ជំងឺរលាកតំរងនោម ដែលជាជំងឺពេញនិយមនៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះជំងឺនេះជាប្រភេទជំងឺដែលបណ្តាលមកពីមេរោគពីខាងក្រៅ។ តាមធម្មតាតំរងនោមរបស់មនុស្សម្នាក់ៗ ពុំមានឡើយសុំបីតែបាក់តេរី គឺស្អាត, លោកអ្នកដឹងទេថាទឹកនោមយើងរាល់ថ្ងៃនេះស្អាតជាងទឹកដែលយើងផឹកឆ្ងាយណាស់ ប៉ុន្តែដោយសារតែវាមានជាតិផ្សេងៗដែលខ្លួនយើងចោលដែលមិនមែនជាបាក់តេរី ដូចជា អាម៉ូញាក់ ជាតិអ៊ុយរេ ជាតិក្រេអាទីនីន និង ជាតិផ្សេងៗទៀត ដូចនេះហើយបានជាយើងមិនអាចបរិភោគវាបាន។
មេរោគដែលជាប្រចាំរកឃើញនៅពេលដែលមានជំងឺនេះ ភាគច្រើនគឺជាពពួក Escherichia coli ។
នៅពេលដែលមានការរលាកគេសង្កេតឃើញថាមានអាការៈដូចជា៖
- ក្រហាយនៅពេលបត់ជើង
- មានចេញជាទឹកខ្ទុះមកតាមទឹកនោម ឬ ចេញមកជាឈាម
- នោមចេញតិចៗ
- ពេលខ្លះអាចមាន ក្តៅខ្លួន ញាក់ ឬ អាចមានការឈឺចាប់នៅម្តុំថ្ងាសពោះ
កត្តាដែលអាចអោយមានជំងឺនេះគឺ៖
- អាចមានមេរោគចូលនៅពេលមានការរួមភេទ
- ចំងាយនៃបង្ហួរនោម ដូចនេះហើយបានជាស្ត្រីអាចមានភាគរយមានជំងឺនេះ ខ្ពស់ជាងមនុស្សប្រុស
- អាចមកពីមានភាពមិនប្រក្រតីនៃតំរងនោម
- មានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម និង ម្តាយដែលមានទំងន់
- មានការដោតសុងនោម នៅពេលដែលអ្នកវះ ឬ នៅពេលដែលចូលពេទ្យ (តែភាគច្រើនមិនអីទេ អោយតែសុងនោមនោះស្អាត និងមិនទុកយូរពេក)
- លាងជំរៈកន្លែងនោះមិនបានស្អាតល្អ
ការការពារ
- ពិសារទឹកអោយបានច្រើន (ទឹកសុទ្ធ ឬ ទឹកដាំពុះ) យ៉ាងតិច 1.5 លីត្រ ក្នុងមួយថ្ងៃ
- ហាមស្លៀកខោដែលតឹងជ្រុល
- ការពារកុំអោយមានការក្ដៀន
- វាជាកត្តាមួយដែលជួយអោយការរលាកតំរង់នោមនៅតែកើតមានឡើងវិញ ក្រោយពីអ្នកព្យាបាលហើយ ដូចនេះអ្នកត្រូវពិសារអាហារណាដែលមានជាតិទឹក ជាតិហ្វៃបឺ បន្លែ និង ផ្លែឈើ
- ត្រូវតែស្អាតជានិច្ច ត្រូវលាងដៃជានិច្ច
- ចំពោះស្ត្រីត្រូវប្រើកន្សែងដែលជូត២ផ្សេងគ្នា គឺ ១សំរាប់ប្រដាប់ភេទ ១សំរាប់រន្ធនោម
- នៅពេលដែលមានការរួមភេទ បើអាចទៅរួចត្រូវតែបត់ជើងតូចភ្លាម ព្រោះដើម្បីលាងទឹកកាមចេញពីបង្ហួរនោម វាអាចបង្កអោយមានមេរោគ
- ត្រូវបត់ជើងតូចភ្លាមៗ ដោយមិនទុក
- ក្រោយពីបត់ជើងធំ ត្រូវជូតពីមុខទៅក្រោយ ព្រោះបើជូតពីក្រោយមក មុខ យើងនឹងនាំយកមកជាមួយនូវ បាក់តេរី។
ចំពោះការព្យាបាល យើងខ្ញុំមិនបានលើកមកនិយាយទេ បើសិនជាអ្នកមានអការៈទាំងនោះអ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យតែម្តងទៅ កាន់តែឆាប់កាន់តែល្អ។