MENU

រថយន្ត Prius 2016 ជំនាន់ថ្មី ពី TOYOTA

កន្លងមកអ្នកទាំងអស់គ្នាបានដឹងហើយថា រថយន្ត TOYOTA Prius គឺជាប្រភេទរថយន្ត Hybrid ដែលមានរូបរាងប្លែក ទំនើប និង អ្វីដែលពិសេសជាងគេនោះគឺ វាបានជួយសន្សំសន្ច័យយើងយ៉ាងច្រើននៅក្នុងការចំណាយទៅលើប្រេងសាំង។  ហើយសំរាប់ឆ្នាំ 2016 ខាងមុខនេះ TOYOTA នឹងបញ្ចេញនូវរថយន្ត​​ TOYOTA Prius ជំនាន់ទី4 របស់ខ្លួន ដែលបានរចនាម៉ូដថ្មីទាំងស្រុង ទាំងរូបរាងខាងក្រៅ និង ខាងក្នុងរបស់វា​ ដែលធ្វើឲយើងមើលទៅរឹតតែទាក់ទាញ និង កាន់តែប្លែកភ្នែកផងដែល។ រថយន្ត Prius ថ្មីនេះគឺមានទំហំធំជាងរថយន្តជំនាន់ទី 3 របស់វា ដោយមានប្រវែងវែងជាង 2.4 អ៊ីញ ធំជាងមុន 0.6 អ៊ីញ និង ទាបជាងមុន 0.8 អ៊ីញ។ ការរចនាម៉ូដថ្មីខាងក្រៅរបស់វានេះមើលទៅគឺស្រដៀងគ្នាជារមួយនឹងថយន្ត TOYOTA Mirai អញ្ជឹងដែល វាមានរូបរាងបែប sport ដែលមើលទៅពិតជាសាកសមជាមួយនិងអ្នកដែលចូលចិត្តកីឡាណាស់។ ម្យ៉ាងវិញទៀត បើយើងប្រៀបធៀបជាមួយនឹងម៉ូដែលចាស់​ឆ្នាំ 2015  ការអភិវឌ្ឍន៏ជំនាន់ថ្មីនេះក៏បានធ្វើអោយមានការកាត់បន្ថយទៅលើការប្រើប្រាស់ប្រេងសាំងបាន 10 ភាគរយ ជាមួយនឹងអាគុយប្រភេទថ្មីដែលមានកំលាំងខ្លាំងជាងមុន។

2016-toyota-prius-reveal-6-1

នេះជារូបភាពរបស់រថយន្ត Toyota Prius ឆ្នាំ 2016។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Toyota

2016-toyota-prius-reveal-11-1

នេះជារូបភាពរបស់រថយន្ត Toyota Prius ឆ្នាំ 2016។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Toyota

2016-toyota-prius-reveal-15-1

នេះជារូបភាពរបស់រថយន្ត Toyota Prius ឆ្នាំ 2016។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Toyota

2016-toyota-prius-reveal-16-1

នេះជារូបភាពរបស់រថយន្ត Toyota Prius ឆ្នាំ 2016។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Toyota

2016-toyota-prius-reveal-17-1

នេះជារូបភាពរបស់រថយន្ត Toyota Prius ឆ្នាំ 2016។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Toyota

 

2016-toyota-prius-reveal-5-1

នេះជារូបភាពរបស់រថយន្ត Toyota Prius ឆ្នាំ 2016។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Toyota

2016-toyota-prius-reveal-2-1

នេះជារូបភាពរបស់រថយន្ត Toyota Prius ឆ្នាំ 2016។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Toyota

សំរាប់អ្វីដែលកាន់តែអស្ចារ្យនោះគឺ TOYOTA បានបន្ថែមនៅបច្ចែកវិទ្យាទំនើបៗ ជាច្រើនទៅក្នុងរថយន្តកូនកាត់ជំនាន់ថ្មីមួយនេះដូចជា បច្ចែកវិទ្យាផ្តល់ដំណឹងសុវត្ថភាព វាគឺជាកញ្ចប់បច្ចែកវិទ្យាដែលមានរួមបញ្ចូលដូចជាការគេចពីអ្នកថ្មើរជើងដោយស្វ័យប្រវត្តិ និង ល្បឿនពេញលេញរបស់ Dynamic Cruise (មានន័យថារថយន្តនឹងគ្រប់គ្រងល្បឿនរបស់អ្នក និង​ឈប់ដោយស្វ័យប្រវត្តនៅពេលស្ទះចរាចរណ៏) ជាដើម ។

news_picture_9B961C1BB108512A05EDB08FDD20F60C

នេះជារូបភាពរបស់រថយន្ត Toyota Prius ឆ្នាំ 2016។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Toyota

ចំពោះខ្ញុំវិញយោលថា រថយន្ត Prius ជំនាន់ថ្មីរបស់ TOYOTA មួយនេះ មើលទៅពិតជាមានលក្ខណះឡូយ និង ស៊ីវិល័យសំរាប់យុវវ័យ។ ហើយខ្ញុំក៏មានជំនឿជឿជាក់ថា Prius នឹងទទួលបានការគាំយ៉ាងខ្លាំង ពីអ្នកប្រើប្រាស់ ដោយសារការរចនាម៉ូតថ្មីទាំងស្រុង និង ការបន្ថែមនៅបច្ចែកវិទ្យាទំនើបៗរបស់ខ្លន។

Comments (0) Uncategorized, យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន