MENU

Huawei
Tag Archive

1670

ដំណើរការផ្សេងៗគ្នារបស់ Dual Cameras ក្នុង iPhone 7 Plus, Huawei P9 និង LG G5

បច្ចេកវិទ្យា

16/12/2016

ក្នុងឆ្នាំ 2016 នេះ យើងឃើញមានក្រុមហ៊ុនទូរស័ព្ទធំៗចំនួន 3 ដែលបានចេញទូរស័ព្ទភ្ជាប់មកជាមួយនឹងកាមេរ៉ា 2 ជាប់គ្នា (Dual Cameras) ដែលមានដូចជា iPhone 7 Plus, Huawei P9 និង LG G5។ ហើយអ្វី ដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះ ប្រព័ន្ធ Dual Camera របស់ទូរស័ព្ទទាំង 3 នោះ គឺមានដំណើរការផ្សេងៗគ្នា ដើម្បីផលិតបាននូវរូបភាព និងវីដេអូ ដែលមានគុណភាពល្អ។ បើសិនជាអ្នក មិនទាន់ច្បាស់ពីដំណើរការរបស់ Dual Camera ក្នុងទូរស័ព្ទទាំងបីនេះទេ ខាងក្រោមនេះគឺជាការពន្យល់ត្រួសៗពីដំណើរការរបស់កាមេរ៉ា ដែលមានក្នុងទូរស័ព្ទទាំងនោះ។

 

iPhone 7 Plus

ចំពោះ dual camera នៅក្នុង iPhone 7 Plus កាមេរ៉ាមួយគឺជាកាមេរ៉ាធម្មតាដូច iPhone ពីមុនដែរ ហើយកាមេរ៉ាមួយទៀត គឺជាកាមេរ៉ា ដែលប្រើ telephoto lens ដែលអាចធ្វើការហ្ស៊ូម (zoom) តាមកញ្ចក់បាន មិនមែនហ្ស៊ូមតាមឌីជីថលនោះទេ ដូច្នេះវាធ្វើឲ្យរូបភាពកាន់តែមានគុណភាពច្បាស់ល្អ ទោះបីជាអ្នកធ្វើការហ្ស៊ូមថតក៏ដោយ។ ហើយបច្ចេកវិទ្យាថ្មីនេះ ក៏ត្រូវបានប្រើប្រាស់ក្នុង Portrait Mode ផងដែរ ដែលវាជាមុខងារ​កាមេរ៉ាមួយរបស់ iPhone 7 Plus ដែលប្រើប្រាស់ telephoto lens នេះសម្រាប់ថត និងធ្វើឲ្យរូបភាពនៅខាងក្រោយមនុស្ស ឬរបស់ ដែលអ្នកថតមើលទៅព្រិលៗ ដូចជាប្រើប្រាស់កាមេរ៉ាអ្នកជំនាញថតអញ្ជឹងដែរ។ មុខងារមួយនេះ ទើបតែនៅជា Beta នៅឡើយ ដូច្នេះវាមិនទាន់មានភាពឥតខ្ចោះនោះទេ តែវានឹងអាចប្រសើរឡើងនៅថ្ងៃក្រោយ។

 

Huawei P9

ចំពោះ Huawei P9 វិញ វាមានកាមេរ៉ាទំហំ 12 MP (មេហ្គាផិចសែល) ចំនួន 2 នៅពីក្រោយបង្កើតដោយក្រុមហ៊ុន Leica ដែលបង្កើតជា dual camera របស់ទូរស័ព្ទនេះ ហើយកាមេរ៉ាទាំងពី មានដំណើរការជាមួយគ្នាដើម្បីចាប់យករូបភាព ដែលមានគុណភាពល្អជា HDR (high dynamic range)។ សិនស័ររបស់កាមេរ៉ាមួយ គឺម៉ូណូក្រូម (monochrome) ដែលមានសមត្ថភាពចាប់រូបភាព ស ខ្មៅ ហើយប្រើសម្រាប់ចាប់យកតែពន្លឺ និងប្រវែង។ ហើយសិនស័ររបស់កាមេរ៉ាមួយទៀត ចាប់យកពណ៌ និងពត៌មានលម្អិតនៅក្នុងរូបភាពនោះ។ វាមានមុខងារថតតែរូបសខ្មៅ ដោយប្រើប្រាស់តែសិនស័រកាមេរ៉ាម៉ូណូក្រូមបានផងដែរ ហើយអ្នកក៏អាចប្រើសិនស័រកាមេរ៉ាទាំងពីរបញ្ចូលគ្នាដើម្បីថតរូបភាពមានផ្ទៃខាងក្រោយព្រិលបានដូច Portrait Mode ក្នុងកាមេរ៉ា iPhone 7 Plus អញ្ជឹងដែរ។ អ្វីដែលខុសគ្នានោះ គឺថាជាមួយ Huawei P9 អ្នកអាចធ្វើការកែប្រែសារ៉េ focus របស់រូបភាពបាននៅក្នុងរូបភាព ដែលយើងបានថតរួចហើយនៅក្នុង Gallery។

