ឥឡូវនេះយើងមានពេលតិចជាងមួយខែនៅឆ្ងាយពីសេចក្តីប្រកាសទូរស័ព្ទ iPhone 5SE អេក្រង់ 4 អ៊ីញនិង iPad Air 3 ស៊េរីថ្មី ដូច្នេះវាជាពេលដែលពាក្យចចាមអារាមដែលគេនិយាយតៗគ្នាហើយចាប់ផ្តើមបែកធ្លាយយ៉ាង់សុះសាយ។ របាយការណ៍លើកដំបូងនៅលើតារាងដែលមើលទៅដូចជាបានបន្សល់ទុកនៅពត៌មានដែលទាក់ទងនឹង processor ហើយត្រូវបានរកឃើញនៅក្នុងឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Apple ។
របាយការណ៍នេះគឺជាដំណឹងល្អសម្រាប់អ្នកទាំងអស់គ្នាកំពុងតែស្វែងរកទូរស័ព្ទដៃដែលតូចតែមានគុណភាពល្អហើយកំលាំងខ្លាំងក្លានោះគឺទូរស័ព្ទ iPhone 5SE ព្រោះវាត្រូវបានគេស្គាល់ថាជាទូរស័ព្ទ iPhone អេក្រង់ 4 អ៊ីញស៊េរីថ្មីហើយវានឹងរួមបញ្ចូលនូវបច្ចេកវិទ្យាឈីប 64-bit ARM Apple A9 SoC ផងដែរ ដែលនៅពេលបច្ចុប្បន្នបច្ចេកវិទ្យានេះត្រូវបានប្រើនៅក្នុងទូរស័ព្ទ iPhone 6S និង 6S Plus ។ បើតាមមតិទូទៅនិយាយថាបន្ទះឈីប A9 នេះគឺជា processor ដែលមានល្បឿនលឿនខ្លាំងណាស់ដូច្នេះទូរស័ព្ទ iPhone 5SE នឹងមិនដំណើរការយឺតឡើយ។ ទូរស័ព្ទ iPhone 5SE នឹងមិនទទួលបានអ្វីៗដែលមានដូចទូរស័ព្ទ iPhone 6S មានទាំងអស់នោះទេ។ វាត្រូវបានគេរំពឹងថានឹង មានបន្ទះឈីប NFC សំរាប់ Apple Pay ហើយក៏ដូចជា Live Photo ផងដែរ ប៉ុន្តែនឹងមិនមានបច្ចេកវិទ្យា 3D Touch នោះទេ។
iPad Air 3 ក៏ត្រូវបានគេរំពឹងទុកផងដែរថានឹងក្លាយជាឧបករណ៍ដ៏គួរឱ្យចាប់អារម្មណ៍ បំផុតនៅក្នុងវិស្ស័យបច្ចេកវិទ្យាដែលត្រូវបានរំពឹងទុក។ របាយការណ៍ដដែលបានអះអាងថា iPad Air 3 នឹងរួមបញ្ចូល A9X SoC ដែលបច្ចុប្បន្នគឺមានតែមួយគត់នៅក្នុង iPad Pro អេក្រង់ 12,9 អ៊ីញ។ ពាក្យចចាមអារ៉ាមកាលពីលើកមុនបានអះអាងថា iPad Air 3 ក៏ត្រូវបានបំពាក់មកជាមួយនូវ Apple Pencil និង មានអេក្រង់កំរឹត 4K ផងដែរ ប៉ុន្តែវាក៏មិនត្រូវបានគេរំពឹងថានឹងមានបច្ចេកវិទ្យា 3D Touch នោះឡើយ។