MENU

មកស្វែងយល់អំពី ZIKA ជាមួយគ្នា

Zika​ គឺជា វីរុសដែលចំលងដោយសារមូសមួយប្រភេទ ហើយវាបានរកឃើញជាយូរណាស់មកហើយ ក្នុងឆ្នាំ 1947 នៅប្រទេស Uganda នៅលើសត្វស្វា នៅឆ្នាំ 1952​ zika បានចំលងមកដល់មនុស្ស ក្នុងប្រទេស Uganda និង Tanzania។​ ឥឡូវនេះ zika virus បានរកឃើញបន្ថែមទៀតនៅទ្វីប អាហ្វ្រីក, អាមេរិក និង អាស៊ី។  ប្រភេទនៃវីរុស zika នេះគឺជាប្រភេទflavivirus ដែលភាគច្រើនអាចធ្វើអោយអ្នកជំងឺប្រឈមនឹងការកើតលឿង ដូចទៅនឹង ជំងឺគ្រុនឈាមដែរ,​ flavi ឬ flavus ដែលឡាតាំងបកប្រែថា ពណ៌លឿង។ អ្នកចំលងរបស់zika មានឈ្មោះថា Aedes mosquitoes ដែលភាគច្រើនវាទិចនៅពេលព្រឹក និង ពេលល្ងាច។ វីរុសនេះអាចផ្ទុកនៅក្នុងសត្វផ្សេង តែអ្នកវិទ្យាសាស្ត្រ មិនទាន់រកឃើញនៅឡើយទេ។

sars

ការចំលង

Zika virus បានចំលងមកមនុស្សតាមរយៈការទិចនៃ Aedes មូសដែលមានវីរុសនោះ ជាពិសេសក្នុងតំបន់ដែលសំបូរពូជមូសនោះ។ វាជាពូជតែមួយដែល ចំលងជំងឺគ្រុនឈាម។ នៅឆ្នាំ2015 នេះគេបានរកឃើញ នៅទ្វីប អាមេរិក ( ប្រេស៊ីល និង កូលូមបៀ) និង ទ្វីបអាហ្វ្រិក (Cape verde)។ ប៉ុន្តែក្នុងពេលថ្មីៗនេះ គេបានរកឃើញ មានចំនួន 13 ប្រទេសបន្ថែមទៀតដែលមានការប៉ះពាល់ វីរុស Zika។

Close up a Mosquito sucking human blood_set A-2

zika-map

រោគសញ្ញា

នៅកំឡុងពេលដែលក្រោយទិច វាបានសំងំ នៅក្នុងមនុស្សមានរយៈពេលជាច្រើនថ្ងៃ ប៉ុន្តែមិនសូវច្បាស់នៅឡើយទេ។ រោគសញ្ញាវាមានដូចជា ក្តៅខ្លួន, របកស្បែក, រលាកសន្លាក់, ឈឺសាច់ដុំ, ឈឺក្បាល, ល្ហឹតល្ហៃ អស់កំលាំង។ រោគសញ្ញាទាំងអស់នេះមានដូចជំងឺគ្រុនឈាម។ រោគសញ្ញាទាំងនេះអាចបាត់ទៅវិញ ក្នុងរយៈពេល 1-2សប្តាហ៍ ក្រោយ ប៉ុន្តែវីរុសវាអាចនៅក្នុងខ្លួនបានយូរទោះជារោគសញ្ញាបាត់ក៏ដោយ។ ចំណែករោគសញ្ញាដែលធ្ងន់ធ្ងរ មិនសូវជាមានប៉ុន្មានទេ ចំណែកឯការស្លាប់ វិញក៏តិចដែល។

Zika អាចចេញជារោគសញ្ញាមួយទៀតទៅលើទារកទើបនឹងកើតគឺធ្វើអោយមានលលាខួរតូច។ អ្នកវិទ្យាសាស្ត្រមិនទាន់មានអ្វីអះអាងនៅឡើយទេ។

Zika_480x320

microcephalic child

ការការពារ

  • ចំពោះវីរុស Zika នេះគឺគ្មាន វ៉ាក់ស៊ាំង សំរាប់ចាក់ ឬ ការពារទេ។
  • ការពារកុំអោយមូសខាំ ដោយចងមុង បំបាត់ជំរកមូស និង ជៀសវាងការទៅតំបន់ដែលសំបូរមូសប្រភេទនោះ។
  • ព្យាបាលតែរោគសញ្ញាតែប៉ុណ្ណោះ
    • សំរាកអោយច្រើន
    • ពិសារទឹកអោយច្រើន
    • អាចពិសារថ្មាំបំបាត់ក្តៅ និង បំបាត់ការឈឺ
    • កុំពិសារថ្នាំដោយខ្លួនឯង គួរពិគ្រោះជាមួយនិង គ្រូពេទ្យជាមុនសិន
  • បើសិនជាអ្នកមាន Zika, ត្រូវកុំអោយមូសខាំក្នុងរយៈពេល 2-3 សប្តាហ៍ ព្រោះ វីរុសនេះអាចឆ្លងទៅ មនុស្សផ្សេងទៀត។

 

 

 

Comments Off on មកស្វែងយល់អំពី ZIKA ជាមួយគ្នា សុខភាព

Comments are closed.

យោបល់របស់អ្នកអាន