 

LG G5

ចំពោះ dual camera របស់ទូរស័ព្ទ LG G5 វិញ វាមានសិនស័រកាមេរ៉ា 2 ដែលមានដំណើរការផ្សេងដាច់ពីគ្នា។ កាមេរ៉ាចម្បង មានសិនស័រទំហំ 16 MP (មេហ្គាផិចសែល) ដែលជាកាមេរ៉ា flagship ធម្មតារបស់ទូរស័ព្ទនេះ ហើយពិតណាស់ វាផ្ដល់នូវគុណភាពមានស្តង់ដាល្អ។ រីឯកាមេរ៉ាមួយទៀត មានទំហំ 8 MP ដែលភ្ជាប់ជាមួយនឹង wide-angle lens អាចថតបានមុំ 135° ពីមុខកាមេរ៉ា ដែលដូចទៅនឹងកាមេរ៉ាសកម្មភាព (action camera) ដូចជា Go Pro អញ្ជឹងដែរ។

 

ឥឡូវអ្នកបានដឹងពីភាពខុសគ្នារវាងដំណើរការរបស់ Dual Camera ក្នុងទូរស័ព្ទទាំង 3 ខាងលើហើយ ហើយទោះបីជាវាត្រូវបានហៅថាជា Dual Camera ដូចគ្នាមែន តែវាមិនមែនចាប់យករូបភាពតាមវិធីដូចគ្នានោះទេ។ សម្រាប់អ្នក តើអ្នកចូលចិត្តប្រព័ន្ធដំណើរការ dual camera របស់ទូរស័ព្ទមួយណា?

 

អានបន្ត

715

ព្រឹត្តិការណ៍ Huawei ក្នុងខែក្រោយនេះ

បច្ចេកវិទ្យា

14/10/2016

ក្រុមហ៊ុន Huawei ដែលកំពុងតែ ធ្វើអោយនាមខ្លួនរបស់គេកើនឡើងកាន់តែខ្លាំង ដែលអាចក្លាយជា ក្រុមហ៊ុនទូរស័ព្ទល្បីមួយដែរ កំពុង បង្កើតនូវព្រឹត្តិការណ៍ធំ ក្នុងប្រទេស អាល្លឺម៉ង់។ ព្រឹត្តិការណ៍នេះ មនុស្សគ្រប់រូប រំពឹងថានឹង បញ្ចេញ នូវទូរស័ព្ទជំនាន់ថ្មី គឺ Huawei Mate 9 ប៉ុន្តែមិនទាន់ច្បាស់នៅឡើយទេ។ Huawei គ្រាន់តែបញ្ចេញនូវ រូបភាពមួយដែលមាន ពាក្យ AStepAhead និង មាននូវការបញ្ចេញ ជាលក្ខណៈ ពិភពលោក ដែលពួកគេអាចនឹងបញ្ចេញ ផលិតផលមិនលើសពី មួយនោះទេមើលទៅ។

16103977343_d19ec9e8ac_b_huawei-1024x683

លោកអ្នកបានដឹងហើយ ទូរស័ព្ទsmart របស់ huawei តែងតែទទួលនូវចំណាប់អារម្មណ៍ជាខ្លាំង មានដូចជា Huawei P9, Huawei mate 8 ។ល។  Huawei សេរី mate មានការពេញនិយមជាខ្លាំង ដោយសារវាមានអេក្រង់ធំ និង មានថ្មដែលអាចធ្វើអោយទូរស័ព្ទដំនើរការបានរាប់ម៉ោង។ ហេតុដែលវាអាចដំនើរការបានយូរ គឺដោយសាតែវាមានអេក្រង់ resolution ត្រឹមតែ 1080p តែប៉ុណ្ណោះ ( ស្មើរនឹង Iphone 7 plus តែតូចជា samsung note7) ។

