MENU

កត្តាមួយចំនួនក្នុងការបំបាត់ភាពខ្ជិលចេញពីខ្លួនរបស់អ្នក

ជាទូទៅមិនថាមនុស្សប្រភេទណាឡើយ ចាស់ យុវជន និងក្មេងៗ តែងតែមានភាពខ្ជិលរបស់ខ្លួនមិនថាតិចរឺច្រើនទេប៉ុន្តែកុំបារម្មទៀតឡើយ។ ថ្ងៃនេះ Khmerlife.style នឹងនាំអ្នកទៅរកភាពជោគជ័យនិងសម្រេចភាពក្តីប្រាថ្នារបស់ខ្លួនក្នុងពេលដ៏ខ្លីសម្រាប់អ្នកដែលតែងតែទទួលបរាជ័យដោយសារតែទំលាប់ខ្លួនក្នុងភាពខ្ជិលដោយមិនបានដឹងពីរបៀបយកឈ្នះពីភាពខ្ជិលរបស់ខ្លួន។ នៅពេលដែលយើងទំលាប់ខ្លួនរបស់យើងនូវភាពខ្ជិល នោះភាពខ្ចិលនឹងដឹកនាំអ្នកទៅកាន់ភាពបរាជ័យពីមួយខែទៅមួយខែ និងអាចរហូតពីមួយឆ្នាំទៅមួយឆ្នាំ។ ដើម្បីបំបាត់ភាពខ្ជិលរបស់អ្នកចេញពីក្នុងខ្លួនរបស់អ្នក អ្នកត្រូវតែមានទំលាប់ដ៏ល្អមួយ (Good Habit)។

7847-im-too-lazy-to-stop-being-lazy_380x280_width

ហេតុដូចនេះបានជាខ្ញុំបាទលើកយកប្រធានបទមួយនេះមកចែករំលែកអ្នកទាំងអស់គ្នា អ្នកត្រូវតែមានយុត្តិសាស្រ្តរបស់ខ្លួនដូចតទៅ៖

១. អ្នកត្រូវតែមានផែនការជាប្រចាំ និងរៀបចំផែនការរបស់អ្នក នៅក្នុងសៀវភៅសរសេររបស់អ្នក។ ចូរសរសេរគម្រោងជីវិតរបស់អ្នកក្នុងរយៈ៣ឆ្នាំ រហូតដល់១ឆ្នាំ ហើយបំបែកផែនការជាលំអិតៗ ទៅតាមខែនីមួយៗ រហូតដល់ប្រចាំសប្តាហ៍ និងប្រចាំថ្ងៃរបស់អ្នក។ ចូលព្យាយាមធ្វើវាទៅតាមផែនការរបស់ខ្លួនអោយបានសម្រេច និងលើកទឹកចិត្តខ្លួនអ្នកអោយអនុវត្តន៍វាជានិច្ចកាល។

ឧទាហរណ៍ៈ ការបង្កើតទំលាប់អានរបស់អ្នក ជាដំបូងអ្នកត្រូវសរសេរពីគោលដៅរបស់អ្នកអោយបានច្បាស់ថា ក្នុងរយៈះពេល៣ខែ អ្នកត្រូវអានសៀវភៅចប់ ៥ក្បាល ដូចច្នេះត្រូវតែដាក់ផែនការអានសៀវភៅចាប់ពីក្បាលទីមួួយរហូតដល់ក្បាលទី៥ ទៅតាមរយៈពេលដែលអ្នកកំណត់ក្នុង១សប្តាហ៍ត្រូវចប់១ក្បាល និងអាចឈានទៅចាប់អានសៀវភៅមួយក្បាលទៀតទៅតាមប្រភេទសៀវភៅដែលអ្នកអានថាវាត្រូវចំណាយពេលវេលាប៉ុន្មាន។ កុំភ្លេចណាត្រូវតែដាក់កំហិតខ្លួនរបស់អ្នក បើអ្នកគ្រាន់តែអានសៀវភៅមួយក្បាលនេះមិនចប់ក្នុងអំឡុងពេលដែលអ្នកកំណត់ផងនោះ តើអ្នកទៅធ្វើកិច្ចការណាដែលធំៗដោយរបៀបណា។

635916917083298269-1765574240_Lazy-Cat

២. អ្នកត្រូវតែលើកទឹកចិត្ត និងមានភាពក្លាហាននៅពេលដែលអ្នកបានសម្រេចកិច្ចការរបស់ខ្លួន នាពេលនោះអ្នកនឹងសប្បាយចិត្តនៅពេលដែលអ្នកជោគជ័យនូវផែនការតូចៗរបស់អ្នក ហើយអ្នកនឹងព្យាយាមធ្វើនូវផែនការជីវិតបន្តរទៀតដោយក្តីរីករាយ និងសប្បាយចិត្ត។

៣. អ្នកត្រូវតែគោរពនូវគោលការណ៍របស់ខ្លួនជានិច្ច ប្រើសិនបើអ្នកមិនបានគោរពនូវគោលការណ៍របស់អ្នកនោះទេ នោះជីវិតរបស់អ្នកក៏មិនអាចរីកចំរើន និងជោគជ័យផងដែរ ត្រូវចាំថាប្រទេសណា គ្រួសារណាក៏មានច្បាប់ទំលាប់របស់គេដែល តែបើអ្នកមិនគោរពនោះ អ្នកនឹងគ្មានសមត្ថភាពក្នុងការសម្រេចវាសនារបស់អ្នកឡើយ។

នេះគ្រាន់តែជាគន្លិះបន្តិចបន្តួច បើអ្នកចង់សិក្សាបន្ថែមនោះអ្នកគួរតែអានសៀវភៅ The 7 Habits of Highly Effective People របស់លោក Stephen Covey។

images (1)

សូមអរគុណអ្នកទាំងអស់ដែលតែងតែតាមដាននូវអត្ថបទរបស់ Khmerlife.style យើងខ្ញុំនឹងនាំអ្នកទៅរកភាពជោគជ័យក្នុងមុខរបរជំនួញ និងការងារផងដែរ។

Comments Off on កត្តាមួយចំនួនក្នុងការបំបាត់ភាពខ្ជិលចេញពីខ្លួនរបស់អ្នក សង្គម

Comments are closed.

យោបល់របស់អ្នកអាន