MENU

វិធីសាស្ត្រដ៏ងាយក្នុងការកំចាត់រាល់ពពួកស្លែ និងផ្សិតដែលមាននៅជាប់គេមចានបង្គន់ និងរាល់សំភារៈបន្ទប់ទឹក

នៅក្នុងបន្ទប់ទឹក ចានបង្គន់ និងអាងងូតទឹក គឺជាកន្លែងដែលងាយកកើតស្លែ និងផ្សិតបំផុត ដែលជាប្រភពនៃជម្រកមេរោគ និងមើលទៅកខ្វក់គួរឲ្យខ្ពើម។ បើសិនជាយើងពិនិត្យឲ្យច្បាស់លាស់ទៅ រាល់ការសំអាតបន្ទប់ទឹកម្តងៗ យើងពុំអាចសំអាតឲ្យបានគ្រប់ជ្រុងជ្រោយនោះឡើយ ជាពិសេសគឺនៅត្រង់បរិវេណគេមៗនៃជញ្ជាំង និងសំភារៈបន្ទប់ទឹកតែម្តង។ ដើម្បីកំចាត់ចោលរាល់បញ្ហាទាំងនេះបាន ខាងក្រោមនេះ គឺជាវិធីសាស្ត្រដ៏ងាយមួយ ដែលយើងទាំងអស់គ្នាអាចធ្វើបាន ដោយពុំចាំបាច់ចំណាយថវិការច្រើន និងពុំសូវចំណាយកំលាំងក្នុងការដុះជូតផងដែរ។

 

sinkdrain

 

ដូចនេះដើម្បីកំចាត់នូវរាល់ពពួកស្លែ ក្អែល ឬផ្សិតដែលកើតមាននៅក្នុងបន្ទុបទឹករបស់យើង យើងត្រូវការសំភារៈមួយចំនួនមានដូចជា សំឡីដុំសំរាប់សំអាតរបួស ឬសំឡីខ្សែ ដែលយើងអាចរកបាននៅគ្រប់ឳសថស្ថាននាៗ ឬនៅតាមផ្សារទំនើបជាដើម និងសំភារៈចាំបាច់មួយទៀតនោះគឺទឹកសាប៊ូអូសាវែលដែលយើងតែងប្រើប្រាស់សំរាប់កំចាត់ស្នាមប្រឡាក់ដែលមាននៅលើសំលៀកបំពាក់របស់យើង។

  • ជំហានដំបូងយើងត្រូវលៃលកសំឡីឲ្យបានគ្រប់ចំនួនដែលយើងត្រូវការ រួចត្រាំវានៅក្នុងធុង ឬផ្ទិលទឹកជាមួយនឹងទឹកសាប៊ូអូសាវែល។

42251_cellucotton_40ft_hr

Clorox1-tmagArticle

 

  • បន្ទាប់ពីសំឡីបានស្រូបនូវទឹកអូសាវែលជក់ហើយ យើងត្រូវយកវាចេញពីធុង ដោយការប្រើប្រាស់នូវស្រោមដៃដើម្បីការពារកុំឲ្យសាប៊ូកាត់ដៃនៅពេលចាប់កាន់សំឡីនោះ រួចហើយយើងយកសំឡីដែលជ្រលក់ជាមួយទឹកសាប៊ូនោះទៅដាក់នៅត្រង់គេមចំនុចមួយចំនួននៅក្នុងបន្ទប់ទឹកដែលមានស្លែ ឬផ្សិត ដូចជាចានគេមបង្គន់ និងគេមអាងទឹកជាដើម។

how-to-get-rid-of-old-grout-and-caulking-bathroom-ideas-cleaning-tips-home-maintenance-repairs

 

carl-s-jr

 

  • យើងអាចប្រើប្រាស់ឈើ ឬរបស់ដែលមានមុខតូចស្រួចដើម្បីរុញច្រានសំឡីទាំងនោះឲ្យជាប់ជាមួយ និងចូលទៅដល់គេមដែលមានស្លែ និងផ្សិត។
  • ទុកសំឡីនៅត្រង់ចំនុចទាំងនោះឲ្យបានមួយយប់ រួចព្រឹកឡើងយើងអាចយកវាចេញ ហើយធ្វើការដុះសំអាតវាបន្តិចបន្តួចយ៉ាងងាយ ដោយការប្រើប្រាស់នូវច្រាស់ដុសធ្មេញចាស់ៗ។

14sinkcleaning4

  • ជាចុងក្រោយយើងត្រូវបាញ់ ឬចាក់ទឹកនៅត្រង់ចំណុចទាំងនោះដើម្បីឲ្យវាអស់ជាតិសាប៊ូ និងក្អែលរួចជាការស្រេច។

 

Comments Off on វិធីសាស្ត្រដ៏ងាយក្នុងការកំចាត់រាល់ពពួកស្លែ និងផ្សិតដែលមាននៅជាប់គេមចានបង្គន់ និងរាល់សំភារៈបន្ទប់ទឹក សង្គម

Comments are closed.

យោបល់របស់អ្នកអាន