MENU

ភាពជោគជ័យក្នុងជីវិតប្រចាំថ្ងៃតាមរយៈ The Secret និពន្ធដោយលោក Rhonda Byrne

ថ្ងៃនេះ Khmerlife.style ណែនាំអ្នកអានមកស្គាល់សៀវភៅមួយក្បាលដែលមានឈ្មោះល្បី ហើយលក់ដាច់ជាងគេនៅក្នុងឆ្នាំ 2006 ដែលមានចំណងជើងថា The Secret  និពន្ធដោយលោក Rhonda Byrne ហើយសៀវភៅមួយនេះនឹងនាំអ្នកទៅកាន់ភាពជោគជ័យក្នុងជីវិតប្រចាំថ្ងៃរបស់អស់លោកអ្នក។ នៅក្នុងសៀវភៅមួយនេះបានផ្តោតទៅលើអំណាចនៃការគិតក្នុងផ្លូវវិជ្ជមាន (The power of positive thinking)។ ហើយសៀវភៅនេះផងដែរ នឹងដឹកនាំអ្នកអោយក្លាយជាការតាំងចិត្តបែបវិទ្យាសាស្ត្រយ៉ាងពិតប្រាកដ ដែលគេនិយាយអំពីទ្រឹស្តី ច្បាប់នៃទំនាញ (Law of Attraction)។

77870d6cac08266248fa0306037df3eb

ចំពោះគោលការណ៍របស់សៀវភៅនេះគឺចង់និយាយពីការគិតរបស់អ្នក ដោយផ្តោតលើផ្នត់គំនិតរបស់អ្នក ចំណេះដឹងរបស់អ្នក ដែលនាំអ្នកទៅកាន់ក្តីសុបិន្តរបស់អ្នកអោយក្លាយទៅជាការពិត។ មានមនុស្សមួយចំនួនតែងគិត និងប្រាថ្នាអំពីមាសប្រាក់ និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយពួកគេតែងតែគិតចង់ឲ្យសូបិនរបស់គេក្លាយជាការពិតផងដែល ។ ផលដែលសំខាន់នោះគឺការគិតរបស់អ្នកគឺជាកាគិតបែបវិជ្ជមាន ហេតុដូចនេះអ្នកនឹងមិនទទួលបានភាពគ្រោះថ្នាក់ និងមិនទទួលបានសំណាងអាក្រក់អ្វីនោះឡើយ។ ដូចពាក្យរបស់លោក Byrne សរសេរថា ជីវិតរបស់អ្នកក្នុងពេលបច្ចុប្បន្ននេះគឺវាបានឆ្លុះបញ្ចាំងអំពីការគិតរបស់អ្នកតាំងពីអតីតកាលម្ល៉េះ។

540x293_20140201_bc6ea5a5dc8e6476c71057b4523d8134_png

បើយោងតាមរយៈសៀវភៅរបស់លោក បានលើកឡើងថា ច្បាប់ធម្មជាតិ (Law of Nature) វាដូចជាកំលាំងស្រូបទាញរបស់ផែនដី នូវចំនួនដ៏សំបើមគ្មានដែនកំណត់នោះឡើយ។ បើយោងតាមលោក Byrne ការគិតរបស់យើងម្នាក់ៗ នូវពេលដែលអ្នកចង់បានអ្វីមួយក្នុងជីវិតរបស់អ្នកវាក៏ហាក់ដូចជា ប្រព័ន្ធមេដែកក្នុងការទាញយករបស់អ្វីមួយនោះមកអោយយើង និងក៏ដូចជាការបញ្ចេញរស្មី ឬការទទួលកំដៅដោយហ្វ្រេកង់ពីសកលលោក ដែលហ្វ្រេកង់នោះបាននាំយកថាមពលនៃពន្លឺរស្មីមកអោយភពផែនដីយើងចឹងដែរ ដូចនេះយើងក៏ទទួលបានពន្លឺតាមដែលយើងត្រូវការ ហើយនេះវាគឺជាច្បាប់នៃទំនាញរបស់ផែនដីដែលបានផ្តល់អោយមនុស្សគ្រប់គ្នានូវការគិតរបស់ពួកគេ។ ការគិតរបស់អ្នកអាចនាំអ្នកទៅកាន់ភាពជោគជ័យ និងទទួលបាននូវអ្វីដែលអ្នកចង់បាននៅក្នុងក្តីសុបិន្តបស់អ្នកដូចជាអ្នកមានក្តីសុបិន្តចង់បានផ្ទះថ្មី ឡានថ្មី ក្រុមហ៊ុនដ៏ធំ អ្នកចង់ក្លាយទៅជាអ្វី និងចង់ទៅទីកន្លែងណា នោះទាំងអស់នេះនឹងមករកអ្នកក្នុងថ្ងៃណាមួយមិនខាន។

ដូចជាពាក្យបីឃ្លាដែលលោក Byrne លើកឡើងថា ការចោតសួរ ការមានជំនឿ និងការទទួលបាន ទាំងអស់នេះវាគឺជាដំណើរការនៃការជាប់ទាក់ទងនឹងការស្រមើស្រមៃនូវអ្វីដែលអ្នកចង់បាន និងមានបំណងយកវាអោយបាន។ ជាចុងក្រោយនៅក្នុងសៀវភៅនេះ ដែលលោក Byrne បានលើកឡើងថាអ្នកត្រូវតែមានការគិតបែបវិជ្ជមាន ហើយអ្វីៗទាំងអស់គឺត្រូវបានគ្រប់គ្រងដោយប្រព័ន្ធការគិតរបស់អ្នក បើទោះបីជាសុខភាពរបស់អ្នកក៏ដោយ។

https://www.youtube.com/watch?v=9K2MmRSrEco

Comments Off on ភាពជោគជ័យក្នុងជីវិតប្រចាំថ្ងៃតាមរយៈ The Secret និពន្ធដោយលោក Rhonda Byrne សង្គម

Comments are closed.

យោបល់របស់អ្នកអាន