MENU

dslr
Tag Archive

1369

កាមេរ៉ា CANON 80D ថ្មី

បច្ចេកវិទ្យា

19/02/2016

កាលពីម្សិលមិញ ក្រុមហ៊ុន Canon បានបញ្ចេញនូវ កាមេរ៉ាសេរីថ្មី មួយដែលជាជំនាន់ក្រោយរបស់ Canon 70D គឺ Canon 80D។ កាមេរ៉ានៅក្នុងប្រភេទ​នេះជាកាមេរ៉ា DSLR អាចផ្តូរ Lens បាន មានសមត្ថភាពគ្រប់គ្រាន់សំរាប់អ្នកដែលចង់បានរូបភាពដែលអ្នកអាចគ្រប់គ្រងបាន។ Canon line-up (60D, 70D, 80D) គេបានអោយចំណាត់ថ្នាក់វានៅកណ្តាល មិនអន់ពេក ហើយក៏មិនល្អពេកដែល ជាពិសេសវាផលិតឡើងសំរាប់អ្នកដែលចង់យកទៅប្រើប្រាស់ធម្មតា ឬ មុខជំនួញតូច ឬ មធ្យមដែលគេហៅវា Mid range Crop Sensor DSLR។

sdadsasd

canon80dtop

នៅក្នុងកាមេរ៉ាថ្មី Canon 80D នេះ មានលក្ខណៈពិសេសជាច្រើនដែល Canon បានដាក់បញ្ចូល  ដែលនឹងមានរៀបរាប់នៅខាងក្រោម ៖

  • សំរាប់ Image Sensor គឺ Sensor CMOS ដែលមានចំនួន 24MP ភ្ជាប់មកជាមួយនឹង ការសំអាត Sensor ដោយខ្លួនឯង ឬ សំអាតពីក្រៅក៏បាន។
  • Auto focus: មានចំនួន​ 45 ចំនុច ( All Cross-type = 45 ដែលលឿនជាង 17 Cross-type របស់ Canon 70D ) ម្យ៉ាងវិញទៀត ចំនុច Autofocus របស់វាឃ្លាតៗពីគ្នា លាតសន្ធឹងរហូតដល់កៀនៗនៃរូបភាព ដូចនេះ អ្នកថតរូបអាចFocus subject ដែលនៅកៀនគេបំផុតបានដោយគ្មានបញ្ហា។​ ចំនែកឯ ការ Auto focus នៅទីងងឹត គឺអាចថតបានលើ -3EV ឡើងទៅ។
  • វាប្រើប្រាស់ប្រព័ន្ធ Dual pixel CMOS AF សំរាប់ការថត វីដេអូ និង ការថតរូប នៅពេលអ្នកប្រើ live view។ វាផ្តល់នូវការ focus​ដោយ auto និងមានលក្ខណៈ ច្បាស់ល្អ វា focus តាម Subject អ្នកដោយគ្មានការទាក់ឡើយ ហើយលឿន។
  • ISO 100-16000 (អាចតំឡើងបាន 25600)
  • អាចថតបាន 7fps
  • ទំហំអេក្រង់ខាងក្រោយទំហំ 3inch ដែលអាចបត់បែនបាន និងអាចបង្ហាញនូវរូបភាពច្បាស់ល្អ Touch screen
  • អាចថតវីដេអូបានជា MOV និង MP4
    • MOV:
      1920 x 1080 (Full HD): 30 fps / 24 fps
    • MP4:
      1920 x 1080 (Full HD): 60 fps / 30 fps / 24 fps
      1280 x 720 (HD): 60 fps/ 30 fpស
  • ល្បឿននៃការថត 1/8000 – 30វិនាទី
  • ភ្ជាប់ជាមួយ effect ជាច្រើននៅក្នុង កាមេរ៉ាជាស្រេច ដោយមិនបាច់ចូលទៅកែក្នុង កុំព្យូទ័រ ឬ ទូរស័ព្ទ
  • មាន internal wifi សំរាប់ការបញ្ជា ឬ បញ្ជូនរូបភាពទៅលើទូរស័ព្ទផ្សេងៗ។

eos80d-ef-s18-135-kit-body-

ពត៌មានទាំងអស់នេះ គឺបានមកពី ក្រុមហ៊ុន Canon ផ្ទាល់ ចំណែកឯការថតរូបផ្ទាល់ក៏ពួកយើងមិនទាន់ដឹងច្បាស់នៅឡើយទេថាវាមានអ្វីដែលខូចខាត ឬ ខុសឆ្គង។ ចំនែកឯការលក់ Canon នឹងចាប់លក់នៅខែ មីនា ឆ្នាំ2016 នេះក្នុងតំលៃប្រហែល 1200$ ហើយវានឹងមាននៅខ្មែរក្នុងពេលឆាប់ៗនេះ។

