MENU

ការបីទារក​តាមបែបសត្វកង់គូរូ

លោកអ្នកពិតជាធ្លាប់ឃើញសត្វកង់គូរូ បីកូនវាយ៉ាងម៉េចហើយ គឺវាដាក់កូនចូលក្នុងថង់មួយដែលនៅនឹងពោះរបស់វា ដែលធ្វើអោយសាច់ម្តាយ និង សាច់កូនប៉ះគ្នា នេះគឺជាការបីមួយយ៉ាងល្អសំរាប់វា។ សំរាប់មនុស្ស អ្នកវិទ្យាសាស្ត្របានរកឃើញថា ការបីកូន របៀបនេះអាចធ្វើអោយកូនមានសុខភាពល្អ ជៀសផុតពីមេរោគផ្សេងៗ​ ជាពិសេសកូនកើតមិនគ្រប់ខែ និង​កូនដែលកើតគ្រប់ខែតែទំងន់មិនគ្រប់។ ការបីតាមរបៀបកង់គូរូ វាអាចជួយជាច្រើនដល់ម្តាយ និង ទារក ដោយតាមបែបធម្មជាតិ មិនមានផលប៉ះពាល់ដល់អ្នកទាំងពីរឡើយ លុះត្រាតែអ្នកបីទារកមិនបានល្អអាចធ្វើអោយ ជ្រុះទារក ដូចនេះ ការបីទារកតាមបែបកង់គូរូ តំរូវអោយចេះនូវវិធីរុំខ្លួនទារក អោយជាប់ជាមួយនិងម្តាយតែម្តង ដែលភាសាអង់គ្លេស គេហៅថា The Baby Wrap។

522802406925f53ffa8019768f64b4b4

តើការបីរបៀបកង់គូរូយ៉ាងដូចម្តេច?

  • ដាក់ទារកនៅចន្លោះដើមទ្រូងម្តាយ ដើមទ្រូងកូនទល់នឹងដើមទ្រូងម្តាយ
  • ដាក់ក្បាលទារកផ្តេកទៅចំហៀង ដើម្បីអោយក្មេងស្រួលដកដង្ហើម និងស្រួលបំបៅ
  • ត្រូវរុំខ្លួនវាអោយជាប់ជាមួយម្តាយ តែមិនអោយក្រណាត់លើត្រចៀក ទុកសំរាប់អោយក្មេងដកដង្ហើម​
  • សំរាប់ដៃ ជើងរបស់កូន ត្រូវអោយមានលក្ខណៈដូចកង្កែប ដើម្បីកុំអោយមានបញ្ហាផ្សេងៗ
KMC

ម្តាយ

Screenshot (46)

ឪពុក

Screenshot (45)

អ្នកមើលថែ

តើអ្នកណាខ្លះអាចបីរបៀបនេះបាន?

  • ឪពុក ម្តាយ និង ក្រុមគ្រួសារ
  • អ្នកមើលថែ (អោយតែគេហ៊ាន ប៉ះសាច់ និង សាច់)

តើវាមានសារៈប្រយោជន៍អ្វីខ្លះ?

  • ទារកកើតមិនគ្រប់ខែ ឡើងទំងន់បានឆាប់រហ័ស
  • ទារកគេងបានច្រើន មិនសូវយំ
  • កំដៅ ការដកដង្ហើម និងកំរិតលោតនៃបេះដូងមានសភាពល្អ
  • អាចធ្វើអោយទារកដែលមិនគ្រប់ខែ កំពុងចិញ្ចឹមក្នុងកែវបានឆាប់ចេញពីកែវ
  • អាចជួយដល់ការបំបៅ មិនថាតាមដោះម្តាយ ឬ ទឹកដោះគោ
  • អាចធ្វើអោយម្តាយបង្កើតទឹកដោះសំរាប់កូនបានច្រើន
  • អាចជួយអោយទំនាក់ទំនងរវាង ម្តាយ និង កូនបានល្អ

kangaroocare

វិធីរុំខ្លួនទារក​​ (The Baby Wrap ) មាននៅក្នុងវីដេអូខាងក្រោម

Comments Off on ការបីទារក​តាមបែបសត្វកង់គូរូ សុខភាព

Comments are closed.

យោបល់របស់អ្នកអាន