MENU

របៀបធ្វើបទបង្ហាញប្រកបដោយប្រសិទ្ធភាព

ថ្ងៃនេះ Khmerlife.style លើកយកវិធីសាស្ត្រក្នុងការធ្វើបទបង្ហាញប្រកបដោយប្រសិទ្ធភាព ជាពិសេសសម្រាប់សិក្សានុសិស្ស ព្រមទាំងសាស្ត្រចារ្យថ្មីថ្មាង ដែលពិបាក និងមានការភ័យក្លាចក្នុងការធ្វើបទបង្ហាញទៅកាន់មនុស្សជាច្រើន។ យើងបានដឹងថាអ្នកខ្លះគាត់បានប្រាប់ពីវិធីសាស្ត្រផ្សេងៗក្នុងការធ្វើបទបង្ហាញ ក៏ប៉ុន្តែហាក់ដូចជាមិនសូវមានប្រសិទ្ធភាពក្នុងការឈរធ្វើសិក្ខាសាលា ឬបទបង្ហាញទៅកាន់មនុស្សរាប់រយអ្នកសោះ ដោយអ្នកខ្លះមានការភ័យក្លាច ខ្លះនិយាយមិនចេញ ខ្លះនិយាយរអាក់រអួល ខ្លះទៀតនោះគាំងចប់តែម្តង ដែលធ្វើអោយអ្នកដែលមកយកនូវចំណេះដឹង និងបទពិសោធន៍អាចប៉ាន់ស្មាននូវចំណេះដឹង និងភាពទន់ខ្សោយផ្នែកធ្វើបទបង្ហាញ។ ដោយមានការសំណូមពរពីយុវជន និងសិក្សានុសិស្សមួយចំនួនធំ ថ្ងៃនេះយើងនឹងនាំបទពិសោធន៍មួយនេះមកកាន់អ្នក ហើយអ្នកនឹងលែងខ្លាច និងហ៊ាននិយាយទៅកាន់មនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន និងមានប្រសិទ្ធភាពខ្ពស់ទៀត។

wrench-fig01_x005

ដោយដកស្រង់ពីបទពិសោធន៍វាលគ្មិន និងអ្នកដែលនិយាយទៅកាន់មហាជន (public speaking) ជាពិសេសអ្នកដែលធ្វើនយោបាយត្រូវតែមានការនិយាយពិតប្រាកដ និងមានប្រសិទ្ធភាពក្នុងការទាក់ទាញប្រជាប្រិយភាព ដូចនេះយុត្តិសាស្ត្រក្នុងការធ្វើបទបង្ហាញរួមមានៈ

  1. អ្នកត្រូវតែយល់ និងដឹងអោយច្បាស់ពីប្រភពក្នុងការនិយាយដូចជា ប្រធានបទមួយអ្នកត្រូវសិក្សាវាអោយបានច្បាស់ និងស្វែងយល់ពីវាអោយបានពិតប្រាកដ ប្រសិនអ្នកបានស្វែងយល់ពីវាបានពិតប្រាកដមានន័យថាអ្នកបាន ដាក់ប្រធានបទមួយនេះនៅក្នុងខួរក្បាលរបស់លោកអ្នកយ៉ាងច្បាស់ និងមិនងាយនឹងភ្លេចបានឡើង។
    Man-speaking-at-event-1940x1035
  2. អ្នកត្រូវតែអនុវត្តនិយាយ និងធ្វើបទបង្ហាញសាកល្បងដោយបានច្រើនដង ត្រូវចាំថាអោយបានលើស ៣០ដងទើបលោកអ្នកមានសមត្ថភាពក្នុងការធ្វើបទបង្ហាញយ៉ាងពិតប្រាកដ។ អ្នកត្រូវយល់នឹងអនុវត្តធ្វើបទបង្ហាញចំពោះមិត្តភក្តិរបស់អ្នក នៅពីមុខកញ្ចក់របស់អ្នក ប្រសិនបើអ្នកមានទូរសព្ទ ឬកាមេរ៉ាអ្នកអាចថតវានូវរាល់សកម្មភាពពេលអ្នកធ្វើបទបង្ហាញ ដើម្បីដឹងថាអ្នកធ្វើវាបានល្អប្រសើរហើយឬនូវ។
  3. នៅពេលដែកអ្នកធ្វើបទបង្ហាញអ្នកត្រូវដឹងថាអ្នកត្រូវចាត់ទុកខ្លួនឯង ជាមនុស្សតែមួយគត់ដែលអ្នកចេះច្បាស់ពីប្រធានបទមួយនេះ អ្នកត្រូវចាំថាអ្នកគឺជាដំរី ចំណែកឯទស្សនិជន និងស្តាប់អ្នកធ្វើបទបង្ហាញជាសត្វស្រមោច ប្រសិនបើអ្នកធ្វើបែបនេះបាននោះអ្នកនឹងមានលទ្ធភាព និងសមត្ថភាពក្នុងយកឈ្នះអ្នកទស្សនានូវការធ្វើបទបង្ហាញរបស់អ្នកហើយ ត្រូវចាំថាគ្មានអ្នកណាជួយអ្នកបានឡើយ ប្រសិនបើអ្នកមិនជួយខ្លួនរបស់អ្នក។

Biz-owner-public-speaking

ចំពោះចំណុចទាំងបីនឹងជួយអ្នក ព្រមទាំងដឹកនាំអ្នកទៅកាន់ភាពជោកជ័យក្នុងការធ្វើបទបង្ហាញ ទាំងកន្លែងធ្វើការ ការសិក្សា ធ្វើជំនួញ និងធ្វើជាអ្នកនយោបាយ ដែលប្រកបដោយប្រសិទ្ធភាពខ្ពស់ ប្រសិនបើអ្នកចង់ជោកជ័យក្នុងការធ្វើបទបង្ហាញត្រូវតែសាកយកវាទៅអនុវត្តភ្លាមៗទៅ កុំភ្លេចណាខំព្រឹងធ្វើវាអោយជោកជ័យនោះអ្នកនឹងអនុវត្តវាជារៀងរហូតហើយ អរគុណ។

Comments Off on របៀបធ្វើបទបង្ហាញប្រកបដោយប្រសិទ្ធភាព សង្គម

Comments are closed.

យោបល់របស់អ្នកអាន