MENU

Porsche Mission E, រថយន្ត sport concept ថ្មីរបស់ក្រុមហ៊ុន Porsche ដែលប្រើថាមពលអគ្គីសនី ១០០%

ក្រុមហ៊ុន Porsche ដែលជាក្រុមហ៊ុនផលិតរថយន្តទំនើបៗដ៏ល្បីមួយនៅលើពិភពលោក ទើបនឹងប្រកាសអំពីរថយន្ត sport concept ថ្មីរបស់ពួកគេ នោះគឺ Porsche Mission E។ រថយន្តនេះ គឺជារថយន្តដំបូងបង្អស់របស់ក្រុមហ៊ុន Porsche ដែលប្រើថាមពលអគ្គីសនី 100% ជំនួសការប្រើប្រាស់សាំង។

រូបភាពរថយន្ត Porsche Mission-E។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Porsche

Porsche Mission E គឺជារថយន្ត Sport ដ៏ទំនើបថ្មី ដែលអាចអង្គុយបានដល់ទៅ ៤​នាក់ មានទ្វារ ៤សងខាងដ៏ទំនើប និងប្រើប្រាស់ប្រព័ន្ធអគ្គីសនីទាំងស្រុង។ វាមានកម្លាំងម៉ាស៊ីនដល់ទៅ 600 សេះ (600 horsepower) ដែលអាចដំឡើងល្បឿនយ៉ាងលឿនពី 0 Km/h ទៅ 100 Km/h ដោយចំណាយពេលតិចជាង 3.5 វិនាទី និង ពី 0 Km/h ទៅ 200 Km/h ក្នុងរយៈពេលតិចជាង 12 វិនាទី ហើយវាមានល្ពឿនអតិបរមាដល់ទៅ 250 Km/h។ អ្នកអាចបើករថយន្តនេះបានដល់ទៅចម្ងាយជាង 500 Km ក្នុងការសាកអគ្គីសនីមួយពេញ ហើយជាមួយនឹងប្រព័ន្ធសាកអគ្គីសនីថ្មីរបស់ Porsche ដែលមានថាមពល 800 វ៉ុល (800-volt Porsche Turbo Charging System) អ្នកអាចសាកអគ្គីសនីរថយន្ត Porsche Mission E នេះឲ្យឡើងដល់ 80% ក្នុងរយៈពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។ ហើយជាពិសេសជាងនេះទៅទៀតនោះ រថយន្តនេះ ក៏មានបំពាក់នូវលក្ខណៈពិសេសៗមួយចំនួនដើម្បីឲ្យអ្នកបញ្ជាមុខងារជាច្រើនពីខាងក្នុងរថយន្តដោយប្រើកាយវិការរបស់អ្នក ដូច្នេះអ្នកមិនចាំបាច់ចុចដល់អេក្រង់ដើម្បីបញ្ជានោះទេ។ ហើយរថយន្តនេះក៏មានកាមេរ៉ានៅជិតកុងទ័ររបស់វា ដែលអាចមើលដឹងពីអារម្មណ៍របស់អ្នកតាមរយៈទឹកមុខរបស់អ្នកផងដែរ។

រូបភាពរថយន្ត Porsche Mission-E។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Porsche

រូបភាពរថយន្ត Porsche Mission-E។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Porsche

រូបភាពរថយន្ត Porsche Mission-E។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Porsche

រូបភាពរថយន្ត Porsche Mission-E។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Porsche

រូបភាពខាងក្នុងរបស់រថយន្ត Porsche Mission-E។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Porsche

រូបភាពចង្កៀងភ្លើងមុខរបស់រថយន្ត Porsche Mission-E។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Porsche

រូបភាពកន្លែងសាកអគ្គីសនីរបស់រថយន្ត Porsche Mission-E។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Porsche

រូបភាពកន្លែងសាកអគ្គីសនីរបស់រថយន្ត Porsche Mission-E។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Porsche

រូបភាពរថយន្ត Porsche Mission-E។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Porsche

រូបភាពរថយន្ត Porsche Mission-E។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Porsche

ប្រាកដណាស់ រថយន្ត Porsche Mission E ថ្មីនេះ គឺជារថយន្ត sport concept ថ្មីរបស់ក្រុមហ៊ុន Porsche ហើយនៅមិនទាន់បានចាប់ផ្ដើមធ្វើផលិតកម្មនៅឡើយទែ តែវានឹងត្រូវបានចាប់ផ្ដើមផលិតនៅក្នុងពេលឆាប់ៗនេះ។ ដោយឡែកនៅប្រទេសកម្ពុជាយើង យើងនៅមិនទាន់ឃើញមានរថយន្តដែលប្រើប្រាស់អគ្គីសនីទេ តែយើងសង្ឃឹមថា នាពេលអនាគតឆាប់ៗនេះ នៅពេលដែលតម្រូវការមួយចំនួនត្រូវបានបំពេញសម្រាប់រថយន្តដែលប្រើអគ្គីសនី យើងនឹងឃើញមានវត្តមានរបស់រថយន្តទាំងនោះនៅលើផ្លូវ ដែលជារឿងមួយដ៏ល្អព្រោះវាអាចកាត់បន្ថយការបំពុលបរិស្ថានបាន។

រូបភាពរថយន្ត Porsche Mission-E។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Porsche

រូបភាពរថយន្ត Porsche Mission-E។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Porsche

Comments (0) យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន