (visual designer) និង ជាអ្នកគូរគំនូរជីវចល (animator)។ គាត់បានបង្កើតវីដេអូមួយដើម្បីបង្ហាញពីគំនិតគំរូរបស់លោកនៃ command center (ផ្ទាំងបញ្ជារកណ្តាល) ដ៏សំបូរបែបសម្រាប់ប្រព័ន្ធដំណើរការ iOS 10 ហើយជាមួយគំនិតគំរូរបស់លោក Beckett កន្លែងបិទបើក (toggle controls) នៅលើ command center អាចផ្លាស់ប្តូរបានដោយការចុចឬសង្កត់រយៈពេលយូរមិនតែប៉ុណ្ណោះ ប៊ូតុងអាចកែប្រែ (edit) បានហើយ ដូច្នេះអ្នកប្រើប្រាស់អាចជំនួសប៊ូតុងបិទបើកមួយដែលមានប៊ូតុងថ្មីមួយទៀត។
ជាមួយនឹងការរួមបញ្ចូល 3D Touch អ្នកប្រើប្រាស់អាចទាញយកនៅលើការបិទបើកលើ command center ដើម្បីមើលបញ្ជីនៃជម្រើសដែលពួកគេអាចជ្រើសយកមកប្រើ ហើយវាជាឱកាសមួយដើម្បីរើសយកជម្រើស Dark Mode។ យើងគួរតែឃើញការណែនាំ iOS 10 ក្នុងអំឡុងពេលព្រឹត្តិការណ៍ WWDC 2016 ខណៈពេលដែលក្រុមហ៊ុន Apple មិនទាន់បានប្រកាសកាលបរិច្ឆេទនៃសន្និសីទអ្នកអភិវឌ្ឍន៍នៅឡើយទេ ចំនែកការរំពឹងទុកនឹងកើតឡើងចន្លោះថ្ងៃទី 13 និង ថ្ងៃទី 17 ខែមិថុនា។ ការប្រកាសចេញជាផ្លូវការរបស់ប្រព័ន្ធដំណើរការ iOS 10 នឹងមិនកើតឡើងឆាប់ៗនេះទេក៏ប៉ុន្តែនឹងវអាចចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នៅរដូវក្តៅឆ្នាំក្រោយនេះ។
កំនែរបស់ iOS បន្ទាប់នឹងនាំយកប្រព័ន្ធដំណើរការទូរស័ព្ទរបស់ក្រុមហ៊ុន Apple ទៅប្រព័ន្ធដំណើរការ iOS 9.3 ហើយក៏មានបញ្ចូលមុខងារថ្មីមួយឈ្មោះថា Night Shift។ មុខងារនេះនិងយកស្រមោលមួយចំនួននៃផ្ទៃខៀវពីអេក្រង់នៃឧបករណ៍ដំណើរការដោយ iOS របស់អ្នកដោយស្វ័យប្រវត្តិនៅពេលដែលព្រះអាទិត្យលិច។ ការស្រាវជ្រាវបានបង្ហាញថាការមើលផ្ទៃខៀវមុនពេលចូលគេងអាចធ្វើឱ្យ វាកាន់តែលំបាកក្នុងការគេងលក់។ ជាមួយប្រព័ន្ធដំណើរការ iOS 9.3 ដោយប្រើ 3D Touch លើរូបតំណាង(icon)នៃកម្មវិធីភាគហ៊ុននេះ(stock apps)នឹងផ្ដល់ឱ្យអ្នកនូវជម្រើសរហ័ស(quick action choices)។រីឯកម្មវិធី Notes ដែលមានក្នុងប្រព័ន្ធដំណើរការ iOS 9.3 នឹងអនុញ្ញាតឱ្យអ្នកការពារការទទួលសារដែលអ្នកផ្ញើទៅឱ្យអ្នកផ្ទាល់ដោយប្រើ Touch ID (scanម្រាមដៃ) ឬ passcode (លេខសម្គាល់) ។
ខាងក្រោមនេះជាការបង្ហាញពី command center នៅក្នុងគំរូប្រព័ន្ធដំណើរការ iOS 10 របស់លោក Sam Beckett