MENU

សូម្បីតែបណ្ឌិតក៏សូមចុះចាញ់នូវជំនាញទាំង៥នេះដែល

តើអ្នកធ្លាប់ដឹងពីជំនាញផ្សេងៗដែលដឹកនាំអ្នកទៅកាន់ភាពជោកជ័យនៃជីវិតរបស់អ្នកដែលឬទេ? សូមបីតែបណ្ឌិតក៏សូមចុះចាញ់នូវជំនាញទាំង៥នេះដែល។ ថ្ងៃនេះយើងខ្ញុំនឹងលើកយកនូវជំនាញទាំង៥ ដែលធ្វើអោយអ្នកជោកជ័យក្នុងជីវិតរបស់អ្នកគ្រប់គ្នា បើទោះបីអស់លោកអ្នកមិនបានរៀបចប់បរិញ្ញាបត្រអ្វីឡើយ។ បើតាមពីប្រភពសៀវភៅជាច្រើនដែល Khmerlife.style ដកស្រង់ ក្នុងនោះមានដូចជាសៀវភៅ ផ្នត់គំនិត នឹងចិត្តគំនិត ទស្សនះវិទូជាដើមបានលើកឡើងថាបើអ្នកចង់ជោកជ័យក្នុងជីវិតរបស់អស់លោកអ្នកគឺអ្នកត្រូវតែមានជំនាញទាំង៥

  1. ជំនាញពូកែអាន ភាគច្រើនជនជាតិខ្មែរយើងមិនសូវចូលចិត្តអាននោះទេ តែផ្ទុយទៅវិញការអានគឺជារឿងគួរអោយពិសេសពីព្រោះការអានរបស់អ្នកនាំអោយអ្នកជោកជ័យ ដូចជាប្រទេសដែលគេអភិវឌ្ឍភាគច្រើនគេចូលចិត្តអានសៀវភៅខ្លាំងណាស់ ឧទាហរណ៍ លោក Abraham Lincoln  គាត់ចង់ដឹងនិងចូលចិត្តអានសៀវភៅ បើសិនមាននរណាម្នាក់នាំសៀវភៅថ្មីអោយខ្ញុំបាន ខ្ញុំគិតថាអ្នកពិតជាពូកែជាខ្ញុំ។ លោក Bill Gate គាត់ចូលចិត្តអានសៀវភៅខ្លាំងណាស់ ៥០ក្បាលក្នុងមួយឆ្នាំ។
    pic 3
  2. ជំនាញពូកែស្តាប់ ភាគច្រើនយើងចូលចិត្តស្តាប់តែមិនបានស្តាប់ចប់ចុងចប់ដើម និងយកមកវិភាគដែលអាចអោយយើងធ្វើការសម្រេចខុស និងមិនមានអ្នកណាចូលចិត្តអ្នក។ ប្រសិនបើអ្នកពូកែស្តាប់នោះ នឹងមានអ្នកចូលចិត្តអ្នកខ្លាំងណាស់ ព្រោះមនុស្សជាច្រើនចូលចិត្តនិយាយអោយគេស្តាប់។
    developing-listening-skills
  3. ជំនាញពូកែនិយាយ ប្រសិនបើអ្នកពូកែនិយាយ ដែលគេហៅថាសិល្បៈក្នុងការនិយាយនោះអ្នកនឹងមានសំណាងអ្នកជាអ្នកគ្រប់គ្រងគេ និងមានស្តាប់អ្នកច្រើនមែនទែនដូចជាអ្នកធ្វើនយោបាយ អ្នកវិភាគផ្សេងៗ ឧទាហរណ៍ដូចជា Hitler ជាមេដឹកនាំដែលពិនប្រសព្វក្នុងការនិយាយធ្វើអោយមនុស្សរាប់ពាន់នាក់ធ្វើសង្គ្រាមដើម្បីគាត់។ លោក ប៉ុល ពត ជាមេដឹកនាំផ្តាច់ការតែក៏មានអ្នកសុខចិត្តបំរើគាត់ និងសុខចិត្តស្លាប់ដើម្បីគាត់ផងដែរ។
    public1
  4. ជំនាញក្នុងការសរសេរ ប្រសិនបើអ្នកមានជំនាញនេះពិតប្រាកដមែននោះអ្នកនឹងក្លាយជាអ្នកសរសេរដ៏ឈ្លាសវៃ ហើយភាគច្រើនគេ និងចូលចិត្តអ្នកក្នុងការនិពន្ធសៀវភៅជាដើម។
    writing-paper
  5. ជំនាញចុងក្រោយ ជំនាញលក់ ប្រសិនបើអ្នកមានជំនាញមួយនេះ អ្នកពិតងាយស្លាប់ឡើយ ពីព្រោះអ្នកអាចចេះរកស៊ីដោយខ្លួនរបស់អ្នក អ្នកពិនលក់នូវរបស់អ្វីដែលអ្នកចង់លក់វា ជាពិសេស ផ្នែករកស៊ីធ្វើអោយអ្នកជោកជ័យធំមែនទែន ឧទាហរណ៍ លោក លី កាស៊ីន ជាអ្នកមានមុខជំនួញធំនូវហុងកុង ហើយគាត់ពូកែខាងលក់ផលិតផល។ ដូចជាលោក Steav Job គាត់ជាស្ថាបនិក Apple គាត់មានជំនាញផ្នែកលក់ខ្លាំងមែនទែន។
    Dice-Buy-Sell

ប្រសិនបើទស្សនិកជនអ្នករៀនសូត្រពីចំណេះដឹងទាំងនេះដែលហៅថាជំនាញនៅតាមផ្លូវ ក៏អាចនាំអោយអ្នកជោកជ័យខ្លាំង សង្ឃឹមថាអ្នកនឹងទទួលបានចំណេះដឹក និងចំណេះអនុវត្តពីយើងខ្ញុំទាំងអស់គ្នា។

Comments Off on សូម្បីតែបណ្ឌិតក៏សូមចុះចាញ់នូវជំនាញទាំង៥នេះដែល សង្គម

Comments are closed.

យោបល់របស់អ្នកអាន