MENU

ទូរស័ព្ទ Sony Xperia E5 បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ទំហំ 5 អ៊ីញ ដែលមាន resolution 720p

Sony Xperia E5 ទើបតែបានប្រកាសជាផ្លូវការនូវថ្ងៃនេះ។ ស្មាតហ្វូននេះឥឡូវអាចឃើញនៅលើគេហទំព័ររបស់ក្រុមហ៊ុន Sony រួមជាមួយនឹងការបញ្ជាក់ពីលក្ខណៈពិសេសបែកធ្លាយពីមុនៗរបស់វា។

ដូចការរំពឹងទុកអញ្ចឹង Sony Xperia E5 នេះបំពាក់អេក្រង់ទំហំ 5 អ៊ីញ និងដំណើរការដោយបន្ទះឈីប Mediatek MTK6735 ជាមួយល្បឿន 1.3GHz ដែលមាន Cortex-A53 ចំនួន 4 cores។ វាមាន RAM ទំហំ 1.5GB និងអង្គផ្ទុកទិន្នន័យ 16GB ដែលអាចបន្ថែម Micro SD card បានទៀតផង។

 

gsmarena_002

 

Xperia E5 នេះមានទំហំនិងកំរាស់ 144 x 69 x 8.2 mm និងមានទំងន់ត្រឹមតែ 147g តែប៉ុណ្ណោះ ជាមួយនិងថាមពលថ្ម 2700 mAh ហើយក្រុមហ៊ុន Sony បានសន្យាថាវាអាចប្រើប្រាស់បានរហូតដល់ 2 ថ្ងៃ ។

វាភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ 13MP ជាមួយនិងភ្លើង LED flash រីឯកាមេរ៉ាមុខទំហំ 5MP ដែលបំពាក់ flash របស់ខ្លួនផ្ទាល់សម្រាប់ selfies នៅកន្លែងមានពន្លឺមិនសូវភ្លឺខ្លាំង អោយល្អប្រសើរជាងមុន។ លក្ខណៈពិសេសផ្សេងទៀតនៅលើស្មាតហ្វូននេះរួមមានប្រព័ន្ធ NFC, ប្រព័ន្ធសេវាប្រភេទ Cat.4 LTE និងប្រើប្រាស់បានសុីម 2 ផងដែរ ។

វាមានពីរពណ៌សំរាប់ជ្រើសរើសគឺ ស និង ខ្មៅ ហើយដើរដោយប្រព័ន្ធដំណើរការ Android Marshmallow តាំងពីចេញដំបូង។ ចំនែកឯតំលៃរបស់វាគឺ 222$។

Comments Off on ទូរស័ព្ទ Sony Xperia E5 បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ទំហំ 5 អ៊ីញ ដែលមាន resolution 720p បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន