MENU

ពាក្យចចាមរាម​អំពី iPad Air 3

ចាប់តាំងពី iPad Air 1 ដែលបានបញ្ចេញដោយក្រុមហ៊ុន APPLE នៅឆ្នាំ 2013 និង iPad air 2 ដែលចេញក្នុងឆ្នាំ 2014 កន្លងមកនេះ iPad សេរីមួយនេះដូចជាបានធ្វើការផ្អាកជាបណ្តោះអាសន្ន នៅឆ្នាំ 2015។ កាលពី 2015 មានមនុស្សច្រើនណា រំពឹងទុកថា iPad air 3 នឹងចេញលក់ ប៉ុន្តែការទស្សទាយមិនមែនត្រូវទាំងស្រុងនោះទេ ឆ្នាំ2015 Apple បានលើកឡើងនូវផលិតផលថ្មីមួយគឺ iPad pro ដូចនេះ គេគិតថា ការចេញ iPad Air 3 នឹងធ្វើនៅក្នុងកំឡុង ខែ មិនា ឆ្នាំ 2016 នេះ។

apple-ipad-air-2-add04

តាមដែលពត៌មានដែលយើងបានរកឃើញថា អ្នកទស្សទាយដែលភាគច្រើនត្រូវ បាននិយាយនៅក្រោយពេលចេញ iPad pro ថា៖ “Apple មិនបំភ្លេចឡើយនូវ ipad air 3 , វាអាចជាការផ្អាកជាបណ្តោះអាសន្ន ឬ អាចចេញនៅដើមឆ្នាំ 2016″។ មិនដឹងថាពាក្យចចាមរាមទាំងអស់នេះត្រូវ ឬ ក៏ខុសទេ ពួកយើងមានតែរងចាំមើលទាំងអស់គ្នា។

ចំពោះពាក្យទាំងនោះ ពួកគេបាននិយាយទៀតថា iPad Air 3 នឹងចេញដំនាលគ្នាជាមួយ ទូរស័ព្ទសេរ៊ីថ្មីរបស់ Apple ទំហំ អេក្រង់​4inch និង ខ្សែ Apple Watch ថ្មី នៅខែមីនានេះផងដែរ។

3056256-poster-p-1-apple-will-announce-4-inch-iphone-ipad-3-watch-improvements-in-march

តើអ្វីខ្លះដែលអ្នកគ្រប់គ្នាគិតថានឹងមាននៅក្នុង iPad Air 3 ថ្មីនេះ?

  1. ស្តើងជាង iPad Air 2​ ៖ Apple បានធ្វើអោយ iPad air 2 ស្តើងមែនទែន រហូតដល់ថ្នាក់មានគេឌឺដងដល់ Apple ហើយបើសិនជា ipad air 3 ស្តើងជាងនឹងទៀត ខ្ញុំគិតថាការប្រើប្រាស់វាត្រូវប្រុងប្រយ័ត្នជាងមុន​ ខ្លាចបាក់។
  2. ប្រើប្រាស់ប្រព័ន្ធសំលេងដូច iPad Pro ៖ មានspeaker 4 នៅជុំវិញ ដើម្បីងាយស្រួលដល់ការមើលរឿងផ្សេងៗ​ ដោយមានសំលេង ល្អជាង Speaker 2។
  3. វាអាចនឹងមកជាមួយនឹងអេក្រង់ 4k 2334 x 3112 ក្នុងទំហំ 9.7inch ដដែល ដូចនេះវាមានភាពម៉ត់ជាង ipad air 2.
  4. វាអាចប្រើប្រាស់ Processor A9x របស់ ipad pro ដែលគេល្បីថា លឿន ឬ A10

screen shot 2015-09-09 at 1.28.10 pm

អ្វីខាងលើនេះគ្រាន់តែជាការទស្សទាយរបស់អ្នកដែលចូលចិត្តប្រើប្រាស់ផលិតផល Apple និង website មួយចំនួនតែប៉ុណ្ណោះ វាអាចនឹងមិនចេញក៏ថាបាន។ ក្រុមហ៊ុន Apple តែងតែធ្វើអ្វីដែលទស្សនិកជនស្មានមិនដល់ជានិច្ច ដូចនេះយើងមានតែរងចាំមើលទាំងអស់គ្នា។

Comments Off on ពាក្យចចាមរាម​អំពី iPad Air 3 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន