ថ្ងៃនេះ Khmerlife.style បាននាំអ្នកអានងាកមកមើលពីសិល្បៈនៃសង្គ្រាម (The art of War) ដែលអ្នកអាចរៀនសូត្រ និង យកគំនិតរបស់សៀវភៅមួយនេះដើម្បីយកមកអនុវត្តន៍ ជាសិល្បៈរបស់ខ្លួនក្នុងការធ្វើការងារ ការធ្វើមុខជំនួញ និង ការៀនសូត្រផងដែរ។
សិល្បៈនៃសង្គ្រាម (The Art of War) គឺនិពន្ធដោយលោកមេទ័ព Sun Tzu គាត់បាននិពន្ធ និងសរសេរសៀវភៅនេះឡើងដើម្បីជាយុត្តិសាស្ត្រក្នុងការធ្វើសង្គ្រាម ជាពិសេសក្នុងវិស័យកងទ័ពនាសម័យនោះ។ ហើយបង្កើតយុត្តិសាស្ត្រនេះឡើង ដើម្បីបង្ក្រាបសត្រូវក្នុងសម័យសង្គ្រាមនា សម័យកាល មុនគ្រឹស.សតវត្សទី៥។ ហើយគាត់ជាមេទ័ពដ៍ធំម្នាក់ និង ជាអ្នកដែលតែងតែគិតពិចារណាទាក់ទងនឹង យុត្តិសាស្ត្រកងទ័ព (Military strategy) និង តាក់ទិច (Tactics) ក្នុងការវាយប្រហារសត្រូវ និង ការការពារផងដែរ។ ចំពោះការងាររកស៊ី មុខជំនួញ និង ការងាររៀនសូត្រ ក៏វាពាក់ព័ន្ធទៅនឹងទ្រឹស្តីរបស់លោក Sun Tzu ផងដែរ នៅក្នុងសៀវភៅរបស់លោក គាត់បានចែងជា ១៣ មេរៀនក្នុងនោះរួមមានៈ
- ការវាយតំលៃលំអិត និង ផែនការ (Detail Assessment and Planning) ក្នុងនោះគេផ្តោតលើកត្តាជាបឋមទាំង៥ក្នុងនោះរួមមាន មធ្យាបាយ, អាកាសធាតុ, ស្ថានភាពទឹកដី, ភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រង ហើយនិង ធាតុទាំង៧នៃការកំណត់លទ្ធផលដែលជាប់ទាក់ទងនឹងទាហាន និង កងទ័ពដូចជា ការគិត, ការប៉ាន់ប្រមាណ និង ការប្រៀបធៀប ទាំង៣ចំនុចនេះដែលអោយគាត់ទទួលបាននូវឪកាសជោកជ័យ, ទំលាប់នេះអាចអោយគាត់ដឹងនូវភាពបរាជ័យ និងកំហុស។
- សង្គ្រាមដោយមើលលើប្រភពធនធានប្រាក់កាក់ (Waging War) គាត់បានយល់ច្បាស់ពីខ្លួនឯងថាគាត់មានសេដ្ឋកិច្ចប៉ុន្មាន(ស្បៀង) ក្នុងការធ្វើសង្គ្រាមដើម្បីធ្វើការប្រកួតប្រជែងមួយនេះ។
-
ការវាយប្រហារជាយុទ្ធសាស្ត្រ (Strategic Attack) គាត់ត្រូវយល់ និង ដឹងច្បាស់ពីសត្រូវមានលក្ខខណ្ឌ៥យ៉ាងដូចជា ការប្រយុទ្ធ, យុទ្ធសាស្ត្រ, យល់ពីសត្រូវ, យល់ពីកងទ័ព និង យល់ពីកំផែង។
-
អំពីការរៀបចំតួនាទីនៃកងទ័ព (Disposition of the Army) គាត់បានបង្រៀនមេទ័ពរបស់គាត់ និងទាហារបស់គាត់ពីការបង្កើតយុត្តិសាស្ត្រអោយខ្លួនឯង និង មិនទុកឪកាសអោយសត្រូវវាយបកបាន។
- បង្ខំ (Forces) ការប្រើប្រាស់នៃការច្នៃប្រឌិត និង ការកំណត់ពេលវេលានៅក្នុងការកសាងសន្ទុះរបស់កងទ័ពមួយ។
-
ចំណុចខ្សោយ និង ចំណុចខ្លាំង (Weaknesses and Strengths) អ្នកត្រូវដឹងពីភាពខ្លាំង និងភាពខ្សោយរបស់សត្រូវ និង ខ្លួនឯង។
-
សមយុទ្ធយោធា (Military Maneuvers) គាត់បានប្រាប់ថាភាពគ្រោះថ្នាក់នៅចំពីមុខអ្នក និងបង្ហាញពីទិសដៅវាយប្រហានូវចំនុចខ្សោយរបស់សត្រូវ។
-
ការប្រែប្រួល និង ការបន្សាំមខ្លួន (Variations and Adaptability) ភាពពិនប្រសព្វក្នុងចេះបត់បែនគ្រប់កាលៈទេសៈ ដែលមានទំនួលខុសត្រូវខ្ពស់។
-
ចលនា និង ការអភិវឌ្ឍរបស់ទាហាន (Movement and Development of Troops) អ្នកត្រូវតែមានការផ្តោតអារម្មណ៍ និង យកចិត្តទូកដាក់គ្រប់កាលៈទេសៈណាក៏ដោយ និង ត្រូវតែផ្លាស់ប្តូរទីតាំងទៅមុខរហូតដើម្បីទៅដល់ទីតាំងរបស់សត្រូវ។
- លក្ខណៈភូមិសាស្ត្រ (Terrain) មានតំបន់៣ដែលអ្នកត្រូវតែពិចារណារ ភាពឆ្ងាយ, ភាពគ្រោះថ្នាក់ និង ឧបសគ្គ ព្រមជាមួយនឹង ៦ ចំនុចពីចំនុចទីតាំងភូមិសាស្ត្រដែលបានផ្តល់នូវគុណសម្បត្តិ និង គុណវិបត្តិ។
-
សមរភូមិ៩ (The Nine Battlegrounds) រៀបរាប់ពីស្ថានភាពលក្ខណៈទាំង៩ជំហានក្នុងការប្រយុទ្ធ ក្នុងនោះយើងត្រូវផ្តោត និងសំលាប់មនុស្សអោយចំតែម្តងគឺមេបញ្ជាការ។
- វាយប្រហារដោយភ្លើង (Attacking with Fire) ពាក់ព័ន្ធយុត្តិសាស្ត្រក្នុងការយកធម្មជាតិជាខែល និង យកធម្មជាតិជាអាវុធដ៏សំខាន់ក្នុងការវាយប្រហាសត្រូវ។
- ភាពវ័យឆ្លាត និង ការស៊ីបអង្កេត ធ្វើសង្គ្រាមត្រូវតែមានភាពឆ្លាតវ័យ និងចេះប្រើមនុស្សអោយចំនូវមុខងាររបស់មនុស្ស ជាពិសេសជនសំងាត់តែម្តង។
ចំនុះទាំង១៣មេរៀននេះប្រសិនបើអ្នកចង់លំអិតនោះអ្នកគួរតែអានសៀវភៅ សិល្បៈនៃសង្គ្រាម (The art of War) ដែលមានលក់នៅក្នុង Amazon online ។ ហើយអ្នកអាចយកមេរៀនទាំងនេះទៅអនុវត្តក្នុងការរកស៊ីរបស់អ្នកផងដែល តែកុំភ្លេចថាការធ្វើមុខជំនួញអ្នកត្រូវតែមាន ក្រមសីលធម៍ និងមានសុជីវធន៍របស់អ្នករកស៊ី។