MENU

វិធីសាស្ត្រន្សំលុយអោយមានប្រសិទ្ធិភាព

ថ្ងៃនេះ Khmerlife.style នាំយកនូវវិធីសាស្ត្រក្នុងការសន្សំលុយរបស់អ្នកអោយមានប្រសិទ្ធភាពសម្រាប់អនាគតរបស់អ្នករុងរឿង និង សម្រេចក្តីសុបិន្តរបស់អ្នកទៅថ្ងៃអនាគត។ មានអត្ថបទជាច្រើនបានលើកពីរបៀបសន្សំលុយក៏ប៉ុន្តែវាមានភាពស្មុគស្មាញក្នុងការសន្សំ និង ពិបាកធ្វើណាស់សម្រាប់យុវជនសម័យឥឡូវ។ ដូចវិធីសាស្ត្ររបស់លោក លី កាស៊ីនជា៥ផ្នែក ក៏ប៉ុន្តែវាស្មុគស្មាញ ហេតុដូចនេះបានជាខ្ញុំយកមកបម្លែងធ្វើវាអោយខ្លីហើយខ្លឹមនោះគឺមាន៣យុត្តិសាស្ត្រក្នុងនោះរួមមាន ៖

download

  1. របៀបសន្សំលុយតាមផែនការ ៖ មានន័យមនុស្សម្នាក់តែងតែមានផែនការរបស់ខ្លួនក្នុងការធ្វើជំនួញ, ទិញផ្ទះ, ទិញឡាន និង សន្សំលុយសម្រាប់ការប្រពន្ធជាដើម ហេតុដូចនេះវាជាផែនការរបស់អ្នកទៅអនាគតក្នុងរយៈពេល ៣ឆ្នាំទៅ៥ឆ្នាំ។ ដូចនេះអ្នកត្រូវតែសន្សំលុយដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក( អត្ថបទក្នុងការសម្រេចក្តីសុបិន្ត ) អ្នកត្រូវតែសន្សំនឹងមិនត្រូវដកលុយរបស់អ្នកក្នុងរយះពេលកំណត់នោះឡើយ។ ឧទាហរណ៍៖ អ្នកមានចំណូល $៣០០ ក្នុង១ខែ នោះអ្នកត្រូវសន្សំ ៥០% នៃប្រាក់សរុបរបស់អ្នកទៅក្នុងលុយផែនការរបស់អ្នកស្មើនឹង $១៥០ ត្រូវចាំថាអ្នកមិនអាចដកលុយនេះបានឡើយលុះត្រូវតែអ្នកជោគជ័យក្នុងក្តីសុបិន្តរបស់អ្នក។​Coins and green plant isolated on white
  2. លុយសម្រាប់រស់នៅប្រចាំថ្ងៃ៖ មានន័យថា អ្នកត្រូវចំណាយលុយរបស់អ្នកជាប្រចាំដូចជាការចំណាយលើការសិក្សា, ចំណាយលើចំនីអាហារ, ចំណាយលើទឹកភ្លើង និងលុយសាំងជាដើម។ ទាំងអស់នេះហើយជាអ្វីៗដែលអ្នកត្រូវចាំបាច់ចំណាយជាងគេ ខ្ញុំគិតថាអ្នកមិនត្រូវចាំបាច់ចំណាយវាខ្លាំងពេកទេ ព្រោះជាការចំណាយតាមលទ្ធភាពដែលអ្នកអាចធ្វើទៅបាន ហើយវាមិនដូចជាការចំណាយច្រើននោះទេ។
    save-money1-620x230
  3. លុយសម្រាប់ទិញបំណុល៖ ជាលុយដែលត្រូវនៅសល់បន្ទាប់ពីការចាយវាយ អ្នកអាចសល់លុយខ្លះសម្រាប់ការចាយវាយក្នុងការសប្បាយជាដើម និងទិញបំណុលរបស់អ្នកដើម្បីធ្វើអោយជីវិតរបស់អ្នកស្រួលដូចជាទិញ ទូរស័ព្ទថ្លៃៗ, ទិញនាឡិការទំនើបៗជាដើម សរុបមកលុយបំណុលគ្រាន់តែជាការបំពេញតម្រូវការរបស់អ្នកតែប៉ុណ្ណោះ វាហាក់ដូចជាមិនសូវចាំបាច់នោះទេ។

សរុបសេចក្តីមកវិធីសាស្ត្រក្នុងការសន្សំលុយមាន៣ចំនុចដូចដែលបានរៀបរាប់ខាងលើ។ ប្រសិនបើអ្នកយកវាមកអនុវត្តន៍នោះអ្នកនឹងទទួលបានជោគជ័យទាំងបង្រៀនខ្លួនអ្នកក្នុងការសន្សំលុយ និងសម្រេចក្តីសុបិន្តរបស់អ្នកទៀតផង។ ប្រសិនបើអ្នកចង់ដឹងកាន់តែច្បាស់អ្នកអាចអានអត្ថបទរបស់លោក លី កាស៊ី ដែលជាជនជាតិ ហុង កុង ហើយក៏ជាអ្នកមានមួយរូបផងដែរ។

Comments Off on វិធីសាស្ត្រន្សំលុយអោយមានប្រសិទ្ធិភាព សង្គម

Comments are closed.

យោបល់របស់អ្នកអាន