សុខភាពផ្លូវភេទគឺជារឿងមួួយដែលត្រូវតែមាន ចាំបាច់បំផុតសំរាប់មនុស្សម្នាក់ៗ ប៉ុន្តែការបង្កើតអារម្មណ៍ វាមិនមែនជាការងាយស្រួលនោះទេ មិនមែនគ្រាន់តែ ទៀន និង ការចាក់បទចំរៀងអន្លង់អន្លោច អាចទៅរួចនោះទេ ការញ៊ាំអាហាររាល់ថ្ងៃក៏វាអាចជួយអោយសុខភាពផ្លូវភេទអ្នក ល្អ រហូតដែល។ ប៉ុន្តែក៏មានអាហារខ្លះដែលផ្តល់នូវផលអាក្រក់ដល់វាផងដែរ ដូចនេះហើយបាន ចង់លើកឡើងនូវអាហារដែលល្អ សំរាប់សុខភាពផ្លូវភេទ។
អាហារល្អសំរាប់សុខភាពផ្លូវភេទ
ផ្លែ strawberries
បើតាមមើលរូបរាងរបស់ផ្លែនេះ ដូចជា Sexy ណាស់ ចំនែកឯ មុខងារវា ក៏ sexy ដូចគ្នា គឺវាជំរុញអារម្មណ៍ផ្លូវភេទដល់ អ្នកទាំងពីរភេទ វាពោរពេញទៅដោយសារជាតិ antioxidant ដែលជាសារជាតិប្រឆាំងនឹងជំងឺនានា ដូចជាសរសៃឈាម បេះដូង និង ឈាម (ឈាមក៏មានតួនាទីមួយសំរាប់ធ្វើអោយអវយិវៈភេទប្រុស រឹងដែល)។ ហើយ Strawberries មាន vitamin C ដែលជួយផលិតSperm របស់មនុស្សប្រុស។ អ្នកអាចជ្រលក់វាជាមួយនឹង សូកូឡា ក៏បាន អាហារទាំងពីរនេះចូលគ្នាអាចជួយបង្កើនចំណង់។
ផ្លែបឺ
វាសំបូរទៅដោយ Vitamin E, ប៉ូតាស្យូម និង vitamin B6 ដែលអាចជួយកាត់បន្ថយជំងឺ បេះដូង និង ធ្វើអោយការហូរឈាមក្នុងខ្លួនមានលក្ខណៈងាយស្រួល។ ប៉ុន្តែវាពោរពេញទៅដោយសារជាតិ Cholesterol ច្រើន ដូចនេះការទទួលទានវា យូរៗម្តងបាន។ ក្នុងរូបខាងក្រោមគឺមានន័យថា ផ្លែបឺកែសំរួលមកពីភាសា Proto-Aztecan គឺ មានន័យថា ពងស្វាស។
គ្រាប់ល្ង
សារជាតិដែលអ្នកទទួលបានពីវាគឺ ស័ង្កសី ។ អ្នកក៏អាចទទួលទាន oyster បានដែលសំរាប់ស័ង្កសី ប៉ុន្តែវាថ្លៃ ដូចនេះអ្នកអាចទទួលទានល្ង ជាមួយ អាហារអ្នករាល់ថ្ងៃបាន។ អ្នកមានឆ្ងល់ថា បរទេសហេតុអ្វីបាន សុខភាពផ្លូវភេទវា ល្អ? គ្រប់អាហាររបស់វាសុទ្ធតែ ល្ង បើមិនមានគ្រាប់ល្ង ក៏មានប្រេងល្ងដែល។
ផ្លែឪឡឹក
សំរាប់អ្នកចង់រក្សាទំងន់ និង មានសុខភាពផ្លូវភេទល្អ អ្នកអាចទទួលទានផ្លែឪឡឹករាល់ថ្ងៃ វាមានការឡូរីតិច ប៉ុន្តែ អាចមានឥទ្ធិពលខ្ពស់ ទៅលើសុខភាពផ្លូវភេទ។ តាមគេហទំព័រ សុខភាពខ្លះ គេបានហៅ ឪឡឹកថា viagraធម្មជាតិ (viagra = ថ្នាំបង្កើនចំណង់ ) ព្រោះវាមានសារជាតិ ដូចគ្នា គឺ citrulline។
ប្រេងត្រី
ប្រេងត្រី មានផ្ទុកនូវ សារជាតិ Omega 3 ដែលប្រឆាំងនឹង ជំងឺធ្លាក់ទឹកចិត្ត។ ជំងឺធ្លាក់ទឹកចិត្ត អាចមានផលវិបាកមួយទៅលើសុខភាពផ្លូវភេទ គឺ ការងើបនៃអវយីវៈភេទមានការអន់ថយ។ ដូចនេះ ការពិសា ប្រេងត្រី ជួយការពារ ការធ្លាក់ទឹកចិត្ត ក៏ដូចជា អោយអវយីវៈភេទអ្នក រស់រវើក មិនខ្សោយឡើយ។
ទាំងនេះគ្រាន់តែជាអាហារតិចតួចសំរាប់អ្នកដែលចង់រក្សាសុខភាពផ្លូវភេទនៅ ល្អ និង សំរាប់អ្នកដែលមានអារម្មណ៍ថាខ្លួនបានអន់ថយនូវតំរូវការចំណង់កន្លងមកនេះ។ អាហារទាំងនេះគឺវាស្រួលរក នៅតាមទីផ្សារកម្ពុជា។ Admin រកទៅទិញទុកសិន 😀