មានការលេចចេញជាច្រើននូវ មុខងារ និងរូបរាងរបស់ Huawei mate 9 ដែលមានតែប៉ុន្មានតែប៉ុណ្ណោះដែលអាចយកជាការបាន។ Huawei mate 9 អាចនឹងមាន កាមេរ៉ា 2 ដូច P9 ដែល ប៉ុន្តែមេកានិចវាខុសគ្នា ព្រោះ P9 មាន កាមេរ៉ា 2 ដែលមាន sensor ស្មើរគ្នា អ្នកអាចទៅមើលកាន់តែច្បាស់ ក្នុងអត្ថបទ ( ប្រព័ន្ធកាមេរ៉ា នៃ Iphone 7 plus និង Huawei P9) ។ ចំនែក mate 9 វាប្រើប្រាស់ Sensor ខុសគ្នាគឺ 20MP និង 12MP ដែលធ្វើដោយក្រុមហ៊ុន ល្បីខាងផលិតកាមេរ៉ា Leica។

huawei-mate-9-teaser-11-3

ចំនែកតំលៃវិញក៏ត្រូវបានគេប៉ាន់ស្មាន់ ទុកជាស្រេចមកហើយដែរ គឺ ៖

  • ម៉ូដែលដែលមាន ទំហំmemory 4GB និង ទំហំផ្ទុក 64GB ប្រហែល $400+
  • ម៉ូដែលដែលមាន ទំហំmemory 4GB និង ទំហំផ្ទុក 128GB ប្រហែល $550+
  • ម៉ូដែលដែលមាន ទំហំmemory 6GB និង ទំហំផ្ទុក 256GB ប្រហែល $700+

ចំណាំ៖ តំលៃទាំងនេះគ្រាន់តែជាការប៉ាន់ស្មាន៉ប៉ុណ្ណោះ តំលៃពិតប្រាកដនឹងចេញនៅថ្ងៃទី 3 ខែ វិច្ឆិកានេះ។

 

អានបន្ត

3972

ប្រព័ន្ធកាមេរ៉ា នៃ Iphone 7 plus និង Huawei P9

បច្ចេកវិទ្យា

11/09/2016

អ្នកដឹងហើយថា Iphone 7 plus ទើបតែចេញប៉ុន្មានថ្ងៃនេះ ដែលមានប្រព័ន្ធកាមេរ៉ា 2 នៅពីក្រោយដែល ក្រុមហ៊ុន Apple បាននិយាយថាវាល្អសំរាប់ការថតរូបភាពដែលនៅឆ្ងាយ។ ចំនែកឯ Huawei P9 ដែលក្រុមហ៊ុននៅប្រទេសចិន បានបញ្ចេញមកដែរ ហើយក៏បានស្គាល់ពីសំណាក់ បងប្អូនខ្លះដែរ វាមានកាមេរ៉ាពីក្រោយ 2 ដូចគ្នា។ តើ ការប្រើកាមេរ៉ា 2 របស់ ក្រុមហ៊ុនទាំងពីរនេះ មានភាពខុសគ្នាយ៉ាងណានោះ ?

huawei_p9_4

Dual Lens ក្នុង iPhone 7 plus

ជាការពិតមែនហើយ មានតែ iphone 7 plus ទេដែលមាន បំពាក់ប្រព័ន្ធ Dual lens នេះ ដែល វាប្រើប្រាស់ lens ពីរផ្សេងគ្នា ដែលក្នុង កាមេរ៉ានីមួយៗ មានទំហំ sensor 12MP ប៉ុន្តែ lens ទាំងពីរ នោះមានចំងាយ ខុសគ្នា គឺ មួយ 28mm (wide angle) និង មួយទៀត 56mm (telephoto lens) ។ lens ទាំងពីរនេះបំពាក់នូវបច្ចេកវិទ្យា ដែលមិនរង្គើដូចគ្នា ប្រើប្រាស់ aperture f1.8 ដែលអាចចាប់ពន្លឺបានច្រើន និង មាន lens តូចៗ 6 រួមផ្សំបានជា Lens នោះមួយ។

ការប្រើប្រាស់ lens 2 គឺ នៅពេលដែលអ្នកថតរូបភាពធម្មតា អ្នកប្រើប្រាស់ lens ដែលមានទំហំ 28mm។ ប៉ុន្តែបើអ្នកចង់ ពង្រីករូបភាពនោះ តាមធម្មតា វាអាចចេញរូបភាពព្រិលៗ មិនស្អាត។ ចំនែក ឯ iphone 7 plus គឺនៅពេលដែលអ្នក Zoom (ចុចលើ 1x )  វាបានផ្លាស់ប្តូរពី Lens 28mm ទៅ 56mm ដូចនេះ រូបភាពអ្នកបាន Zoom ចូលជិត និង មានគុណភាពនៅដដែល។ ហើយក្រុមហ៊ុនបាននិយាយទៀតថា គេបានបំពាក់ប្រព័ន្ធពង្រីកចូល ថែមទៀតរហូតដល់ទៅ 10 ដង។

ទាំងអស់នេះជាដំនើរការនៃ ប្រព័ន្ធ dual cam របស់ iphone 7 plus។ ក្រៅពីនោះ ក្រុមហ៊ុនបាននិយាយថា គេនឹងបញ្ចូលបច្ចេកវិទ្យា Bokeh effect នៅកំឡុងពេល ចុងឆ្នាំនេះ ដែលជា effect សំរាប់ថតរូប មនុស្ស ឬ របស់អ្វីមួយដែលអោយ background ពីក្រោយទៅជាព្រិល។ ខាងក្រោមគឺជារូបភាព ដែលបានថតពី iPhone 7 plus។

apple-showed-some-impressive-shots-with-bokeh-on-the-iphone-7-plus-1

apple-showed-some-impressive-shots-with-bokeh-on-the-iphone-7-plus

bokeh

 

Dual Lens ក្នុង Huawei P9

ចំនែកឯប្រព័ន្ធ Dual lens របស់ p9 គឺផ្សេងពីនេះ។ lens ទាំងពីរ របស់ P9 គឺមាន ទំហំស្មើគ្នា 12MP និង មានចំងាយ 27mm ស្មើគ្នា ប៉ុន្តែមុខងាររបស់វា គឺខុសគ្នា ព្រោះ កាមេរ៉ាទីមួយ វាទទូួលមុខងារក្នុងការថតយករូបភាព ពណ៌ និង កាមេរ៉ាទីពីរ វាទទួលមុខងារក្នុងការថតយករូប ស ខ្មៅ។ ហេតុអ្វីបានជាវាដាក់ ពណ៌ ផង សខ្មៅផង ចាំបាច់មានដល់ទៅពីរ បើរូបសខ្មៅយើងអាចកែពីរូប ពណ៌បាន? បានជាមានវត្តមាននៃកាមេរ៉ាទី2 ព្រោះ កាមេរ៉ាដែលចាប់រូបសខ្មៅវាអាចចាប់ យកនូវ ពន្លឺបានច្រើនជាងកាមេរ៉ាដែល ចាប់រូបពណ៌។ នៅពេលដែលអ្នកថតរូប វាមិនមែនចេញ ពណ៌មួយ សខ្មៅមួយទេ នៅពេលដែលអ្នកថត ហើយ វាប្រើប្រាស់បច្ចេកវិទ្យារបស់វា បំលែងរូបភាព សខ្មៅ និងរូបភាពពណ៌នោះទៅជារូបភាពមួយដែលល្អ ដោយមិនខ្វះពណ៌ណាមួយឡើយ ហើយគ្រប់ចន្លោះសុទ្ធតែបានថតជាប់ទាំងអស់ ហើយច្បាស់។ ខាងក្រោមគឺជារូបភាព ដែលបានថតពី Huawei P9។

huawei_paris_4-0

huawei_paris_7-0

huawei_paris_10-0

អានបន្ត

717

Huawei P9 និង P9 Plus បានបញ្ចេញជាផ្លូវការ បំពាក់ដោយកាមេរ៉ាភ្លោះ Leica និងបន្ទះឈីប Kirin 955

បច្ចេកវិទ្យា

07/04/2016

p9-7

 

ថ្ងៃនេះក្រុមហ៊ុន Huawei បានដាក់បង្ហាញ Huawei P9 និង Huawei P9 Plus ជាផ្លូវការ ដូច្នេះមិនមានពាក្យចចាមអារ៉ាមទៀតឡើយនេះគឺជារឿងពិតប្រាកដហើយ។ Huawei P9 មានអេក្រង់ LCD ទំហំ 5.2 អ៊ីញ ជាមួយនឹង resolution 1080×1920 ដែលរួមបញ្ចូលជាមួយបន្ទះឈីប Kirin 955 SoC ដែលមាន Cortex-A72 ចំនួនបួន cores និង Cortex-A53 ចំនួនបួន cores លើសពីនេះទៅទៀតទូរស័ព្ទនេះនឹងផ្តល់នូវការពង្រីក Memory បន្ថែមផងដែរ។

វាមានកាមេរ៉ាភ្លោះទំហំ 12MP និងប្រើកញ្ចក់អុបទិច Leica។ ចំនែកកាមេរ៉ាក្រោយទាំងពីរបំពាក់ aperture ទំហំធំកំរឹត F/2.2 និង1.25-micron pixel ព្រមទាំងមានកាមេរ៉ាមុខទំហំ 8MP ផងដែរ។

 

Screen Shot 2016-04-07 at 11.20.40 AM

 

ទូរស័ព្ទនេះបានភ្ជាប់មកជាមួយនឹង RAM ទំហំ 3GB/32GB ROM ឬ RAM ទំហំ 4GB/64GB ROM និងឧបករណ៍ស្កេនស្នាមម្រាមដៃនៅផ្នែកខាងក្រោយផងដែរ។ រីឯថាមពលថ្មមានចំនុះ 3000mAh និងរន្ធ USB Type-C ផងដែរ។ វាក៏មាន Stereo speakers ភ្ជាប់មកជាមួយ board និងប្រព័ន្ធ​ដំណើរការ Android 6.0 អមជាមួយ EMUI 4.1 របស់ក្រុមហ៊ុន Huawei ដែរ។ Huawei P9 ចាប់ផ្តើមក្នុងតំលៃ 680$ ហើយនឹងចាប់ផ្តើមលក់នៅបណ្តាប្រទេសនាៗ ចាប់ពីថ្ងៃទី 16 ខែមេសានេះ។

 

Screen Shot 2016-04-07 at 11.19.08 AM

 

ទូរស័ព្ទនេះមានពណ៌ដូចជា: ពណ៌ស ពណ៌មាស ពណ៌មាសផ្កាឈូក ពណ៌ទឹកប្រាក់ ពណ៌ទឹកប្រាក់រលោងចាំង និងពណ៌មាសខ្ចី។ P9 មានកំរាស់ត្រឹមតែ 6.95mm ដែលមានកម្រាស់ស្តើងជាងទូរស័ព្ទ iPhone 6s របស់ក្រុមហ៊ុន Apple (7.1mm) និង Samsung Galaxy S7 (7.9mm)។

 

Screen Shot 2016-04-07 at 11.19.22 AM

 

Screen Shot 2016-04-07 at 11.19.52 AM

 

Huawei P9 Plus ត្រូវបានបំពាក់ជាមួយអេក្រង់ទំហំ 5.5 អ៊ីញ ប្រភេទ Super AMOLED ជាមួយ resolution 1080 x 1920 FHD ។ បន្ទះឈីប Kirin 955 ក៏ភ្ជាប់មកជាមួយម៉ូដែលនេះផងដែរ ដែលមាន RAM 4GB និងអង្គផ្ទុកទិន្នន័យ 64GB។ ដូចទៅនិង P9 ដែរ P9 Plus នេះក៏ផ្តល់នូវកាមេរ៉ាភ្លោះទំហំ 12MP នៅផ្នែកខាងក្រោយជាមួយនឹងកាមេរ៉ាមុខទំហំ 8MP សំរាប់ថត selfie។ចំនែកឧបករណ៍ស្កេនស្នាមម្រាមដៃត្រូវបានដាក់នៅក្រោមកាមេរ៉ាខាងក្រោយ និងថាមពលថ្ម 3400mAh ដែលធ្វើអោយវាប្រើប្រាស់បានយូរ ព្រមទាំងប្រព័ន្ធ​ដំណើរការ Android 6.0 អមជាមួយ EMUI 4.1 របស់ក្រុមហ៊ុន Huawei ដែរ។ Huawei P9 Plus ចាប់ផ្តើមក្នុងតំលៃ 850$ នៅថ្ងៃទី 16 ខែមេសានេះ។

 

 

អានបន្ត

750

ចចាមអារាមអំពីទូរស័ព្ទម៉ាក P9 ថ្មីរបស់ក្រុមហ៊ុន Huawei ដែលមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Dual Camera ហើយនឹងចេញនៅក្នុងឆ្នាំនេះ

