ឆ្កែគឺជាសត្វចិញ្ចឹមមួយប្រភេទដែលមនុស្សភាគច្រើនចូលចិត្តចិញ្ចឹម ដោយសារភាពរួសរាយ ស្មោះត្រង់ និង ឈ្លាសវ័យរបស់វាពួកវា។ តាមការសិក្សារស្រាវជ្រាវរបស់អ្នកប្រវត្តវិទូបានបង្ហាញថាមនុស្សបានយកសត្វឆ្កែធ្វើជាសត្វចិញ្ចឹមតាំងពី 1,4000 ឆ្នាំមុនមកម្លេះ គឺមានប្រវត្តយូរជាងសត្វចិញ្ចឹមផ្សេងៗទៀត។
សំរាប់អ្នកដែលស្រលាញ់សត្វឆ្កែគឺតែងតែចង់ឲ្យវាមានសុខភាពល្អ និង រស់នៅជាមួយយើងបានយូរ ដូចនេះមានម្ចាស់សត្វឆ្កែមួយចំនួនតែងតែផ្តល់ និង ចែលរំលែកនៅចំណីអាហារឆ្ងាញ់ៗជាច្រើនយ៉ាងដែលពួកគេចូលចិត្តបរិភោគ ទៅឲ្យសត្វឆ្កែរបស់ពួកគេ ដោយអ្នកទាំងអស់នោះបានគិតថាឲ្យតែចំណីដែលល្អសំរាប់មនុស្ស និង មនុស្សអាចបរិភោគបាននោះ សុទ្ធតែល្អសំរាប់សត្វឆ្កែដូចគ្នា។ ប៉ុន្តែបើតាមការសិក្សារស្រាវជ្រៀវរបស់អ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហាររបស់សត្វបានប្រាប់ឲ្យដឹងថា មានចំណីអាហារជាច្រើនដែលយើងទាំងអស់គ្នាមិនបានដឹងថាអាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់សត្វឆ្កែ ឬ អាចធ្វើឲ្យសត្វឆ្កែពុលបាន។
ទោះប្បីជាឆ្កែគឺជាសត្វមួយប្រភេទដែលចិត្តស្នឹទ្ធជាមួយមនុស្សក៏ដោយ ប៉ុន្តែវាមិនមានន័យវាអាចស៊ីនៅចំណីគ្រប់យ៉ាងដែលមនុស្សអាចទទួលទាន ឬ ល្អសំរាប់មនុស្សនោះឡើយ។ ខាងក្រោមនេះគឺជាប្រភេទចំណីអាហារមួយចំនួនដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់សត្វឆ្កែ និង អាចបង្ករឲ្យវាឈឺបាន ៖
ខ្ទឹមបារាំង ឬ ខ្ទឹម
ខ្ញុំចូលចិត្តញ៉ាំខ្ទឹមបារាំង ពីព្រោះតែខ្ញុំចូលចិត្តក្លឹនរបស់វា ប៉ុន្តែក្លឹនរបស់វាពេលខ្លះក៏អាចធ្វើឲ្យខ្ញុំឈ្លក់ដែរ។ សំរាប់ឆ្កែវិញវាមិនត្រឹមតែធ្វើឲ្យឈ្លក់ទេ វាអាចផ្តល់នៅផល់អវិជ្ជមានយ៉ាងខ្លាំងដល់ឆ្កែផងដែរ។
តើអ្វីទៅជាមូលហេតុបង្ករ?
ខ្ទឹមបារាំងអាចធ្វើឲ្យឆ្កែជាទីស្រលាញ់របស់យើងឈឺ និង ពុលបាន មូលហេតុគឺដោយសារក្នុងខ្ទឹមបារាំងគឺមានផ្ទុកនៅសារធាតុម៉្យាងដែលបានទៅបំផ្លាញអុកស៊ីសែននៅក្នុងគ្រាប់ឈាមក្រហមរបស់វា។
បើយើងផ្តល់ចំណីប្រភេទនេះទៅឲ្យសត្វឆ្កែរបស់យើងតើវានឹងធ្វើឲ្យឆ្កែយើងមានអាការយ៉ាងដូចម្តេច?