អានបន្ត

2007

Lens សំរាប់អ្នកទើបតែរៀនប្រើកាមេរ៉ា dSLR Canon តម្លៃក្រោម 300$

បច្ចេកវិទ្យា

12/11/2015

នៅកំឡុងពេលថ្មីៗនេះ ពួកយើងបានសរសេរអំពីកាមេរ៉ា ដែលអ្នកដែលទើបតែរៀនដំបូង គួរតែទិញ ឥឡូវនេះពួកយើងនឹងនិយាយអំពី Lens (កញ្ចក់) ដែលអ្នកគួរទិញ ព្រោះវាជារបស់មួយដែលអាចជួយអោយអ្នកថតរូប​ បានស្អាត រួមផ្សំជាមួយនឹងអ្វីដែលអ្នកបានរៀន។​ Lens (កញ្ចក់) គឺជា កញ្ចក់អុបទិកមួយសំរាប់ទាញពន្លឺពីខាងក្រៅចូលទៅក្នុង sensor របស់កាមេរ៉ា ដើម្បីចាប់យករូបភាព កញ្ចក់នីមួយៗមានសមត្ថភាពរបស់វារៀងខ្លួន វាអាចចាប់របស់ ដែលនៅជិតបំផុត ខ្លះទៀតអាចចាប់បានរូបភាពពីឆ្ងាយ មានខ្លះចាប់រូបភាពមិនច្បាស់ ជាដើម។ ដូចនេះហើយយើងក៏បានលើកយកនូវអត្ថបទនេះឡើងដើម្បីជួយសម្រួលដល់ការគិតរបស់លោកអ្នក។

Lens (កញ្ចក់) របស់ Canon

មុននឹងនិយាយអំពី Lens (កញ្ចក់) មួយៗ អ្នកត្រូវសំរេចចិត្តថាអ្នកចូលចិត្តថតរូបដូចម្តេច ដូចជា រូបភាពទេសភាពថតលក្ខណៈមនុស្សជាសត្វតូចៗ។ ព្រោះនេះជាអ្វីដែលអ្នកនឹងអាចទទួលបានពេលអ្នកទិញ Lens (កញ្ចក់) នេះគ្រាន់តែជាអ្វីដែលពួកខ្ញុំធ្លាប់ និង ជាបទពិសោធន៍។

 

Canon EF-S 10-18mm f/4.5-5.6 IS STM

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $290 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

Canon EF-S 10-18mm f/4.5-5.6 IS STM គឺជា Lens (កញ្ចក់) មួយ ដែលអាចទាញយករូបភាពបានលាតសន្ធឹងធំ ហើយថោក បើប្រៀបធៀបនឹង Lens ដ៏ទៃ វាអាចទាញរូបភាពបានច្បាស់ល្អ វាបានចេញដោយក្រុមហ៊ុន CANON នៅឆ្នាំ 2014 ដូចនេះវានៅជា Lens ថ្មីទាន់សម័យនៅឡើយ។ វាប្រើបានតែចំពោះ កាមេរ៉ា Crop Sensor តែប៉ុណ្ណោះ។ Lens ដែលមានទំហំ 10-18 ដាក់លើ Crop Sensor គឺប្រហែល 16-29mm អាចសន្ធឹងបានធំសមនឹងថតជាលក្ខណៈទេសភាព ឬ ក្រុមមនុស្សជាច្រើន ដោយមិនចាំបាច់ដើរថយក្រោយ។ វាមានបច្ចេកវិទ្យាលំនឹងនៅខាងក្នុង Lens ដូច្នេះទោះជាដៃអ្នករង្គើយ៉ាងណាក្តីក៏រូបភាពចេញមកនៅតែច្បាស់ដែល និង​វាមានលក្ខណៈស្ងាត់នៅពេលដែលអ្នក Focus ។ វាល្អសំរាប់អ្នកដែលចូលចិត្តទេសភាព ឬ អ្នកដើរលេងជាក្រុម។ អ្នកអាចមើលរូបភាពខ្លះៗដែលគេបានថតដោយ Lens នេះ។

 

canon 10-18

Canon EF-S 18-55mm f/3.5-5.6 IS II

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $100 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

Canon EF-S 18-55mm f/3.5-5.6 IS IIគឺជា Lens (កញ្ចក់) មួយដែលអាចទាញរូបលាតសន្ធឹង និង អាចទាញចូលយករូបភាពនៅបានឆ្ងាយល្មម 18-55 នៅលើ Crop sensor គឺ 29-88mm 29mm គឺល្មមសំរាប់ទាញរូបទេសភាពតែមិនដល់ Lens ដែលយើងបាននិយាយខាងលើទេ 88mm អាចថតជាលក្ខណៈមនុស្សត្រឹមស្មា និង ក្បាល​បាន (Portrait) បានហើយ​និងស្អាតទៀតផង។ វាចាប់បានរូបភាពច្បាស់ល្អ ភាគច្រើនវាភ្ជាប់មកជាមួយនឹងកាមេរ៉ា ដែលអ្នកទិញ។ ប៉ុន្តែវាមានលក្ខណៈខ្លះដែលមិនល្អ​ដូចជា វាចេញពណ៌នៅកៀនៗនៃកន្លែងដែលច្បាស់​ ប៉ុន្តែអ្នកអាចលុបវាបាននៅក្នុងកម្មវិធីកែរូបថត។ វាជា Lens ដែលល្អសំរាប់អ្នកដែលទើបតែរៀនដំបូង។

 

canon 18-55

 

Canon EF 50mm f/1.8 STM

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $110 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

វាជា Lens (កញ្ចក់) ដែលមិនអាចហ្សូមបានទេ ប៉ុន្តែវាមាន លក្ខណៈពិសេស មួយ គឺ f1.8 វាអាចធ្វើអោយរូបភាពភ្លឺសំរាប់ពេលដែលងងឹតតិចៗ មួយទៀតវាអាច ធ្វើអោយផ្ទៃខាងក្រោយមានលក្ខណៈមិនច្បាស់ ធ្វើអោយ វត្ថុដែលអ្នក Focus លើកាន់តែច្បាស់ជៀងមុន។ វាភាគច្រើនគេប្រើសំរាប់ថតមនុស្សម៉ូដែល របស់ផ្សេងៗសំរាប់ដាក់តាំង។  Lens នេះទើបតែចេញនៅឆ្នាំ 2015 នេះទេ វាជាការឡើងសេរី របស់ Lens ចាស់គឺ Canon EF 50mm f1.8 II ដែលគ្មាន STM គឺវាថ្លង់ណាស់ពេលដែល Focus ម្តងៗ ប៉ុន្តែ​ Lens ថ្មីនេះគឺស្ងាត់។ ហើយបញ្ហាមួយទៀតដែលសំខាន់គឺ អ្នកត្រូវតែថយក្រោយ នៅពេលដែលអ្នកចង់ថតរូបអោយបានលាតធំ។

 

canon 50mm

 

Canon EF 75-300mm f/4-5.6 III USM

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $120 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

វាជា​ Lens (កញ្ចក់) ដែលអាចហ្សូមបានឆ្ងាយ និងថោក។ វាជាសេរីដែលគ្មានមុខងារកាត់បន្ថយការរង្គើក្នុងរូបភាព IS (Image stabilizer) បើ Canon EF 70-300mm ដែលមាន IS គឺតំលៃប្រហែល 900$ ព្រោះ IS អាចជួយអ្នកនៅពេលដែលអ្នកញ័រដៃ។ ដូច្នេះនៅពេលដែលអ្នកថតជាមួយ Lensដែលគ្មាន IS នេះអ្នកត្រូវមានដៃដែលមានលំនឹងល្អ ទើបរូបភាពចេញមកច្បាស់ ព្រោះបើហ្សូមទៅរិតតែឆ្ងាយ ដៃរង្គើតែបន្តិច រូបភាពរង្គើខ្លាំង។ មួយទៀតវាអាចថតរូបភាពម៉ូដែលរបៀបថតតែមុខ ជាលក្ខណៈ ថតកីឡា ឬ អាចលួចថតសត្វ ឬមនុស្សពីចំងាយ

 

75-300

 

 

Lens (កញ្ចក់)ទាំង4ខាងលើនេះ គឺជា Lens ដែលថោកនិងមានប្រយោជន៍បំផុតសំរាប់អ្នកដែលទើបតែចូលជាអ្នកថតរូប អ្នកត្រូវតែជ្រើសរើសអោយត្រូវចំពោះអ្វីដែលអ្នកចូលចិត្ត ព្រោះចំពោះខ្ញុំលុយគឺសំខាន់ណាស់ ត្រូវដាក់ទុនទៅលើអ្វីមួយដែលអាចជួយយើង​បាន  ខ្ញុំនិយាយនេះមិនចង់មានន័យថា  Lens ទាំងអស់នេះនឹងជួយអ្នករកលុយមកវិញទេ គឺវាមិនឈ្នះ Lens គេថ្លៃ និង ល្អឥតខ្ចោះឡើយ ប៉ុន្តែវាអាចជួយអោយអ្នករៀនអំពីការថតរូបបានល្អ និងអាចទៅថ្ងៃក្រោយអ្នកនឹងមានលុយទិញLens ដែលល្អជាងនេះយកមកធ្វើជាមុខជំនួញ និង​រួមជាមួយស្នាដៃអ្នកគួបផ្សំទៀតគឺរឹតតែល្អ។ ចំពោះ Nikon ខ្ញុំនឹងធ្វើការបង្ហាញ នៅពេលក្រោយ​។

អានបន្ត