MENU

តើអ្នកយល់យ៉ាងណាដែរអំពីប្រព័ន្ធការគិតរបស់មនុស្ស?

បើយោងទៅតាមសៀវភៅមួយក្បាលរបស់លោក Daniel Kahneman ដែលមានចំណងជើងថា ការគិតលឿន និងការគិតយឺតរបស់មនុស្ស (Thinking, Fast and Slow)។ លោក Daniel Kahneman ជាជនជាតិអីស្រាអែលកាត់ជនជាតិអាមេរិចកាំង ហើយក៏ជាអ្នកដែលបានទទួលបានពានរង្វាន់ ណូបែល ប្រ្វេស ផ្នែកសេដ្ឋកិច្ច (The Winner of the Nobel Prize in Economics)។

Blank bookcover with clipping path

លោកបាននិពន្ធសៀវភៅនេះឡើងដោយផ្តោតលើប្រព័ន្ធការគិតរបស់មនុស្សយើង ហើយលោកបានសិក្សាស្រាវជ្រាវជាច្រើនដែលទាក់ទងនឹងការគិតរបស់មនុស្ស និងមានការពិសោធន៍ផងដែរ។ បើយោងតាមសៀវភៅ​ Thinking, Fast and Slow បានបែងចែងការគិតរបស់មនុស្សជាពីប្រភេទ៖

  1. ប្រព័ន្ធការគិតលឿន  Fast (Automatic System 1)
  2. ប្រព័ន្ធការគិតយឺត Slow (Logical System 2)

brain_model_fig6

បើគ្រាន់តែលឺភ្លាមៗនោះ ខ្ញុំគិតថាអ្នកដែលមានការគិតយឺតគឺជាអ្នកដែលមានខួរក្បាលអន់ហើយ ឯចំណែកអ្នកដែលមានការគិតលឿននោះគឺជាអ្នកមានឆ្លាត និងមានចំណេះដឹងខ្ពស់ តែផ្ទុយទៅវិញបើតាមប្រព័ន្ធការគិតបែបវិទ្យាសាស្រ្តវិញនោះ វាពិតជាមានលក្ខណៈខុសគ្នាស្រឡះ មនុស្សយើងភាគច្រើនដែលមិនបានសូវធ្វើការគិតច្រើននោះតែងតែមិនសូវទទួលបានជោកជ័យប៉ុន្មាននោះទេ តែបើចំណែកអ្នកដែលមានការគិតយឺតតែងតែទទួលបាននូវភាពជោកជ័យច្រើន បើយោងទៅតាមសិក្សាស្រាវជ្រាវបែបលក្ខណៈវិទ្យាសាស្រ្តរបស់លោក Daniel Kahneman ។

Kahneman fig 5

មនុស្សដែលមានការគិតយឺតភាគច្រើនទទួលបានជោគជ័យជាងមនុស្សដែលមានការគិតលឿន យើងខ្ញុំនឹងលើកយកចំនុចមួយចំនួនលើកមកជូនទស្សនិជនដូចខាងក្រោម ៖

  1. ពង្រឹង និងអភិវឌ្ឍនូវប្រព័ន្ធការគិតរបស់អ្នកជារៀងរាល់ថ្ងៃ
  2. រក្សា និងបង្កើនថាមពលផ្លូវចិត្តរបស់អស់លោកអ្នក
  3. ធ្វើចិត្តអស់លោកអ្នកដោយទទួលស្គាល់នូវភាពអត់ទ្រាំ និងចេះធ្វើការវិភាគ

ទាំងអស់នេះគ្រាន់តែជាចំនុចបឋមៗ ក្នុងការអនុវត្តន៍នូវប្រព័ន្ធការគិតយឺតរបស់មនុស្ស តែបើអស់លោកអ្នកចង់យល់កាន់តែច្បាស់សូមអស់លោកអ្នកចូលទៅកាន់គេហទំព័ដើម្បីរកទិញសៀវភៅ Thinks, Fast and Slow by Daniel Kahneman

 

ប្រសិនបើអស់លោកអ្នកមានមតិយោបល់យ៉ាងណា និង មានការសំណូមពរមកលើគេហទំព័របស់ Khmerlife.style សូមផ្ងើសារមកកាន់អីម៉ែលរបស់យើងខ្ញុំ និង ទំនាក់ទំនងតាមលេខទូរស័ព្ទដែលមានដូចខាងក្រាម។

Comments Off on តើអ្នកយល់យ៉ាងណាដែរអំពីប្រព័ន្ធការគិតរបស់មនុស្ស? សង្គម

Comments are closed.

យោបល់របស់អ្នកអាន