សព្វថ្ងៃ ជំងឺបេះដូងនិងសរសៃរឈាម ធ្វើការបៀតបៀនយ៉ាងខ្លាំង មិនថានៅប្រទេសអភិវឌ្ឍន៍ រឺ ប្រទេសដែលកំពុងអភិវឌ្ឍន៍ក៏ដោយ។ តាមការអង្កេតពី អង្គការសុខភាពពិភពលោក គេសង្កេតឃើញថា ការស្លាប់ដោយសារ ជំងឺ បេះដូងនិងសរសៃរឈាមមានចំនួន 17.5 លាននាក់ គិតជាភាគរយ គឺ 31% នៃការស្លាប់ពីគ្រប់មូលហេតុនៅលើពិភពលោក។នៅក្នុងនោះមាន 7.4លាននាក់ស្លាប់ដោយសារ ការស្ទះសរសៃរឈាមបេះដូង (Ischaemic Heart Disease) 6.7លានស្លាប់ដោយសារ ការស្ទះសរសៃរឈាមខួរក្បាល (Stroke) និង មួយចំនួនទៀត ស្លាប់មកពីជំងឺផ្សេងៗទៀតទាក់ទងបេះដូងនិងសរសៃរឈាម។
តើមានអ្វីខ្លះដែលជាកត្តាដែលធ្វើអោយមានជំងឺនេះ?
កត្តាធំៗមានដូចជា៖
- ការជក់បារី ៖ បារីគឺ បង្កើនការឈានទៅរកជំងឺសរសៃរឈានទ្វេជា២ វាជំរុញអោយមានការត្បៀតទៅលើសរសៃរឈាមចិញ្ចឹមបេះដូង និង វាអាចធ្វើអោយកំរិតនៃការស្លាប់កើនឡើងចំពោះ អ្នកជំងឺដែលមានជំងឺបេះដូងស្រាប់។
- ការឡើងសំពាធឈាម ៖ កត្តាដែលធ្វើអោយមានការដាច់សរសៃឈាមខួរក្បាល (AVC or stroke) ប្រេះសរសៃរឈាមធំដែលចេញពីបេះដូង (Aortic Dissection) ប៉ះពាល់ដល់សរសៃរឈាមភ្នែក (Retinopathy Hypertension) និង ផ្សេងៗ ទៀត។
- ការឡើងកំរិតខ្លាញ់ក្នុងឈាម (Dyslipidemia)
- ជំងឺទឹកនោមផ្អែម (Diabetes)
- មនុស្សចាស់ ( 50ឆ្នាំសំរាប់ប្រុស 60ឆ្នាំសំរាប់ស្ត្រី )
កត្តាផ្សេងទៀតដូចជា៖
- ការលើសទំងន់
- ការមិនបញ្ចេញសកម្មភាព
- មានប្រវត្តិគ្រួសារ ថាមានជំងឺបេះដូងនិងសរសៃឈាម
- ការអស់រដូវ
- ពិសារជាតិអាកុល
ដូច្នេះ តើអ្នកគួរបង្កានូវកត្តាទាំងអស់នេះយ៉ាងដូចម្តេច?
- ចំពោះបារី អ្នកត្រូវតែកាត់បន្ថយ រឺ បញ្ឈប់វាតែម្តង មិនត្រូវបន្តទៀតទេ។
- ចំនែក ការឡើងសំពាធឈាម ជំងឺទឹកនោមផ្អែម និង ការឡើងខ្លាញ់ក្នុងឈាម អ្នកគួរតែទៅពិនិត្រ និង ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ព្រោះការជួបពិគ្រោះជាមួយពេទ្យទាន់ពេលវេលា អាចជាការមួយដែលល្អ ដែលអាចកាត់បន្ថយភាគរយនៃការកើតបានច្រើន។
- ខ្ញុំដឹងថាការបញ្ចុះទំងន់ វាជារឿងពិបាកសំរាប់ អ្នកលើសទំងន់ ព្រោះខ្ញុំក៏លើសដែល ប៉ុន្តែដើម្បីសុខភាពទៅថ្ងៃក្រោយ។ យើងគួរតែទៅធ្វើលំហាត់ប្រាណ ដូចជារត់ ធាក់កង់ រឺ កីឡាលើកសាច់ដុំ ។
- សំរាប់អាយុចាស់ និង អ្នកមានប្រវត្តិជំងឺគ្រួសារ វាជារឿងដែលមិនអាចកែបាន ប៉ុន្តែអ្នកអាចការពារនូវកត្តាផ្សេងៗ ដែលធ្វើអោយការរស់នៅជាមនុស្សចាស់របស់អ្នកល្អទៅថ្ងៃក្រោយ។
ទាំងអស់នេះជាកត្តា និង ការបង្កាបែបសាមញ្ញ ដែលលោកអ្នកអាចធ្វើបាន ដោយខ្លួនឯង។ អាចមើលថា តើខ្លួនអ្នកមានកត្តាប៉ុន្មានភាគរយដែលអាចប្រឈមនឹង ការកើតជំងឺបេះដូងនិងសរសៃរឈាម។
ជារួម ចំពោះអ្នកដែលមិនទាន់មានកត្តាទាំងអស់នេះ គួរតែជៀសវាង ចំពោះអ្នកមានកត្តាខ្លះ អាចបញ្ឈប់បានគួរតែឈប់ និង អ្នកមានកត្តាខ្លះដែលមិនអាចបញ្ឈប់ដោយខ្លួនឯងបាន គួរតែទៅពិនិត្យ និង ពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ទាំងអស់នេះជាការដែលអ្នកអាចធ្វើបាន ដើម្បីសុខភាពលោកអ្នកនៅថ្ងៃខាងមុខ។
[…] […]
[…] អាចកាត់បន្ថយជំងឺសរសៃឈាមនិងបេះដូង ជំងឺសន្លាក់ កាត់បន្ថយស្ត្រេស […]
[…] អាចធ្វើអោយបេះដូងអ្នកដើរបានស្រួល ជួយសំរួលដល់ការរស់នៅ អ្នកអាចធ្វើការឬធ្វើអ្វីមួយបានច្រើនជាងមុន និង យូរជាងមុន អាចជួយកាត់បន្ថយ ជំងឺផ្សេងៗដែលទាក់ទងនឹងបេះដូង […]