MENU

Zowie XL2540 ដែលជាអេក្រង់កុំព្យូទ័រលឿនជាងគេ

អេក្រង់កុំព្យូទ័រ ទាំងអស់ផលិតមកមិនដូចគ្នាទេ វាមានប្រភេទវាផ្សេងៗគ្នា ម៉ូដែលខ្លះ គេធ្វើសំរាប់ប្រើប្រាស់ក្នុងកន្លែងធ្វើការ ខ្លះធ្វើសំរាប់អ្នកលេងហ្គេមធម្មតា ខ្លះទៀតសំរាប់អ្នកលេងហ្គេមអាជីប។តាមដែលប៉ាន់ស្មាន់ នៅប្រទេសកម្ពុជា មិនសូវមានអ្នកប្រើប្រាស់អេក្រង់ដែលមាន Refresh rate ធំជាង 100Hz នោះទេ។ (Refresh rate ៖ ល្បឿនដែលអេក្រង់ទាញរូបភាពក្នុងមួយវីនាទី។ វាស្រដៀងនឹង FPS (Frame Per Second) ក្នុងវីដេអូដែរ ប៉ុន្តែវានៅលើអេក្រង់។ អេក្រង់ 144hz មើលទៅរលូនជាង អេក្រង់ 60hz)

1478490692942

ដកស្រង់ចេញពី គេហទំព័រ BenQ

ឥឡូវនេះ ក្រុមហ៊ុន BenQ ដែលជាក្រុមហ៊ុនល្បីខាងធ្វើអេក្រង់កុំព្យូទ័រសំរាប់អ្នកលេងហ្គេម និងហ្គេមអាជីប បានធ្វើនូវអេក្រង់កុំព្យូទ័រថ្មីមួយ គឺ BenQ zowie XL2540។ វាមាន Refresh rate រហូតដល់ 240hz ឯណោះ។ ក្រុមហ៊ុននេះ មិនសូវគិតទៅលើការឌីហ្សាញខាងក្រៅ ឬទំហំអេក្រង់នោះទេ។ ពួកគេចូលចិត្ត ធ្វើអេក្រង់ដែលមានល្បឿនលឿនទៅវិញ។

1478495734080

Zowie XL2540 មាន resolution ត្រឹមតែ 1080p តែប៉ុណ្ណោះ ប៉ុន្តែសំរាប់ល្បឿនវាមើលទៅរលូនជាង 1080p របស់អេក្រង់ ដែលមានល្បឿនតិចឆ្ងាយណាស់។ វាមានរន្ធដោត HDMI, DVI, displayport, និងរន្ធដោត USB 4 ទៀត ចំនែកនៅសងខាងអេក្រង់ វាមានស្លាបជ័រ 2 សំរាប់បាំងពន្លឺថ្ងៃកុំឲ្យចាំងថ្ងៃឬអំពូលភ្លើង។

xl2540-1

xl2540-5

xl2540-6

xl2540-4

ក្រុមហ៊ុន  BenQ មិនទាន់បានបញ្ចេញតំលៃសំរាប់អេក្រង់នេះនៅឡើយទេ។ ប៉ុន្តែគេនឹងដាក់វាក្នុងការប្រកួត DreamHack Winter ក្នុងខែនេះ។

Comments Off on Zowie XL2540 ដែលជាអេក្រង់កុំព្យូទ័រលឿនជាងគេ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន