MENU

beauty
Tag Archive

2612

សារធាតុធម្មជាតិខ្លះដែលអាចជួយអ្នកបំបាត់សក់ជ្រុះ

សុខភាព

14/12/2015

សក់គឺជាអ្វីមួយដែលជួយលើកសំរស់របស់មនុស្សគ្រប់គ្នា ជាពិសេសស្ត្រី ទោះជាសក់វែង ឬក៏ខ្លី។ ចុះបើសិនជ្រុះសក់ច្រើនហើយការដុះមកវិញយឺត ធ្វើអោយមានសក់ស្តើង ឬ អត់ដុះមកវិញ ធ្វើអោយទំពែក សំរស់របស់អ្នកក៏ចុះទៅតាមនឹងដែល។ ដូចនេះអ្នកគួរថែរក្សារសក់យ៉ាងដូចម្តេចទើបសក់នៅរស់ល្អ និង​កម្រនឹងជ្រុះ ធ្វើអោយអ្នកមានសក់ក្រាស់ មើលមិនឃើញស្បែកក្បាល។ ពួកខ្ញុំបានលើកយកនូវរុក្ខជាតិមួយចំនួនដែលអ្នកអាចរកតាមផ្សារ និង ធ្វើវាដោយខ្លួនឯង។

ខ្ទិះដូងដំបូង

ខ្ទិះដូងជំនួយដល់សក់ជាខ្លាំង វា​មានអត្ថប្រយោជន៍ដូចជា ជួយអោយសក់កុំអោយជ្រុះ អាចអោយសក់មានសំនើមរហូត ព្រោះតែសារជាតិជាច្រើនចូលរួម មាន​វីតាមីន​ E និង ជាតិខ្លាញ់ល្អ។ គេអាចយកវាទៅលាយជាមួយ សាប៊ូកក់សក់ ក៏បាន ប៉ុន្តែ ខ្ញុំលើកយកតែវិធីដែលប្រើតែខ្ទិះដូងមួយមុខប៉ុណ្ណោះ។
វិធី៖ ច្របាច់យកខ្ទិះដូងទីមួយដែលខាប់ ចំនួនមួយកែវ យកច្រាស់ (ច្រាស់ដុះធ្មេញក៏បាន) យកមកបៀកតិចៗនៅលើស្បែកក្បាល (មិនមែនបៀកសក់ទេ) បៀកអោយសព្វ បន្ទាប់មកយកក្រណាត់រុំប្រហែល 15ទៅ 20នាទី រួចហើយចាំលាងចេញ ជាមួយទឹកត្រជាក់ អ្នកអាចកក់សក់ក្រោយពីនេះក៏បាន។ វិធីនេះភាគច្រើនប្រើនៅពេល ព្រឹក, មួយអាទិត្យ 1 ទៅ 2​ ដង។

How-To-Use-Coconut-Milk-For-Hair-Growth

 

បណ្តូលបន្ទាលកន្ទុយក្រពើ

បន្ទាលកន្ទុយក្រពើដែលអ្នកបានដាំ ឬអ្នកអាចសុំគេ ម្តាយខ្ញុំចូលចិត្តវាណាស់។ វាជួយសក់ជាច្រើនដូចទៅនឹងខ្ទិះដូងដែល ម្យ៉ាងវិញទៀតអ្នកអាចថែរក្សា ស្បែកមុខអ្នក ក្នុងពេលជាមួយគ្នាផងដែរ។
វិធី៖ អ្នកយកបន្ទាលកន្ទុយក្រពើមួយបន្ទះ បន្ទាប់មក កៀរបណ្តូលវាដាក់ក្នុងចានមួយ ទុកទាំងស្រទាប់ក្រៅ ទាំងបណ្តូល។ អ្នកត្រូវលាងសក់អ្នកអោយស្អាត​មុននឹងយកកន្ទុយក្រពើមកប្រើ។​ យកបណ្តូលវាទៅច្របាច់ចូលគ្នា រួចលាបជាមួយ​នឹងសក់ ចំណែកឯស្រទាប់វា យកទៅញីនឹងស្បែកក្បាលអ្នក ( អ្នកអាចយកស្រទាប់ដែលនៅសល់យកទៅញីនឹង ស្បែកមុខរបស់អ្នក) ។ ទុកវាប្រហែល 15-20​នាទី រួចលាងទាំងសក់ និង ស្បែកក្បាលជាមួយនឹង ទឹកត្រជាក់។ អ្នកអាចធ្វើពេលព្រឹក 3​ដងក្នុងរយៈពេល១សប្តាហ៍។

aloe-vera-gel-manufacturing-plant

 

ប្រេងដូង

សារសំខាន់របស់វាមានច្រើនសំរាប់សក់ ដូចជា ជួយអោយសក់ដែលបានខូតខាត ប្រែមកជាល្អវិញ ជួយដល់ស្បែកក្បាលដែលចូលចិត្តបែកញើស ជួយចិញ្ចឹមសក់របស់អ្នក និង កុំអោយមានសក់ជ្រុះ និង សក់ស្កូវ។
វិធី៖ ប្រេងដូងចំនួន 2-4​ ស្លាបព្រាកាហ្វេ។ យកទៅកំដៅអោយក្តៅតែបន្តិច រួចយកវាទៅញីនឹង សក់ (តាំងពីឬសសក់រហូតដល់ ចុងសក់ ) និង ស្បែកក្បាលផងដែរ។ ទុករយៈពេល 30 នាទី ឬ បើអ្នកលាបពេលយប់អ្នកអាចទុកវាបាន ១ យប់។ បន្ទាប់មកលាងជាមួយនិងសាប៊ូកក់សក់។ អាចធ្វើជារៀងរាល់ព្រឹក ឬ ពេលយប់ ជារៀងរាល់ថ្ងៃ។

How-to-Use-Coconut-Oil-for-Stronger-Hair

 

ដំឡូងបារាំង

មួយមុខនេះមានគ្រឿងផ្សំច្រើនបន្តិច វាមានសារជាតិដូចជារុក្ខជាតិខាងល់ដែលដូចនេះចូលទៅវិធីប្រើវាដើម្បីសក់យើងតែម្តងទៅ
វិធី៖ គ្រឿងផ្សំ ដំឡូងបារាំងមួយ ចិតសំបកចេញ រួចចិតជាដុំតូចៗ ដាក់ចូលក្នុងម៉ាស៊ីនកិន អោយមត់ អ្នកអាចចាក់ទឹកបន្តិចបើសិនជាវាខាប់ពេក បន្ទាប់មកជ្រោះយកតែទឹកដំឡូងបារាំង រួចយកទឹកនោះទៅលាយជាមួយនឹង ទឹកឃ្មុំ 1 ស្លាបព្រាកាហ្វេ កូរអោយសព្វ។ រួចហើយយកទៅ លាងសក់ និង ស្បែកក្បាលអ្នក ទុករយៈពេល 30 នាទី រួចចាំលាងជាមួយនឹង សាប៊ូ  អ្នកអាចធ្វើមួយសប្តាហ៍ម្តង។

016

 

ស៊ុតស

ស៊ុតស ថ្ងៃក្រោយទៅវានឹងបង្កបង្កើតជាសត្វមួយ ដូចនេះសារជាតិរបស់វា គឺមានច្រើនលើសលប់។
វិធី៖ ស៊ុត2គ្រាប់យកតែពណ៌ស វាយចូលគ្នាអោយសព្វ ខាប់ល្មម។ យកច្រាស់ មកបៀកវា ហើយយកទៅលាបនៅលើស្បែកក្បាល និង សក់ ទុករយៈពេល 20នាទី (កុំភ្លេចពាក់មួកមុជទឹក បើមិនចង់ធុំខ្លិនឆ្អាប) បន្ទាប់មក លាងជាមួយទឹកត្រជាក់​ ហើយចាំលាងជាមួយនឹង សាប៊ូកក់សក់។ អ្នកអាចធ្វើវា 3​ដង ក្នុងមួយសប្តាហ៍។

Make-Your-Hair-Thicker-Egg-White

 

 

 

 

អានបន្ត