MENU

លេចចេញវីដេអូរបស់ iPhone 7 ដែលមិនមានរន្ធដោតកាស 3.5mm

ខណៈពេលដែលយើងនៅសល់ពេលប្រហែលពីរខែទៀតមុនពេលដែល ក្រុមហ៊ុន Apple ដាក់បង្ហាញ ទូរស័ព្ទ iPhone 7 ជាផ្លូវការ ហើយវាត្រូវបានបង្ហាញឲ្យកាន់តែច្បាស់ថា ឧបករណ៍នេះនឹងមិនត្រូវបានបំពាក់រន្ធដោតកាស 3.5mm នោះទេ។ នេះជាការបង្ហាញចុងក្រោយបំផុតនៃ វីដេអូរយៈពេល 6 វិនាទី នៅលើ Weibo ដែលបង្ហាញពី Case របស់ទូរស័ព្ទ iPhone 7 ចំនួនពីរ ហើយនៅពេលដែលកាមេរ៉ាថតផ្នែកខាងក្រោមនៃ Case យើងឃើញថា រន្ធដោតកាសត្រចៀករបស់ទូរស័ព្ទជំនាន់ថ្មីនេះ មិនមានទៀតឡើយ ។

 

Screenshot-2016-02-16-at-14.14.03-1200x484

 

មូលហេតុដែល Apple លុបបាត់រន្ធដោតកាសដោយសារពួកគេចង់បង្កើនទំហំថាមពលថ្ម ឬក៏ធ្វើអោយទូរស័ព្ទនេះកាន់ស្តើងជាងមុន ចំនែកឯរន្ធដោតកាសនេះនឹងជំនួសដោយការបន្ថែម speaker មួយទៀត ។

 

ខាងក្រោមនេះជាវីដេអូបង្ហាញពី Case របស់ iPhone 7 :

 

https://youtu.be/UVe75dUzwvM

 

តើអ្នកគិតយ៉ាងណាចំពោះការលុបបំបាត់រន្ធដោតកាសនេះ?

Comments Off on លេចចេញវីដេអូរបស់ iPhone 7 ដែលមិនមានរន្ធដោតកាស 3.5mm បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន