MENU

Canon
Tag Archive

792

ក្រុមហ៊ុន Canon ទើបតែប្រកាសកាមេរ៉ា Canon 1D X Mark II ថ្មីដែលជាគូរប្រជែងរបស់ Nikon D5

បច្ចេកវិទ្យា

03/02/2016

កាលពីប៉ុន្មានសប្ដាហ៍មុន ក្រុមហ៊ុន Nikon ទើបតែប្រកាសចេញលក់ជាផ្លូវការនូវកាមេរ៉ា professional Nikon D5 ដែលជាកាមេរ៉ា flagship របស់ពួកគេ ហើយវាមានឥទ្ធិពលខ្លាំងសម្រាប់ថតរូបកីឡាដែលមានសកម្មភាពលឿនៗ ដើម្បីជាការបំពេញតម្រូវការដល់អ្នកថតរូបជំនាញទាំងឡាយសម្រាប់រដូវកាលកីឡាអូឡាំពិចខាងមុខនេះ។ ដូចគ្នាផងដែរ ក្រុមហ៊ុន Canon ក៏ទើបតែបានប្រកាសពីកាមេរ៉ា flagship ថ្មីរបស់ពួកគេ នោះគឺ Canon 1D X Mark II។

 

hr-1d-x-markii-ef50l-topfront-cl-1.0

 

ការឌីហ្សាញរបស់ Canon 1D X Mark II

Canon 1D X Mark II គឺជាប្រភេទកាមេរ៉ា Proffesional DSLR (Digital Single-Lens Reflex) ដែលត្រូវបានឌីហ្សាញស្រដៀងទៅនឹងម៉ូដែលស៊េរីមុនរបស់វាដែរ ហើយវាមានតួរខ្លួនធ្វើពី Magnisium Alloy និងមានទម្ងន់ 1,530 g (ក្រាម)។ Canon 1D X Mark II នេះគឺជាកាមេរ៉ា Full Frame ដែលមានទំហំ sensor ដល់ទៅ 20.2 Megapixel ហើយពិសេសជាងនេះគឺវាអាចថតវីដេអូ 4K បានក្នុង 60 fps (frames per second)។ បន្ថែមពីនេះ អេក្រង់របស់កាមេរ៉ា Canon ប្រភេទនេះ គឺជាអេក្រង់ touchscreen មានទំហំ 3.2 អ៊ីញ ហើយអាចបត់បានបន្តិចងាយស្រួលក្នុងការថត។ កាមេរ៉ានេះអាចប្រើបានជាមួយនឹង memory CFast Card ដែលមានល្បឿនលឿន ក៏ប៉ុន្តែវាមានតម្លៃថ្លៃបន្តិច តែបើអ្នកមានលុយទិញ Canon 1D X Mark II នេះទៅហើយ វាមិនសូវជាថ្លៃប៉ុន្មានទេសម្រាប់អ្នក ព្រោះអ្នកអាចរកវាបានមកវិញយ៉ាងងាយ ជាមួយនឹងកាមេរ៉ាដែលមានឥទ្ធិពលខ្លាំងមួយនេះ។

 

hr-1d-x-markii-ef50l-front-cl-1.0

 

hr-1d-x-markii-body-front-down-cl-1.0

 

Z-canon-1dx-ii-back-600px

 

hr-1d-x-markii-body-top-cl-1.0

 

hr-1d-x-markii-body-right-cl-1.0

 

hr-1d-x-markii-body-terminals-left-cl-1.0

 

hr-1d-x-markii-body-terminalsopen-left-cl-1.0

 

Z-canon-1dx-ii-back_memory-300px

 

hr-1d-x-markii-body-bottom-cl-1.0

 

hr-1d-x-markii-ef24-70l-wfte8a-front-cl-1.0

 

ការដំណើរការរបស់ Canon 1D X Mark II

Canon 1D X Mark II មានភ្ជាប់មកជាមួយនឹង processor Dual Digic 6 និង CMOS camera sensor ដែលមានទំហំ 36×24 mm (Full Frame)។ ជាមួយនឹង sensor ទំហំ 20.2 Megapixel អ្នកអាចថតរូបភាពបានយ៉ាងលឿននៅក្នុង Burst Mode ដែលបានដល់ទៅ 14 fps ជាមួយនឹង autofocus និងបានដល់ទៅ 16 fps ជាមួយនឹង manual focus។ កាមេរ៉ានេះមាន Auto Focus Points ដល់ទៅ 61 ចំណុច និង Cross-type Points ចំនួន 41 ចំណុច ធ្វើឲ្យការ focus ក្នុងពេលថតរូបរបស់អ្នកកាន់តែមានភាពជាក់លាក់ និងត្រឹមត្រូវល្អ សូម្បីតែនៅទីកន្លែងងងិត។

កាមេរ៉ា Canon 1D X Mark II នេះអាចផ្ដល់ជូនជារូបភាពដែលមាន resolution ដល់ទៅ 5472 x 3648 ភិចស៊ែល ហើយចំពោះវីដេអូវិញ វាអាចថត 4K វីដេអូបានដែលមាន resolution ដល់ទៅ 4096×2160 (60p/50p/30p/25p/24p) និង អាចថតក្នុងទំហំ HD បាន ដែលមាន resolution 1920×1080 (120p/100p/60p/50p/30p/25p/24p)។

បន្ថែមពីនេះ អ្នកអាចធ្វើការថតរូប ឬ វីដេអូជាមួយនឹងកាមេរ៉ា Canon ម៉ូដែលនេះនៅក្នុង ISO ពី 100 – 51200 ហើយអាចបង្កើន sensitivity បានដល់ទៅ 409600 បានផងដែរ។ ចំពោះ Shutter Speed អ្នកអាចប្រើបានចាប់ពី 1/8000 វិនាទី ទៅដល់ 30 វិនាទី សម្រាប់ធ្វើការថតរូប។

 

hr-1d-x-markii-body-3q-cl-1.0

 

hr-1d-x-markii-ef50l-3q-cl-1.0

 

កាមេរ៉ា Canon 1D X Mark II និងមានលក់ជាផ្លូវការនៅក្នុង​ខែ មេសា ខាងមុខនេះក្នងតម្លៃ $5,999 សម្រាប់តែតួរខ្លួនរបស់កាមេរ៉ានេះ ហើយក្រុមហ៊ុន Canon បានលក់វាជាកញ្ចប់ជាមួយនឹង memory 64GB CFast Card និង Card Reader និងរបស់មួយចំនួនទៀតក្នុងតម្លៃ $6,299។ ដូច្នេះបើសិនជាអ្នកមានបំណងចង់ upgrade កាមេរ៉ាម៉ាក Canon របស់អ្នកឲ្យមានឥទ្ធិពលខ្លាំងដល់កំពូល នោះ Canon 1D X Mark II នេះគឺជាកាមេរ៉ាដែលអ្នកគួរពិចារណាទិញ នៅពេលដែលវាបានចេញលក់ជាផ្លូវការនៅក្នុងខែ មេសា ខាងមុខនេះ។

 

ZPR-canon-1dx-ii-kit-600px

 

អានបន្ត