MENU

អត្ថប្រយោជន៍មហិមាដែលទទួលបានពីការប្រើប្រាស់រវាងទឹកឃ្មុំនិងសំបកឈើអែម

Untitled-1

ទឹកឃ្មុំគឺជាសារធាតុរាវម៉្យាង និង ជាប្រភេទអាហារដែលមានរសជាតិយ៉ាងផ្អែមដូចទៅនឹងទឹកស្ករដែរ ដោយវាត្រូវបានផលិតដោយការពាំនាំ និង រក្សារទុកនៃទឹកលម្អងផ្កាដែលបានពីសត្វឃ្មុំ។ មនុស្សជាតិយើងចេះប្រើប្រាស់ និង ស្វែងរកទឹកឃ្មុំតាំង 8000 ឆ្នាំមុនគ.ស មកម៉្លេះ។ ទឹកឃ្មុំត្រូវបានគេបែងចែកជាពីរប្រភេទគឺទឹកឃ្មុំធម្មជាតិដែលគេអាចស្វែងរក និង ប្រមូលបាននៅតាមតំបន់ព្រៃភ្នំ ឬ ដើមឈើធំៗ និង ទឹកឃ្មុំដែលបានមកពីការចិញ្ចឹមសត្វឃ្មុំ។

honey

ឈើអែម ( Cinnamon) គឺជាប្រភេទឈើម្យ៉ាងដែលមានរសជាតិផ្អែមលែមៗ ជាមួយក្លិនដ៏ក្រអូបរបស់វា ដែលមនុស្សភាគច្រើនបានស្គាល់វាតាមរយៈក្លិនរបស់វាដែលមាននៅក្នុងគ្រឿងផ្សំរបស់ទឹកអប់ និង គ្រឿងទេសនាៗ។ សំបកឈើអែមត្រូវបានគេជៀរចេញពីដើមដើមឈើអែមចាស់ៗដែលមានពណ៌ត្នោត ដើមឈើប្រភេទនេះគឺមានដើមកំណើតនៅ ប្រទេសបង់ក្លាដែស ប្រទេសស្រីលង្កា ប្រទេសឥណ្ឌា និងប្រទេសភូមា ហើយវាត្រូវបានគេយកធ្វើជាជំនួញនាំចូលទៅក្នុងប្រទេសអេស៊្សីបតាំងពី 2000 ឆ្នាំមុន គ.ស ម៉្លេះ។

cinnamon-sticks-and-powder-on-wooden-table

តាំងពីបុរាណកាលមកចំណីអាហារទាំងពីរខាងលើនេះត្រូវបានគេចាត់ទុកថាជាប្រភេទចំណីអាហារដ៏មានតំលៃ និង ផ្តល់ផល់ប្រយោជន៍ជាច្រើនដល់សុខភាពអ្នកដែលប្រើប្រាស់ ហើយអ្វីដែលរឹតតែអស្ចារ្យនោះគឺការប្រើប្រាស់អាហារពីរប្រភេទនេះជាមួយគ្នាគឺអាចបង្កើននូវអត្ថប្រយោជន៍ដល់សុខភាពមួយកម្រិតទៀតផងដែរ។ សំរាប់ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីការប្រើប្រាស់រួមគ្នារវាងទឹកឃ្មុំជាមួយនឹងសំបកឈើអែម ៖

  • ជួយបង្ការ និង កាត់បន្ថយអត្រាជំងឺដាច់សសៃឈាម ៖ ការប្រើប្រាស់បញ្ចូលគ្នារវាងទឹកឃ្មុំ និង ឈើអែមអាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូលនៅក្នុងសរសៃឈាម និង សំរួលមិនឲ្យមានការស្ទះ ឬ កកជាតិកូឡេស្តេរ៉ូលនៅក្នុងសសៃឈាមបានឡើយ។ ម៉្យាងវិញទៀតវាក៏ជួយដល់ចលនាកន្ត្រាក់សាច់ដុំបេះដូងឲ្យកាន់តែល្អផងដែរ។
  • បង្កើនប្រព័ន្ធការពាររាងកាយ ៖ តាមរយៈការទប់ទល់ប្រឆាំងទៅនឹងបាតេរី និង មេរោគផ្សេងៗជាពិសេសគឺមេរោគផ្តាសាយ។  ទឹកឃ្មុំមានផ្ទុកនូវបរិមាណជាច្រើននៃជាតិដែក និង ជាតិខនិកដ៏ទៃទៀតរួមផ្សំជាមួយនឹងតួនាទីប្រឆាំងអុកស៊ីតកម្ម ជុំរុញការពារប្រព័ន្ធការពាររាងកាយមនុស្សឲ្យកាន់តែរឹងមាំ។
  • កាត់បន្ថយការឈឺសន្លាក់ ៖ តាមរយៈការសិក្សាររបស់មន្ទីពិសោធន៍បានបង្ហាញថាចំពោះអ្នកដែលមានអាការឈឺសន្លាករ៉ាំរៃសូមទទួលទាននូវទឹកក្តៅអ៊ុនៗដោយលាយជាមួយនឹងទឹកឃ្មុំពីរស្លាបព្រាកាហ្វេ និង ម៉្សៅឈើអែមមួយស្លាបព្រាកាហ្វេ ជារៀងរាល់មុនអាហារពេលព្រឹក ការមានទំលាប់បែបនេះអាចជួយឲ្យធូរស្បើយអាការឈឺសន្លាក់។

fafaf

  • ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ៖ ទាំងទឹកឃ្មុំ និង ឈើអែម មាននាទីដ៏សំខាន់ក្នុងការជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ តាមរយៈការកាត់បន្ថយជាតិជូរដោយចេញពីអាស៊ីតក្រពះ។ បន្ថែមពីនេះវាក៏ជួយបង្កើនមុខងារប្រព័ន្ធរំលាយអាហារយើងឲ្យកាន់តែប្រសើរទៀតផង។ដូចនេះដើម្បីទទួលបានសុខភាពល្អសូមទទួលទានទឹកឃ្មុំជាមួយ និង ឈើអែមជាប្រចាំ។
  • ព្យាបាលជំងឺសើស្បែក ៖ មុខងារដ៏ទៃទៀតដែលបានមកពីការរួមបញ្ចូលគ្នារវាង ទឹកឃ្មុំ និង ម៉្សៅឈើអែមនោះគឺវាមានតួនាទីប្រឆាំងទៅនឹងការចម្លងមេរោគ ប្រឆាំងទៅនឹងការរលាកជាដើម។ ការប្រើប្រាស់ម៉្សៅឈើអែម និង ទឹកឃ្មុំជាប្រចាំ អាចជួយព្យាបាល មុន ភាពជ្រាវជ្រួញ និង ស្នាមអុជដែលមាននៅលើស្បែកបានទៀតផង។

diy-cinnamon-mask

  • ជួយកាត់បន្ថយអាការស្រៀវធ្មេញ ឬ ឈឺធ្មេញ ៖ ដើម្បីទទួលបានភាពធូរស្បើយពីអាការស្រៀវធ្មេញ ឬ ឈឺធ្មេញ សូមយកម៉្សៅឈើអែមមួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំ​ បី ស្លាបព្រាកាហ្វេ រួចលាយឲ្យបានសព្វ បន្ទាប់មកយកវាទៅលាបនៅត្រង់ធ្មេញដែលឈឺ វានឹងជួយបន្ថយអាការស្រៀវ និង ឈឺធ្មេញ ហើយថែមទាំងជួយឲ្យខ្យល់ដកដង្ហើមស្រស់ថ្លាទៀតផង។

អត្ថបទនេះមានប្រភពដកស្រង់ចេញពីទំព័រ  ថ្នាំខ្មែរ ឱសថបុរាណសញ្ញាប្រទាលមហាជម្ពូ

Comments Off on អត្ថប្រយោជន៍មហិមាដែលទទួលបានពីការប្រើប្រាស់រវាងទឹកឃ្មុំនិងសំបកឈើអែម សង្គម, សុខភាព

Comments are closed.

យោបល់របស់អ្នកអាន