ក្រុមហ៊ុន TOYOTA របស់ជប៉ុនដែលជាក្រុមហ៊ុនផលិតឡាន ក្នុងកំឡុងពេលនេះកំពុងតែធ្វើការបង្កើតបច្ចេកវិទ្យាមួយផ្សេងក្រៅពីឡាន។ វាគឺជាឧបករណ៍សំរាប់ពាក់ ដែលអាចជួយអោយអ្នកពិការភ្នែកអាចមើលឃើញបាន។
“Project BLAID” ដែលជាឈ្មោះនៃគំរោងការធ្វើឧបករណ៍មួយនេះ ត្រូវបានTOYOTA បញ្ចេញប្រាប់នៅថ្ងៃ ច័ន្ទ 07/មីនា/2016 ។ តាមការនិយាយបកស្រាយរបស់ TOYOTA ឧបករណ៍បំពាក់មួយនេះអាចជួយអោយមនុស្សរាប់លានអ្នកមានការមើលឃើញ។ អ្វីដែលឧបករណ៍នេះធ្វើអាច គឺ វាផ្តល់នូវអ្នកពិការភ្នែកនូវអ្វីដែលនៅជុំវិញពួកគេ ច្រើនជាងនូវឆ្កែដឹកនាំរបស់គេម្នាក់ ដោយគេគ្រាន់តែបំពាក់នូវឧបករណ៍មួយនេះ នៅលើករបស់ពួកគេ។ វាអាចជួយប្រាប់នូវអ្វីដែលនៅជុំវិញខ្លួន ដូចជា មកដល់បន្ទប់ទឹកហើយ, ដល់ជន្តើរយន្តហើយ។ល។ អ្នកពិការអាចប្រើវា ដោយប្រើប្រាស់ជាសំលេងក៏បាន តាមប៊ូតុងក៏បាន។
លោក Simon Nagata ដែលជាប្រធានមួយរូបនៃ TOYOTA បានបញ្ចេញយោបល់ថា “Project Blaid ជាការងារមួយនៃក្រុមហ៊ុន TOYOTA ដែលសំរួលដល់ការធ្វើដំនើរនៅលើដងវិធីនៃអនាគត ដោយមិនសំខាន់តែរថយន្តប៉ុណ្ណោះទេ”។ លោក Doug Moore ក៏បានបញ្ជាក់ដែលថា ពួកគាត់ជឿថា ពួកគាត់អាចធ្វើអោយអ្នកដែលមិនមានលទ្ធភាពសំរាប់ធ្វើអ្វីច្រើន ប្តូរមកជាអាចធ្វើបានដូចគេផ្សេង។ ហើយគេសង្ឃឹមថា អាចជួយសំរួលដល់ការរស់នៅរបស់អ្នកដែលពិការភ្នែកទាំងឡាយ។