MENU

ដំណោះស្រាយក្នុងការរៀន ដើម្បីអោយក្លាយជាសិស្សពូកែ

សំរាប់ថ្ងៃនេះ Khmerlife.style សូមពាំនាំមកនូវវិធីសាស្ត្រក្នុងការសិក្សារ ដើម្បីឲ្យសិក្សានុសិស្សទាំងអស់អាចក្លាយជាសិស្សពូកែ ដែលយុវជនមួយចំនួនតែងតែសំណូមពរ។ តើហេតុអ្វីបានជាពួកគាត់តែងតែរៀនខ្សោយ និង រៀនមិនសូវពូកែ? ហេតុដូចនេះបានជាខ្ញុំតែងតែលើកយកពីការវិធី និង ដំណោះស្រាយក្នុងការរកគន្លឹះអោយក្លាយជាសិស្សពូកែ។

download

មនុស្សភាគច្រើតែងតែគិតថាខ្លួនរៀនមិនចេះ ខ្លួនធ្វើមិនបាន ខ្លួនរៀនអន់ណាស់។ មានបុគ្គលមួយចំនួនតែងតែគិតថាខ្លួនមានសែនពីកំណើតហើយគាត់ទទួលបានជោគជ័យយ៉ាងពិតប្រាកដមែន ដែលជាហេតុធ្វើអោយគាត់ទទួលបានជោគជ័យក្នុងការសិក្សារបស់គាត់។ ក៏ប៉ុន្តែមនុស្សប្រភេទនេះមានតិចតួចណាស់សម្រាប់ពិភពលោកយើងនេះ។

maxresdefault

នៅក្នុងសៀវភៅមួយក្បាលមានចំណងជើងថា Mindset by Carol Dweck លោកបាននិយាយពីការការគិតរបស់មនុស្សដែលទាក់ទងនឹង Fixed mindset and Growth mindset  ចំពោះការគិតទាំងពីនេះគឺមានលក្ខណៈខុសគ្នា ចំពោះការគិត Fixed mindset គឺជាបុគ្គលដែលគិតដដែលៗមិនសូវមានការផ្លាស់ប្តូរឡើយ បើគិតរឿងអ្វីមួយហើយនោះគាត់គិតតែរឿងហ្នឹងទេ ដូចជាប្រសិនបើមានសិស្សម្នាក់គាត់ចាប់ផ្តើមពីការគិតថាគ្រូរបស់គាត់ជាគ្រូដែលអន់ បង្រៀនមិនចេះនោះទេមានន័យថាគាត់រៀនយ៉ាងមិចក៏មិនចេះដែល តែប្រើសិនបើគាត់មានការគិតពី Growth mindset នោះគាត់ជាមនុស្សដែលមានការគិតទៅមុខចេះបត់បែនតាមកាលៈទេសៈ ចេះធ្វើអ្វីទៅតាមស្ថានភាព បើរៀនសូត្រវិញគឺគាត់គិតពីវិជ្ជមាន Positive mindset  មានន័យថាអ្វីក៏ដោយក៏គាត់អាចធ្វើវាបាន និង មានជំនឿលើខ្លួនយ៉ាងពិតប្រាកដ។

dweck_mindset

ដើម្បីក្លាយជាសិស្សពូកែ ជាដំបូងអ្នកត្រូវតែផ្លាស់ប្តូរការគិតរបស់អ្នកជាមុនសិន ត្រូវប្រាកដថាអ្នកអាចធ្វើវាបាន អ្នកចង់ក្លាយជាសិស្សពូកែ អ្នកជាមនុស្សវិជ្ជមាននៅក្នុងជីវិតរបស់អ្នក។ នោះអ្នកនឹងទទួលបានជោគជ័យក្លាយជាសិស្សពូកែដោយគ្រាន់តែអ្នកខិតខំអនុវត្តន៍នូវគោលការណ៍របស់អ្នក និងព្យាយាមធ្វើវា ដើម្បីក្លាយជាសិស្សពូកែ។ មិនថាអ្នកជាសិស្ស ឬ ជាអ្នកវិនិយោគ អ្នករកស៊ី អ្នកធ្វើការងារធំៗនោះឡើយ ប្រសិនបើអ្នកមានការគិតបែបវិជ្ជមាន និង ផ្លាស់ប្តូរផ្នត់គំនិតរួចហើយនោះអ្នកនឹងទទួលបានភាពជោគជ័យជាមិនខាន។

 

Comments Off on ដំណោះស្រាយក្នុងការរៀន ដើម្បីអោយក្លាយជាសិស្សពូកែ សង្គម

Comments are closed.

យោបល់របស់អ្នកអាន