MENU

ទូរស័ព្ទសេរី ថ្មី 3 គ្រឿងរបស់ Motorola

ក្រុមហ៊ុន Motorola ដែលជាក្រុមហ៊ុនមួយផលិតទូរស័ព្ទជំនាន់មុន ដែលបានបាត់ខ្លួនជាយូរណាស់មកហើយ ឥឡូវនេះគេបានបញ្ចេញនូវទូរស័ព្ទ SmartPhone 3 គ្រឿង ដែលបានធ្វើអោយក្រុមហ៊ុននេះលេចមុខសាជាថ្មី។ យើងនៅចាំបានថា ទូរស័ព្ទ motorola ពីជំនាន់មុនជាទូរស័ព្ទមួយដែលមានការពេញនិយមយ៉ាងខ្លាំង អំពីមនុស្សក្នុងពិភពលោក អញ្ចឹងអាចនឹងមានភាគរយច្រើនដែល យើងអាចចាប់អារម្មណ៍ សំរាប់ទូរស័ព្ទថ្មីៗរបស់ពួកគេ។

នៅថ្ងៃទី 17 ខែ ឧសភា ឆ្នាំ 2016 motorola បានបញ្ចេញ ទូរស័ព្ទចំនួន 3 ប្រភេទដូចជា Moto G, Moto G plus, Moto G play។  ទូរស័ព្ទទាំង 3 គ្រឿងនេះមាន 3 ជំនាន់មកហើយ ប៉ុន្តែ ជំនានទី 4 នេះគឺបានធ្វើអោយ គេហទំព័រមួយចំនួនភ្ញាក់ផ្អើល ជាពិសេស DxO mark។ តោះទៅមើល Specification របស់វាទាំងអស់គ្នា។

xl-2016-moto-g4-1

Moto G និង G plus ( 200$ និង 225$)

  • រូបរាង និង ទំហំ
    • 153 x 76.6 x 9.8 mm (6.02 x 3.02 x 0.39 in)
    • មានរាងស្អាត ធ្វើពី ផ្លាស់ស្ទីកនៅឡើយ ព្រោះតំលៃរបស់វាមិនដល់ 300$ នោះទេ
    • អាចដោះសោរដោយក្រយៅដៃ
  • CPU:  Snapdragon 617 Up to 1.5 GHz  5Core
  • ប្រព័ន្ធដំនើរការ: Android 6.0.1 Marshmallow
  • Camera:
    • 16 MP កាមេរ៉ាក្រោយ (f/2.2 aperture)  5 MP កាមេរ៉ាមុខ(Moto G4 Plus)
    • 13 MP កាមេរ៉ាក្រោយ (f/2.2 aperture)  5 MP កាមេរ៉ាមុខ(Moto G4)
  • Video: 2160P @30 FPS
  • អេក្រង់ៈ 5.5 inches 1080p
  • Memory(Ram): 2 GB and 3 GB LPDDR3 933MHz
  • ការសាកថ្ម: សាកតែ 15នាទី អាចប្រើប្រាស់បាន 6 ម៉ោង។
  • Memory(Storage): 16 GB and 32 GB អាចដាក់បាន Memory ក្រៅដល់ទៅ 128GB ទៀត។
  • ស៊ីមពីរ /Dual Standby(4G-3G Mode)
  • ពណ៌ ៈ ខ្មៅ និង ស

moto-g4-plus-design-middle

Moto G play (180$)

  • អេក្រង់ៈ 5inches  720p 1280×720
  • Camera: 8 MP កាមេរ៉ាក្រោយ 5 MPកាមេរ៉ាមុខ (f/2.2 aperture)
  • CPU:  Snapdragon 410 Up to 1.5 GHz  5Core
  • Ram : 2GB
  • ប្រព័ន្ធដំនើរការ: Android 6.0.1 Marshmallow

Motor G ទាំង3 ប្រភេទនេះជាទូរស័ព្ទដែលគេបានគិតថាថោក ហើយគ្រាន់បើដូចទូរស័ព្ទដ៏ទៃ រូបរាងរបស់វាមើលទៅគួរអោយស្រលាញ់ទោះបីជាវាធ្វើពី ផ្លាស់ស្ទិកមែន ប៉ុន្តែ បើយើងថែវា វានឹងគង់វង្សបានយូរ។ សំខាន់ជាងនេះទៅទៀត វាបានចូលជាចំណាត់ថ្នាក់ទូរស័ព្ទដែលថតរូបបានស្អាត នៅក្នុងគេហទំព័រ DxO ផងដែរ។

 

Comments Off on ទូរស័ព្ទសេរី ថ្មី 3 គ្រឿងរបស់ Motorola បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន