MENU

Facebook
Tag Archive

732

កម្មវិធី Facebook នៅក្នុង iOS ឥឡូវនេះបានគាំទ្រនូវតួនាទី Live Photo ក្នុង iPhone 6S របស់ក្រុមហ៊ុន Apple ហើយ

បច្ចេកវិទ្យា

25/12/2015

កាលពីខែកញ្ញា ឆ្នាំ២០១៥ ក្រុមហ៊ុន Apple បានប្រកាសនូវផលិតផលថ្មីៗរបស់ពួកគេជាច្រើន ហើយក្នុងនោះផងដែរ ក៏មាន iPhone 6s និង iPhone 6s Plus ដែលមានភ្ជាប់មកជាមួយនឹងកាមេរ៉ាដែលមានតួនាទី Live Photo ថ្មី។ Live Photo គឺជាតួនាទីថ្មីមួយដែលក្រុមហ៊ុន Apple បានដាក់បញ្ជូលក្នុងកម្មវិធីថតរូបរបស់ iPhone 6s និង 6s Plus ដើម្បីឲ្យអ្នកទទួលបាននូវបទពិសោធន៍ថ្មីនៃការថតរូប ហើយ Live Photo នេះគឺជា រូបភាពទំហំ 12-megapixel ដែលភ្ជាប់ជាមួយនឹងវីដេអូសកម្មភាពក្រោយពេលដែលអ្នកចុចថតរូបភាពនោះរយៈពេល 1.5 វិនាទី។

 

live_photo.0.0

 

ឥឡូវនេះ ក្រុមហ៊ុន Facebook ដែលជាក្រុមហ៊ុនបណ្ដាញសង្គមធំជាងគេលើពិភពលោក បានធ្វើការគាំទ្ររូបភាព Live Photo នោះនៅក្នុងបណ្ដាញសង្គម facebook’s iOS app របស់ពួកគេហើយ ដូច្នេះបើអ្នកប្រើប្រាស់ iOS សេរីថ្មី នោះអ្នកនឹងអាច upload រូបភាព live photo របស់អ្នកចូលក្នុង facebook ក្នុងពេលឆាប់ៗនេះហើយ ពីព្រោះថាឥឡូវនេះ ក្រុមហ៊ុន Facebook បានបើកឲ្យអ្នកប្រើប្រាស់ facebook’s iOS app មួយចំនួនអាចប្រើតួនាទីនេះបានហើយ ហើយក្រុមហ៊ុន Facebook ក៏នឹងមានគម្រោងបើកឲ្យអ្នកប្រើប្រាស់ទាំងអស់ប្រើតួនាទីនេះបានក្នុងឆ្នាំ ២០១៦ ខាងមុខនេះផងដែរ។

 

facebooklivephotos

 

ដើម្បី upload រូបភាព live photo របស់អ្នកចូលក្នុង Facebook បាន គឺអ្នកធ្វើដូចការ upload រូបភាពធម្មតាដែរ ក៏ប៉ុន្តែអ្នកត្រូវចុចលើប៊ូតុង “Live” ដែលនៅជ្រុងខាងក្រោមផ្នែកខាងស្ដាំនៃរូបភាពដែលអ្នកចង់ upload រួចចុច Post នោះជាការស្រេច។ ក្រោយពេលដែលរូបភាព live photo ត្រូវបាន upload ចូលក្នុង Facebook ហើយ អ្នកអាចមើលរូបភាពដែលមានចលនានោះ និងស្ដាប់សម្លេងរបស់វាបាន ដោយគ្រាន់តែចុចឲ្យជាប់ពីលើរូបភាពនោះ នោះវានឹងដើរជាលក្ខណៈវីដេអូជាមួយនឹងសម្លេងភ្លាម។

 

liveindicator

 

ខាងក្រោមនេះគឺជាវីដេអូបង្ហាញ៖

 

ខ្ញុំជឿថា ក្រុមហ៊ុន Apple នឹងទទួលបានផលប្រយោជន៍ជាច្រើនពីការគាំទ្ររបស់ Facebook លើកនេះ ពីព្រោះ live photo គឺទើបតែនឹងចេញ ហើយវាត្រូវការពេលល្មមដើម្បីឲ្យមនុស្សទាំងអស់ស្គាល់ នឹងទម្លាប់ប្រើប្រាស់វា ក៏ប៉ុន្តែដោយមានការជួយគាំទ្រពី Facebook ដែលជាក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំជាងគេ នោះក្រុមហ៊ុន Apple នឹងត្រូវការតែរយៈពេលខ្លីប៉ុណ្ណោះដើម្បីឲ្យទីផ្សារស្គាល់ច្បាស់ពីតួនាទី Live Photo នេះ។ បន្ថែមពីនេះផងដែរ នៅក្នុងឆ្នាំ ២០១៦ ខាងមុខនេះ យើងនឹងឃើញមានវីដេអូ ឬរូបភាព live photo ជាច្រើននៅក្នុង Facebook’s Newsfeed រ​បស់ពួកយើង ហើយនេះនឹងក្លាយជាបទពិសោធន៏ថ្មីមួយក្នុងការលេង Facebook សម្រាប់យើងទាំងអស់គ្នា។

អានបន្ត

549

អ្នកនឹងឃើញប៊ូតុង “Empathy” ថ្មីក្នុង Facebook របស់អ្នកឆាប់ៗនេះ

បច្ចេកវិទ្យា

19/09/2015

ឆាប់ៗនេះអ្នកនឹងឃើញមានប៊ូតុងថ្មី នៅក្នុង Account Facebook របស់អ្នក ដល់ពេលនោះសូមអ្នកកុំភ្ញាក់ផ្អើលឲ្យសោះ ព្រោះវាជាការដាក់ធ្វើតេសន៍នូវប៊ូតុង “Empathy” ថ្មីរបស់ Facebook ជាសាធារណៈ ដែលក្រុមហ៊ុននេះទើបតែចុះក្នុងប៉ាតង់ (Patent) ហើយ។

តើអ្វីទៅជា “Empathy” ប៊ូតុងរបស់ Facebook?

ប៉ាតង់លើ Empathy ប៊ូតុងដែល Facebook បានចុះ

ប៉ាតង់លើ Empathy ប៊ូតុងដែល Facebook បានចុះ

 

Empathy ប៊ូតុងគឺជាប៊ូតុងថ្មីដែល Facebook នឹងមានគម្រោងដាក់នៅជិត LIKE ប៊ូតុង (យោងតាម ប៉ាតង់ ដែល Facebook ទើបនឹងចុះ) ហើយអ្នកអាចបង្ហាញពីអារម្មណ៍របស់អ្នកតាមរយៈ emoticon មួយចំនួនទៅលើ posts របស់មិត្តភ័ក្តរបស់អ្នក ដោយមិនចាំបាច់វាយនូវមតិរបស់អ្នកនៅក្នុង comment។

ប៉ាតង់លើ Empathy ប៊ូតុងដែល Facebook បានចុះ

ប៉ាតង់លើ Empathy ប៊ូតុងដែល Facebook បានចុះ

 

ប៉ាតង់លើ Empathy ប៊ូតុងដែល Facebook បានចុះ

ប៉ាតង់លើ Empathy ប៊ូតុងដែល Facebook បានចុះ

 

ខ្ញុំគិតថា ការបន្ថែមនូវប៊ូតុងថ្មីរបស់ Facebook នេះ ពិតជាមានប្រយោជន៍សម្រាប់ពេលអ្នកធ្វើអន្តរកម្មជាមួយនឹងមិត្តភក័ក្តរបស់អ្នកក្នុង Facebook នៅលើ posts របស់ពួកគេក្នុងស្ថានភាពមួយចំនួន។ ឧទាហរណ៍ នៅពេលដែលមិត្តភ័ក្តរបស់អ្នក post ពីអ្វីដែលកើតទុក្ខ ដូចជាអំពីបុណ្យសព្វសាច់ញាតិរបស់ពួកគេជាដើម នោះវាពិតជាឆ្គងណាស់បើអ្នកចុចលើប៊ូតុង LIKE ប៉ុន្តែជាមួយនឹងប៊ូូតុង “Empathy” ថ្មីដែលមានលក្ខណៈជា emoticon ដែលនឹងចេញក្នុងពេលឆាប់ៗនេះ អ្នកអាចចុចលើប៊ូតុងនេោះហើយជ្រើសយក emoticon មួយណាដែលសមនឹងស្ថានភាពនោះជាការស្រាច់ដោយមិនចាំបាច់វាយនូវ comment អ្វីនោះទេ។ ហេតុដូច្នេះហើយ ទើប Mark Zuckerberg ដែលជា CEO របស់ក្រុមហ៊ុន Facebook ហៅវាថា “Empathy” ប៊ូតុង ជាជាង “Dislike” ប៊ូតុងដែលនឹងត្រូវបានដាក់នៅជិត LIKE ប៊ូតុងនោះ។

អានបន្ត