ខ្ទឹមបារាំងអាចបំផ្លាញអុកស៊ីសែននៅក្នុងគ្រាប់ឈាមក្រហមរបស់សត្វឆ្កែ ហើយវានឹងធ្វើឲ្យឆ្កែអស់កំលាំង និង ចុះខ្សោយ។
ផ្លែបឺរ
ប្លែបឺរគឺជាផ្លែឈើម៉្យាងដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ហើយវាអាចផ្តល់ផល់ប្រយោជន៍ជាច្រើនដល់មនិស្សយើង ដូចជា ក្នុងផ្លែបឺរសំបូរទៅដោយជីវជាតិ និង ជាតិសរសៃរ ហើយវាផ្តល់ផល់ល្អដល់សុខភាពបេះដូងរបស់យើង និង ជួយកាត់ន្ថយនៅជាតិកូឡេស្តេរ៉ុលមិនល្អចេញពីខ្លួនយើងផងដែរ។ សំរាប់សត្វឆ្កែវិញគឺវាមិនដូចគ្នានោះទេ វាអាចបង្កឲ្យឆ្កែធ្លាក់ខ្លួនឈឺ ឬ ពុលចំណីជាដើម។
តើអ្វីទៅជាមូលហេតុបង្ករ?
មូលហេតុបង្ករគឺដោយសារ នៅក្នុងសំបក គ្រាប់ និង ស្លឹករបស់ផ្លែបឺរមានផ្ទុកទៅដោយសារជាតិពុលម៉្យាងដែលមានឈ្មោះថាផឺស៊ីន។
បើយើងផ្តល់ចំណីប្រភេទនេះទៅឲ្យសត្វឆ្កែរបស់យើងតើវានឹងធ្វើឲ្យឆ្កែយើងមានអាការយ៉ាងដូចម្តេច?
ការផ្តល់ផ្លែបឺរទៅឲ្យសត្វឆ្កែស៊ីនឹងធ្វើឲ្យវាមានអាការពុលដូចជា វានឹងធ្វើឲ្យឆ្កែមានអាការឈឺពោះ រៀករុះ និង ធ្វើឲ្យសត្វឆ្កែពិបាកក្នុងការដកដង្ហើម។ ហើយមានចំណុចមួយទៀតដែលកាន់តែគ្រោះថ្នាក់នោះគឺ គ្រាប់របស់វាអាចធ្វើឲ្យឆ្កែឆ្លាក់ងាប់បាន។
សូកូឡា
សូកូឡាគឺជាប្រភេទចំណីម៉្យាងដែលមនុស្សភាគច្រើនចូលចិត្ត ដោយសាររស់ជាតិដ៏ឆ្ងាញ់របស់វា។ សំរាប់សត្វឆ្កែក៏មិនខុសគ្នាដែល គឺវាចូលចិត្តចំណីគ្រប់យ៉ាងដែលមនុស្សយើងចូលចិត្ត ទោះបីជារបស់ទាំងនោះមិនមានផល់ល្អចំពោះវាក៏ដោយ។ តួយ៉ាងដូចជាសូកូឡាអញ្ចឹងវាគឺជាចំណីអាហារដែលអាចផ្តល់ផល់ប៉ះពាល់យ៉ាងខ្លាំងបំផុតដល់សុខភាពរបស់សត្វឆ្កែជាទីស្រលាញ់របស់យើងបាន។
តើអ្វីទៅជាមូលហេតុបង្ករ?
ដោយនៅក្នុងសូកូឡាគឺផ្ទុកទៅដោយជាតិកាហ្វេអ៊ីន និង សារធាតុ methylxanthines ដែលអាចធ្វើឲ្យឆ្កែពុលបាន។
បើយើងផ្តល់ចំណីប្រភេទនេះទៅឲ្យសត្វឆ្កែរបស់យើងតើវានឹងធ្វើឲ្យឆ្កែយើងមានអាការយ៉ាងដូចម្តេច?
ការផ្តល់សូកូឡាទៅឲ្យសត្វឆ្កែស៊ីនឹងធ្វើឲ្យវាមានអាការពុលដូចជា ធ្វើឲ្យកំដៅខ្លួនវាឡើងខ្លាំង ប្រកាច់ ខ្វះជាតិទឹក ក្អួត ឈឺពោះ រាក់រុស បង្ករផល់ប៉ះពាល់ដល់សាច់ដុំ និង ចលនាបេះដូង ហើយវាអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត្តរបស់សត្វឆ្កែផងដែល។
ផ្លែទំពាំងបាយជូរ
ផ្លែទំពាំងបាយជូរគឺជាផ្លែឈើម៉្យាងដែលផ្តល់ផល់វិជ្ជមានជាច្រើនដល់សុខភាពយើង ជាពីសេសគឺវាមានមានជីវជាតិខ្ពស់។ ប៉ុន្តែផ្លែឈើដ៏ពិសេសនេះអាចធ្វើឲ្យឆ្កែរបស់យើងឈឺបាន។
តើអ្វីទៅជាមូលហេតុបង្ករ?
គេមិនទាន់បានរកឃើញនៅសារធាតុដែលធ្វើឲ្យសត្វឆ្កែពុល នៅក្នុងផ្លែទំពាំងបាយជូរនៅឡើយទេ។ ប៉ុន្តែវានឹងធ្វើឲ្យសត្វឆ្កែយើងធ្លាក់ខ្លួនឈឺបើយើងតែងតែផ្តល់ផ្លែឈើនេះទៅឲ្យវា។
បើយើងផ្តល់ចំណីប្រភេទនេះទៅឲ្យសត្វឆ្កែរបស់យើងតើវានឹងធ្វើឲ្យឆ្កែយើងមានអាការយ៉ាងដូចម្តេច?
ការផ្តល់ផ្លែទំពាំងបាយជូរទៅឲ្យសត្វឆ្កែស៊ីនឹងធ្វើឲ្យវាមានជំអឺខ្សោយតំរង់នោមយ៉ាងឆាប់រហ័ស ហើយវាអាចធ្វើឲ្យឆ្កែក្អួត ខ្វះជាតិទឹក និង ការថយចុះនៃចំណង់អាហារ។ បើសិនជាយើងផ្តល់ផ្លែទំពាំងបាយជូរចំនួនច្រើនទៅឲ្យឆ្កែស៊ីនឹងអាចធ្វើឲ្យសត្វឆ្កែងាប់ដោយសារជំងឺតំរង់នោមបាន។
កាហ្វេ និង ស្រារ
អ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានដឹងនោះទេថា កាហ្វេ និង ស្រារ អាចផ្តល់ផល់យ៉ាងអាក្រក់ទៅដល់សុខភាពរបស់សត្វឆ្កែរបស់យើង។
តើអ្វីទៅជាមូលហេតុបង្ករ?
សត្វឆ្កែនឹងអាចពុលបានបើយើងផ្តល់ កាហ្វេ ឬ ស្រារ ឲ្យវាផឹកនោះ។ មូលហេតុគឺដោយសារនៅក្នុងស្រារគឺផ្ទុកទៅដោយសារធាតុអេតាណុល និង កាហ្វេគឺផ្ទុកទៅដោយសារធាតុកាហ្វេអ៊ីន និង សារធាតុ methylxanthines ដែលសុទ្ធសឹងតែជាសារធាតុដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់សត្វឆ្កែ។
បើយើងផ្តល់ចំណីប្រភេទនេះទៅឲ្យសត្វឆ្កែរបស់យើងតើវានឹងធ្វើឲ្យឆ្កែយើងមានអាការយ៉ាងដូចម្តេច?
ការផ្តល់ កាហ្វេ ឬ ស្រារ ទៅឲ្យសត្វឆ្កែផឹកនឹងធ្វើឲ្យវាមានអាការដូចជា ក្អួត ឈឺពោះ ការកើនឡើងនៃចលនាបេះដូង និង សំពាធឈាម ការគាំងបេះដូង សន្លប់ ហើយវាអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតសត្វឆ្កែផងដែរ។
ដូចនេះដើម្បីឲ្យសត្វឆ្កែរបស់យើងមានសុខភាពល្អ និង អាចរស់នៅបានយូរយើងគួរតែធ្វើការស្វែងយោល និង ជ្រើសរើសចំណីអាហារឲ្យបានត្រឹមត្រូវមុននឹងផ្តល់ទៅឲ្យសត្វឆ្កែ ជៀសវាងការផ្តល់ចំណីអាហារមួយចំនួនដូចជា ខ្ទឹមបារាំង ផ្លែបឺរ សូកូឡា ទំពាំងបាយជូរ កាហ្វេ និងស្រា ដែលវាអាចបណ្តាល់ឲ្យប៉ះពាល់យ៉ាងខ្លាំទៅដល់សុខភាពរបស់សត្វឆ្កែបាន។