បច្ចេកវិទ្យា

02/03/2016

ទូរស័ព្ទស៊េរីថ្មីម៉ាក P9 ដែលជាទូរស័ព្ទ flagship របស់ក្រុមហ៊ុន Huawei គឺត្រូវបានរំពឹងទុកថានឹងចេញប្រកាសនៅក្នុងទីផ្សារនៅក្នុងដើមឆ្នាំ ២០១៦ នេះ ហើយគេក៏ឃើញមានរូបភាពដែលបែកធ្លាយតាមអ៊ីនធឺណេតរបស់ទូរស័ព្ទម៉ាក P9 នេះ ដែលបង្ហាញពីរូបរាងរបស់វា និងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាប្រព័ន្ធកាមេរ៉ាពីរ ឬ Dual Camera នៅពីក្រោយផងដែរ។ ទូរស័ព្ទស្មាតហ្វូនរបស់ Huawei ម៉ាក P9 ថ្មីនេះគឺនឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាដែលមានទំហំ sensor 12-megapixel (មេហ្គាភិចស៊ែល) ចំនួនពីរ រួមជាមួយនឹង lens ដែលឌីហ្សាញ និងបង្កើតដោយក្រុមហ៊ុន Leica ដែលអាចនឹងជួយដល់ការថត និងការ focus នៃកាមេរ៉ាក្នុងស្មាតហ្វូនម៉ាក P9 នេះឲ្យកាន់តែច្បាស់និងត្រឹមត្រូវល្អ។

 

huawei-p9-front-back.0

 

ទូរស័ព្ទស្មាតហ្វូនម៉ាក P9 របស់ Huawei នេះ គឺជាម៉ាកជំនាន់ទី៥ របស់ទូរស័ព្ទ Huawei ស៊េរី P ដែលកំពុងតែមានការគាំទ្រ និងមានឥទ្ធិពលខ្លាំង។ ក៏ប៉ុន្តែ ក្រុមហ៊ុន Huawei នៅមិនទាន់ប្រកាសថាពួកគេនឹងបង្កើតទូរស័ព្ទស្មាតហ្វូន P9 នេះទេ ហើយពួកគេក៏មិនបាននិយាយអ្វីពីទូរស័ព្ទស៊េរីថ្មីរបស់ពួកគេមួយនេះក្នុង Mobile World Congress កាលពីអាទិត្យមុនផងដែរ តែយ៉ាងណាមិញ តាមរយៈរូបភាពបែកធ្លាយរបស់ទូរស័ព្ទម៉ាក P9 នេះ រួមទាំងប្រភពដែលគួរឲ្យទុកចិត្តមួយចំនួន យើងអាចប្រាកដបានថា ក្រុមហ៊ុន Huawei គឺកំពុងតែធ្វើការបង្កើតនូវទូរស័ព្ទដែលជាស៊េរីថ្មីរបស់ P-series បន្ទាប់ពី P8 ដែលចេញកាលពីឆ្នាំមុន។

 

Front

 

r

 

USB

 

Cam-930x407

 

ទូរស័ព្ទស្មាតហ្វូនម៉ាក P9 របស់ Huawei នេះ គឺត្រូវបានគេជឿថានឹងចេញមក ៤ ម៉ូដែលផ្សេងគ្នា ដែលមានដូចជាម៉ូដែលស្តង់ដាមានអេក្រង់ទំហំ 5.2 អ៊ីញ (inch), ម៉ូដែលដែលមានតម្លៃសមរម្យ សម្រាប់តម្រូវដល់អ្នកចង់ចំណាយតិច, ម៉ូដែលដែលមានអេក្រង់ធំជាងម៉ូដែលស្តង់ដា, និងម៉ូដែលដែលមានគ្រឿងខាងក្នុងមានឥទ្ធិពលខ្លាំងក្នុងការដំណើរការសម្រាប់អ្នកចង់យកទៅប្រើប្រាស់ជាមួយនឹងកម្មវិធីធំៗច្រើនតាមទូរស័ព្ទ។ បន្ថែមពីនេះផងដែរ វាក៏មានភ្ជាប់មកជាមួយនឹងគ្រឿងក្នុងដែលមានឥទ្ធិពលខ្លាំងមួយចំនួនផងដែរ ដូចជា HiSilicon Kirin 950 octa-core processor និង RAM ចំនួន 3GB ក៏ដូចជាថ្មដែលមានទំហំដល់ទៅ 3900mAh (មីលីអំពែម៉ោង) ផងដែរ។ ឥឡូវនេះ គេនៅមិនទាន់ដឹងពីតម្លៃ និងពត៌មានអំពីទូរស័ព្ទ Huawei P9 នេះច្បាស់លាស់នៅឡើយទេ ក៏ប៉ុន្តែគេរំពឹងថានឹងដឹងពីពត៌មានទាំងនោះនៅក្នុងដើមឆ្នាំ ២០១៦ នេះ។

អានបន្ត