MENU

មានធ្លាប់ដឹងអត់ថា ឬសអន្ទង់អាចជួយដល់បុរសដែលមានបញ្ហាខ្សោយផ្លូវភេទបាន?

1378892491

ឬសអន្ទង់ Tongkat Ali (Longjack) គឺជាប្រភេទរុក្ខជាតិម៉្យាងដែលដុះនៅតំបន់អាស៊ីអាគ្នេយ៍យើងដូចជាប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និង ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់តែម្តង។ អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយដែលឬសអន្ទង់ត្រូវបានគេយកមកប្រើប្រាស់ជាឳសថបុរាណសំរាប់ព្យាបាលអ្នកដែលខ្សោយខាងផ្លូវភេទ និង ជំងឺផ្សេងៗទៀត ជាពិសេសសំរាប់ប្រជាជនចិនតែងនិយមប្រើប្រាស់វាខ្លាំងណាស់។

11102670_785091371567540_7504817807616826667_n

 

ជាទូទៅចំពោះបុរសដែលមានវ័យចំណាស់តែងមានបញ្ហាធ្លាក់ចុះសមត្ថភាពនៃការបញ្ចេញអរម៉ូន ជាពិសេសគឺអរម៉ូន Testosterone ដែលជាអរម៉ូនភេទបុរស។ នៅពេលដែលអរម៉ូននេះថយចុះនឹងបណ្តាលឲ្យសមត្ថភាពផ្លូវភេទថយចុះ និង កង្វះថាមពលនៅក្នុងខ្លួនជាដើម។ ដូចនេះការប្រើប្រាស់ឬសអន្ទង់សអាចជួយដល់ការបង្កើនអរម៉ូនភេទបុរស Testosterone ឲ្យមានឡើងវិញ ម៉្យាងទៀតវាក៏ជួយជំរុញដល់សម្ថតិភាពបង្ករកំណើតផងដែរ ពីព្រោះសារធាតុដែលមាននៅក្នុងឬសអន្ទង់សអាចជំរុញឲ្យការផលិតមេជីវិត (ស្ពែម) និង ការបញ្ចេញ ស្ពែមបានល្អ។

វិធីប្រើប្រាស់ ៖

យកឬសអន្ទង់សប្រម៉ាណពីរទៅបីបន្ទះ (ឬសអន្ទង់សគឺមានរសជាតិល្វីង) ដាំជាមួយទឹកក្តៅពីរទៅបីលីត្រ ហើយរម្ងាស់ឲ្យបាន 20 នាទី រួចពិសារឲ្យបានទៀងទាត់។

100-pure-red-tongkat-ali-slice-1467102

 

អត្ថបទនេះមានប្រភពដកស្រង់ចេញពីទំព័រ​ ថ្នាំខ្មែរ ឱសថបុរាណសញ្ញាប្រទាលមហាជម្ពូ

Comments Off on មានធ្លាប់ដឹងអត់ថា ឬសអន្ទង់អាចជួយដល់បុរសដែលមានបញ្ហាខ្សោយផ្លូវភេទបាន? សង្គម, សុខភាព

Comments are closed.

យោបល់របស់អ្នកអាន