MENU

ចំណីអាហាររបស់មនុស្សមួយចំនួន ដែលផ្តល់ផលល្អដល់សុខភាពសត្វឆ្កែ

សំរាប់អ្នកដែលនិយមចិញ្ចឹមសត្វឆ្កែតែងតែមានទំលាប់ក្នុងការផ្តល់ចំណីរអាហាររបស់ខ្លួនទៅឲ្យសត្វចិញ្ចឹមជាទីស្រលាញ់របស់ពួកគេ។ ក្នុងចំណោមចំណីអាហារដ៏សំបូរបែបរបស់មនុស្សដែលតែងតែផ្តល់ទៅឲ្យសត្វឆ្កែនោះមានចំណីអាហារមួយចំនួនអាចផ្តល់នូវផលប្រយោជន៍ជាច្រើនដល់សុខភាពរបស់ពួកវា។ ហើយវាក៏ជាការពិតដែរ ដែលថាមានចំណីរអាហារមួយចំនួនទៀតក៏អាចបង្ករនូវបញ្ហាសុខភាពដល់សត្វឆ្កែរបស់យើងបានផងដែរ សូមចូលមើលអត្ថបទមួយនោះ “ចំណីអាហារមួយចំនួនដែលយើងមិនគួរផ្តល់ទៅឲ្យសត្វឆ្កែ“។  ដូចនេះយើងគួរតែស្វែងយល់ក្នុងអត្ថបទនេះ​ដើម្បីជ្រើសរើសអាហារណាដែលល្អៗដល់សុខភាពរបស់សត្វចិញ្ចឹមជាស្រលាញ់របស់យើងទាំងអស់គ្នា។

 

Pawsh-dog-friendly-human-food

 

ការ៉ុត

នៅក្នុងការ៉ុតមានផ្ទុកទៅដោយជីវជាតិសរសៃហ្វាយបឺ និង វីតាមីន A យ៉ាងច្រើន ជាមួយនឹងកាឡូរីយ៉ាងតិចតួចបំផុត ដែលជាហេតុធ្វើឲ្យវាក្លាយជាអាហារមួយដ៏ល្អបំផុតសំរាប់ឆ្កែរបស់អ្នក។ ការទំពារការ៉ុតឆៅអាចផ្តល់ផលប្រយោជន៍យ៉ាងល្អដល់សុខភាពមាត់ធ្មេញរបស់សត្វឆ្កែ។ ប្រសិនបើសត្វឆ្កែជាទីស្រលាញ់របស់អ្នកមានជំងឺធាត់ ឬ លើសទំងន់ ការ៉ុតគឺជាអាហារដ៏ស័ក្តសមបំផុតសំរាប់ពួកវា ព្រោះតែកំរិតកាឡូរីដ៏តិចតួចបំផុតដែលមាននៅក្នុងការ៉ុត។

 

can-dog-eat-carrot

 

ទឹកដោះគោជូរ ឬ Yogurt

ទឹកដោះគោជូរ ឬ Yogurt គឺជាអាហាររបស់មនុស្សមួយប្រភេទដែលសំបូរទៅដោយប្រូតេអ៊ីន និង កាល់ស្យូម ហើយក៏សំបូរទៅដោយសារធាតុរំលាយអាហារដែលអាចជួយសំរួលដល់ការរំលាយអាហាររបស់សត្វឆ្កែឲ្យកាន់តែល្អផងដែរ។ នៅពេលដែលយើងជ្រើសរើសប្រភេទទឹកដោះគោជូរ ឬ Yogurt យើងគួរតែជ្រើសរើសប្រភេទទឹកដោះគោជូរណាដែលមានពពួកបាក់តេរីល្អៗ ហើយគួរជៀសវាងនូវប្រភេទដែលមានជាតិស្ក ខ្លាញ់ និង ក្លិន ឬ រស់ជាតិបន្ថែម ពោលគឺយើងគួរជ្រើសរើសតែទឹកដោះគោជូរធម្មជាតិៗតែម្តង។

 

Obstjoghurt01

 

ផ្លែល្ពៅ និង ដំឡូងជ្វា

ផ្លែល្ពៅ និង ដំឡូងជ្វាដែលចំអិនបានឆ្អិនហើយមិនមានបន្ថែមនូវគ្រឿងទេសអ្វីទាំងអស់នោះគឺជាចំណីអាហារដែលល្អ និង ស័ក្តសមបំផុតសំរាប់ប្រភេទសត្វឆ្កែដែលមានប្រព័ន្ធរំលាយអាហារមិនល្អ ឬ ងាយនឹងឈឺពោះរាគរូស។ ម៉្យាងវិញទៀតផ្លែល្ពៅ និង ដំឡូងជ្វាក៏ជាអាហារមួយប្រភេទដែលសំបូរទៅដោយជាតិសរសៃហ្វាយបឺ និង វីតាមីន A ផងដែរ។

 

SONY DSC


sweet-potato-2

 

ស៊ុត

ស៊ុតគឺជាប្រភេទអាហារមួយដែលទៅដោយពពួកប្រូតេអ៊ីនដែលងាយស្រួលក្នុងការរំលាយដូចជា រីបូហ្លេវីន និង សេលេនិម។ សំរាប់ឆ្កែមួយចំនួនដែលជួបបញ្ហាឈឺពោះ ឬ រាគរូសនោះស៊ុតគឺអាចដើរតួរក្នុងការបំប៉ន និង បន្ថែមជាតិប្រូតេអ៊ីនមួយកំរិតទៅឲ្យពួកវា។ ការលាយស៊ុតទៅក្នុងអាហាររបស់សត្វឆ្កែគឺអាចធ្វើឲ្យពួកវាមានសុខភាពរឹងមាំ ប៉ុន្តែអ្នកគួរជៀសវាងក្នុងការផ្តល់ស៊ុតដែលមិនបានចំអិនត្រឹមត្រូវទៅឲ្យពួកវា ពីព្រោះផ្នែកពណ៌សរបស់ស៊ុតដែលមិនបានចំអិននោះអាចបង្ករឲ្យសត្វឆ្កែឈឺបាន។

 

Dog-Preparing-Dinner-e1381246128835

 

can-dogs-eat-cooked-eggs_baa4e77d6bde704

 

ផ្លែប៉ោម

ផ្លែប៉ោមគឺជាផ្លែឈើ និង ជាចំណីរអាហារមួយប្រភេទដែលល្អសំរាប់សត្វឆ្កែ ដោយសារក្នុងផ្លែប៉ោមគឺសំបូរទៅដោយវីតាមីន A និង C ជាមួយនឹងជីវជាតិរុក្ខជាតិម៉្យាងឈ្មោះ phytonutrients ដែលអាចការពារសត្វឆ្កែពីជំងឺមហារីក។ ការផ្តល់ផ្លែប៉ោមទៅឲ្យសត្វឆ្កែស៊ីគឺមិនត្រូវឲ្យវាស៊ីទាំងគ្រាប់នោះទេ ព្រោះថាការផ្តល់គ្រាប់ផ្លែប៉ោមទៅឲ្យសត្វឆ្កែស៊ីជាញឹកញាប់អាចបង្ករឲ្យវាឈឺបាន។

 

can-dogs-eat-apples_484cb40d-a309-4ac0-86f4-be857f44b010

 

សណ្តែកបារាំង

សណ្តែកបារាំងគឺជាអាហារមួយប្រភេទដែលផ្ទុក និង សំបូរទៅដោយជាតិសរសៃហ្វាយបឺ  វីតាមីន K និង C ជាមួយនឹងកាឡូរីដ៏តិចតួចបំផុត ។ វាគឺជាអាហារដ៏ល្អបំផុតសំរាប់ប្រភេទសត្វឆ្កែដែលលើសទំងន់ ពីព្រោះការផ្តល់សណ្តែកបារាំងទៅឲ្យពួកវាស៊ីអាចជួយឲ្យពួកវាស្រកទំងន់បានយ៉ាងល្អបំផុត។ ជាទូទៅសត្វឆ្កែតែងតែចូលចិត្តស៊ីសណ្តែកបារាំងដែលត្រជាក់ៗ ឬ កក។

 

dog-with-green-bean-diet

 

Comments Off on ចំណីអាហាររបស់មនុស្សមួយចំនួន ដែលផ្តល់ផលល្អដល់សុខភាពសត្វឆ្កែ សង្គម

Comments are closed.

យោបល់របស់អ្នកអាន