ក្រុមហ៊ុន Ricoh ទើបតែបានប្រកាសកាមេរ៉ា 360-degree ជំនាន់ថ្មីគឺ Theta SC ដែលមានរាងតូច្រលឹង និងតម្លៃថោកសមរម្យ ។ កាមេរ៉ានេះប្រើប្រាស់ lenses ភ្លោះ f2.0 និងមាន sensors ទំហំ 12MP ចំនួន 2 ដែលអាចចាប់យករូបភាពបាន 360-degree និងថតវីដេអូបានកំរិត 1080p ទៀតផង ។
វាមានតម្លៃ 300$ ហើយនិងចាប់ផ្តើមលក់នៅថ្ងៃនេះ នៅលើគេហទំព័ររបស់ Ricoh និងនៅតាមហាងលក់កាមេរ៉ាផ្សេងទៀត ។