MENU

Wireless Charging Pad ថ្មីរបស់ក្រុមហ៊ុន LG អាចសាកថ្មទូរស័ព្ទបាន 3 ដងលឿនជាង wireless charger ដ៏ទៃ

ការសាកថ្មតាម wireless គឺជាបច្ចេកវិទ្យាថ្មី ហើយមានតែស្មាត្រហ្វូនស៊េរីថ្មីមួយចំនួនប៉ុណ្ណោះ ដែលមានបំពាក់នូវមុខងារអាចសាកថ្មតាម wireless pad នេះបាន ក៏ប៉ុន្តែយើងក៏ឃើញមានស្មាត្រហ្វូនថ្មីភាគច្រើននាពេលបច្ចុប្បន្ន គឺសុទ្ធតែមានមានបំពាក់មកជាមួយនូវមុខងារសាកថ្មតាម Wireless នេះផងដែរ ដូច្នេះយើងអាចសន្និដ្ឋានបានថាបច្ចេកវិទ្យានេះ គឺកំពុងតែត្រូវបានគេអភិវឌ្ឍឲ្យប្រសើរឡើង។

មកដល់ឥឡូវនេះ យើងនៅមិនទាន់មានឃើញការប្រើប្រាស់ប្រដាប់សាកថ្មតាម wireless នេះច្រើននោះទេ មូលហេតុចម្បងនោះ គឺដោយសារ wireless charging pad ភាគច្រើននៅមិនទាន់សាកថ្មបានលឿនដូចប្រើប្រាស់ខ្សែសាកនោះទេ ក៏ប៉ុន្តែគំនិតនេះ នឹងត្រូវបានផ្លាស់ប្តូរ ព្រោះថា ក្រុមហ៊ុន LG ទើបតែបានប្រកាសពី Wireless Charging Pad ថ្មីរបស់ពួកគេ ដែលអាចសាកថ្មបានលឿនស្មើនឹងការសាកតាមខ្សែ និងសាកបានលឿនជាងប្រដាប់សាកថ្មតាម wireless ដទៃទៀត ដែលមានក្នុងទីផ្សារបច្ចុប្បន្ន បានដល់ទៅ 3 ដងឯណោះ។

LG's 15 watt Wireless Charging Pads | ប្រភពពី TNW

LG’s 15 watt Wireless Charging Pads | ប្រភពពី TNW

ក្រុមហ៊ុន LG បានប្រកាសពី Wireless Charging Pad ដែលមានថាមពលចរន្តដល់ទៅ 15 វ៉ាត់ (watt) ដំបូងបង្អស់លើលោក ដែលអាចសាកថ្មបានលឿនជាង 3 ដងនៃប្រដាប់សាកថ្មតាម wireless ផ្សេងៗ ដែលមានថាមពលចរន្តត្រឹមតែ 5 វ៉ាត់ (watt) ហើយ LG’s Wireless Charging Pad នេះ នឹងត្រូវបានចេញលក់ក្នុងទីផ្សារនៅចុងខែតុលានេះ។ យោងតាមក្រុមហ៊ុន LG ផ្ទាល់ ប្រដាប់សាកថ្មតាម wireless នេះ នឹងអាចសាកថ្មទូរស័ព្ទស្មាត្រហ្វូនរបស់អ្នកពី 0% ទៅ 50% ក្នុងរយៈពេលត្រឹមតែ 30 នាទីតែប៉ុណ្ណោះ។

LG’s Wireless Charging Pad នេះ អាចប្រើប្រាស់បានជាមួយនឹងឧបករណ៍អេឡិចត្រូនិច និងស្មាត្រហ្វូនបច្ចុប្បន្ន ដែលមានបំពាក់មកជាមួយនូវមុខងារអាចសាកថ្មតាម Wireless។ ហើយយោងតាមក្រុមហ៊ុន LG ប្រដាប់សាកថ្មតាម wireless នេះ នឹងមានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាការពារមិនឲ្យបន្ទះសាកថ្មនេះមានកំណើនកំដៅលើសលុបនៅពេលសាកថ្មស្មាត្រហ្វូនអ្នក។ ជាមួយនឹងបច្ចេកវិទ្យាមួយនេះ វាអាចកាត់បន្ថយអត្រា ដែលអាចធ្វើឲ្យថ្មរបស់ស្មាត្រហ្វូនអ្នកឆាប់ខូច និងការពារមិនឲ្យផ្ទុះនៅពេលសាកថ្មបានយ៉ាងច្រើន។

LG’s High-power Wireless Charging Pads មួយនេះ និងមានលក់ក្នុងទីផ្សារនៅប្រទេស អូស្ត្រាលី អ៊ឺរ៉ុប និងអាមេរិកខាងជើង នៅពាក់កណ្ដាលខែតុលានេះ ក៏ប៉ុន្តែយើងនៅមិនទាន់ដឹងពីតម្លៃរបស់វាច្បាស់នោះទេ។

Comments Off on Wireless Charging Pad ថ្មីរបស់ក្រុមហ៊ុន LG អាចសាកថ្មទូរស័ព្ទបាន 3 ដងលឿនជាង wireless charger ដ៏ទៃ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន