MENU

component
Tag Archive

2968

របៀបជ្រើសរើសគ្រឿងបន្លាស់កុំព្យូទ័រ

បច្ចេកវិទ្យា

04/11/2015

កុំព្យូទ័រមាន២ប្រភេទ កុំព្យូទ័រលើតុ(Desktop) និង​ កុំព្យូទ័រយួរដៃ(Laptop)។ សំរាប់អ្នកដែលមានកុំព្យូទ័រយួរដៃ ភាគច្រើនមិនសូវគិតអំពីរឿងជ្រើសរើសគ្រឿងបន្លាស់ខាងក្នុងនោះទេ ព្រោះវាមកជាមួយ កុំព្យូទ័រតែម្តង។ ប៉ុន្តែសំរាប់កុំព្យូទ័រលើតុ អ្នកត្រូវគិតជាច្រើនអំពីការជ្រើសរើសគ្រឿង ថាវាត្រូវគ្នាឬអត់ វាលឿន ឬ ក៏យឺត វានៅក្នុងតំលៃដែលយើងចង់បានឬក៏អត់។ ដូច្នេះយើងបានសរសេរអត្ថបទនេះឡើងដើម្បីអោយលោកអ្នកយល់អំពីការជ្រើសរើសគ្រឿងកុំព្យូទ័រ(ចំណាំ៖ ទាំងអស់នេះអាចយកទៅប្រើប្រាស់សំរាប់ជ្រើសរើសកុំព្យូទ័រយួរដៃក៏បាន)។

Motherboard

Motherboard ជារបស់សំខាន់មួយនៃគ្រឿងបន្លាស់កុំព្យូទ័រ។​អ្នកអាចជ្រើសរើស Motherboard ពីក្រុមហ៊ុនល្បីៗមួយចំនួនដូចជា ASUS, MSI, Gigabyte…

  1. ទំហំMotherboard៖ ទំហំរបស់វាគឺទៅតាមតំរូវការនៃអ្នកប្រើប្រាស់ វាមានទំហំដូចជា Standard ATX, MicroATX, Workstation ATX…ប៉ុន្តែអ្វីដែលគេប្រើច្រើនជាងគេនោះគឺ Standard ATX
  2. រន្ធរបស់CPU (CPU socket)៖ លោកអ្នកត្រូវជ្រើសរើស រន្ធCPU អោយត្រូវជាមួយនឹង CPUដែលលោកអ្នកជ្រើស។
  3. ទំហំដែលអាចដាក់​ Ram បាន។​ ឧទាហរណ៍៖ Motherboard Asus x99 delux អាចដាក់បាន Ram​ធំបំផុតគឺ 64Gb, Motherboard MSI x99s SLI plus អាចដាក់បាន 128Gb.

ATX_compare

img_9942

ដក់ស្រង់ចេញពីគេហទំព័រ ASUS

images_brands_MSI_MoboProdPgs_guard_pro_product

ដក់ស្រង់ចេញពីគេហទំព័រ MSI

CPU

  1. ត្រូវជ្រើសរើសអោយត្រូវជាមួយរន្ធរបស់Motherboard ដែលលោកអ្នកបានជ្រើស(AMD និង intel មានរន្ធខុសគ្នា)
  2. ចំនួនCore៖ ចំនួនCore​កាន់តែច្រើន ល្បឿននៃដំណើរការកុំព្យូទ័រអាចកាន់តែលឿន។ ប៉ុន្តែតំលៃរបស់វាក៏មិនថោកដែរ។ ឧទាហរណ៍៖ Intel Xeon E5-2697 V3 ដែលមាន Core ចំនួន 14 មានតំលៃដល់ទៅប្រហែល 2500$ ចំនែក Intel Core i7-5820K មានcore 6 មានតំលៃ​ប្រហែល 400$ តែប៉ុណ្ណោះ។
  3. ចំនួនcache៖ កាន់តែច្រើនកាន់តែល្អ។
  4. ត្រូវជ្រើសរើស កង្ហា CPU ព្រោះថាCPU វាអាចក្តៅនៅពេលកំពុងដំនើរការ ដូច្នេះកង្ហាល្អក៏អាចជាប្រយោជន៍ មួយសំរាប់អោយCPU ប្រើបានយូរដែល។
maxresdefault (2)

ដក់ស្រងចេញពីគេហទំព័រ Youtube

GPU

GPU ជារបស់មួយសំរាប់ដំណើរការទៅលើវីដេអូ ឬ ហ្គេម។ អ្នកអាចមិនដាក់ GPU ក៏បានព្រោះCPUខ្លះភ្ជាប់មកជាមួយនឹងGPUខាងក្នុងជាស្រាប់ ជាពិសេស Intel។ ក្រុមហ៊ុ​នដែលល្បី ដូចជា Nvidia, AMD… ដូច្នេះ GPU អាចមានច្រើនប្រភេទ។ សំរាប់GPU​​ អ្នកត្រូវជ្រើសរើស GPU ណាដែលមាន Memory ច្រើន។ ឧទាហរណ៍៖ Nvidia Geforce 980ti 6GB អាចរត់បានខ្លាំងជាង Nvidia Geforce 980 4GB។ ប៉ុន្តែសុំកុំគិតថា ពេលលោកអ្នកដាក់ GPU 2 ភ្ជាប់គ្នា អាចដើរលឿនជាង GPU 1 នោះគឺមិនមែនទេ។ ដូចជាឧទាហរណ៍ខាងលើ មាន Nvidia Geforce 980 4GB ពីរ ក៏នៅតែយឺតជាង Nvidia Geforce 980ti 6G ដែរ។ (GPU 4GB ពីរ មិនមែនស្មើ 8GB ទេ នៅតែជា4Gbដដែល)។

7970GE2 GTX980Ti-Fullsize1

RAM / Memory

កាន់តែធំកាន់តែល្អ ប៉ុន្តែអ្នកអាចជ្រើសរើសរវាង DDR3 និង DDR4 ទៅតាម Motherboard របស់អ្នក។

what-memory-for-intel6

ទំហំផ្ទុកឯកសារ

មាន៣ប្រភេទ គឺ HDD, SSHD, SSD

HDD: Hard Disk ជំនាន់ចាស់ ដែលមានល្បឿនយឺតហើយធំ

SSHD: កូនកាត់ HDD និង SSD

SSD: បច្ចេកវិជ្ជាថ្មី ជាគ្រឿងស្តុកឯកសារ ដែលមានល្បឿនលឿន (ល្បឿនទាញចេញចូលប្រហែល 450mb/s ឬ លើសពីនេះទៅទៀតសម្រាប់ជំនាន់ថ្មី)

ដក់ស្រង់ចេញពីគេហទំព័រ Howtogeek

ដក់ស្រង់ចេញពីគេហទំព័រ Howtogeek

 

ប្រអប់ផ្តល់ភ្លើង

អ្នកត្រូវជ្រើសរើស អោយត្រូវនឹង​របស់ដែលអ្នករើស ដូចជាmotherboard, GPU, ព្រោះថាបើវាខ្វះភ្លើងវាមិនអាចដំនើរការបាន ឬក៏អាចធ្វើអោយខូច​របស់ទាំងនោះ។ អ្នកអាចមើលថារបស់នៅក្នុងត្រូវការភ្លើងប៉ុន្មាន ហើយបូកចូលគ្នាគិតជា watt ដូច្នេះអ្នកអាចដឹងថាទិញអ្វីដែលល្អ។

Thermaltake-Toughpower-DPS-G-Platinum-1200W_rc_280x210 psu_quarter_rc_280x210

អានបន្ត