MENU

Sigma Lens ដែលអាច Zoom បាន និង មាន Aperture 1.8

គ្រប់គ្នាប្រាកដជាធ្លាប់លឺនូវ lens ដែលចេញដោយក្រុមហ៊ុន Sigma ហើយ កាលពីមុន Lens ម៉ាក នេះ​មិនសូវជាល្អប៉ុន្មានទេសំរាប់អ្នកថត ប៉ុន្តែបច្ចេកវិទ្យាកាន់តែទំនើបទៅ ក្រុមហ៊ុន មួយនេះបានបញ្ចេញនូវLens ជាច្រើនដែលល្អៗ ជាពិសេស Lens សេរី Art ។ ពួកវាមានលក្ខណៈល្អ រាងធ្ងន់បន្តិច ព្រោះខាងក្នុងវាធ្វើពី ដែក និង​ការ​ថតរូបចេញមកមានលក្ខណៈច្បាស់និង អាចល្អជា Lens Canon និង Nikon ផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ គឺ ក្រុមហ៊ុននេះបានផលិតនូវ Lens 2 ដែល គ្មានអ្នកណាទាន់ហ៊ានផលិតនោះគឺ វាអាច zoom (ពង្រីក) បាន និង មាន aperture 1.8 ដែលភាគច្រើន Aperture 1.8 ដាក់លើតែ Lens មិនមាន zoom តែប៉ុណ្ណោះ។

Sigma 18-35mm f/1.8 DC HSM Art lens

sigma 18-35mm f1.8 DC art lens មួយនេះគឺសំរាប់តែ សេរី DSLR ដែល ជា crop sensor ដូចជា Canon 700D 750D 760D 70D 80D 7D mark 2 ឬ nikon D3300 D5300 D7200 D500។ សំខាន់ Lens នេះ​ធ្ងន់មែន ហើយវាច្បាស់ល្អ។ ការបកស្រាយ Lens វាមិនមានអ្វីច្រើនទេក្រៅពី ការច្បាស់(Sharpness) ការព្រិល(bokeh)  ពណ៌ (contrast) និង ការចេញពណ៌ នូវកៀនៗ សំរាប់៤យ៉ាងនេះ Lens មួយនេះសឹងតែល្អគ្រប់យ៉ាងទៅហើយ។​ ហើយម៉្យាងវិញទៀត វា គឺជា Lens 3 ទៅ 4 ចូលគ្នា សុទ្ធតែថ្លៃ ដូចជា 20mm f1.8, 24mm f1.8 , 35 f1.8។ល។ បើសិនអ្នកទិញតែ Lens នេះមួយដូចអ្នកទិញLens ច្រើន អញ្ចឹង​ហើយតំលៃវា ថោកជាង lensទាំងនោះបូកចូលគ្នាឆ្ងាយណាស់ ។ មួយទៀត អ្នកមិនចាំបាច់ប្តូរ Lens រញ៉េរញ៉ៃទេ។

10453625845_5d9b11a1cb_b

25414652696_948c6deb5a_z

Sigma 50-100mm f/1.8 DC Art Lens

Lens នេះ គឺ សំរាប់តែពពួកកាមេរ៉ា Crop Sensor ដូចគ្នា។ Lens នេះទើបតែចេញនៅក្នុងកំឡុងពេលថ្មីៗនេះទេ ។ វាមានរាងវែងប្រហែល សេរី 70-200ដែល តែ វាមាន aperture f1.8 គិតមើលថាតើពេលដែលZoom ចូលដល់ 100mm f1.8 នៅលើ crop sensor គឺ 150mm តើវាអាចធ្វើអោយការបែកបានកំរិតណា វាមិនឈ្នះ 70-200mm 2.8 របស់ canon ទេ ប៉ុន្តែ សំរាប់ 1000$ អ្នកអាចទទួលបាន ប្រហាក់ប្រហែល Lens ប្រហែល 2000$ ដែល។ ចំពោះការច្បាស់ និង អ្វីផ្សេងទៀត វាប្រហាក់ប្រហែលនឹង sigma 18-35mm ដែល គឺច្បាស់ និងទទួលបានរូបភាពល្អ។

sigma_50-100mm_f1.8_large_hero 1456240549000_IMG_590173

 

 

Comments Off on Sigma Lens ដែលអាច Zoom បាន និង មាន Aperture 1.8 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន