ពាក្យចចាមអារាមថ្មីៗនេះបាននិយាយថាក្រុមហ៊ុន Xiaomi គឺមានបំណងផលិតប្រព័ន្ធដំណើរការដែលមានឈ្មោះថា ” Rifle ” ។ ដំណឹងនេះទើបតែទទួលបានតិចតួចតែប៉ុណ្នោះ ហើយក្រុមហ៊ុនកាសែត The Korea Times បានត្រូវបានគេប្រាប់ពីក្រុមហ៊ុនឧស្សាហកម្មមួយថា SoC (system on chip) ថ្មីនេះនឹងត្រូវដាក់បង្ហាញនៅខែក្រោយនេះ ដែលទំនងជាការចាប់ផ្តើមសម្ពោធ Xiaomi Max និង Mi Band 2 នៅថ្ងៃទី10 ខែឧសភា ខាងមុខនេះ ។
ជាមួយនឹងការកើនឡើងនៃការប្រកួតប្រជែងក្នុងស្រុក – ឧស្សាហកម្មរបស់ប្រទេសចិនខ្លួនផ្ទាល់កំពុងតែសម្លឹងមើលការកាត់បន្ថយការចំណាយគ្រប់ទីកន្លែងតាមដែលអាចធ្វើទៅបានផងដែរ ហើយដោយមិនបាច់ចំណាយប្រាក់លើ ក្រុមហ៊ុន Samsung, ក្រុមហ៊ុន Qualcomm ឬ ក្រុមហ៊ុន MediaTek សម្រាប់ប្រព័ន្ធដំណើរការរបស់ពួកគេឡើយ ហើយក៏ជាកន្លែងល្អបំផុតក្នុងការចាប់ផ្តើមបោះជំហានចូលទីផ្សារ processor ផងដែរ។ ចំនែកឯបន្ទះឈីបយើងក៏មិនដឹងអ្វីច្រើនអំពីវា ” Rifle ” នៅពេលនេះនៅឡើយទេ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា វាយកគំរូតាម ARM architecture ។
បើយោងតាមពត៌មានច្បាស់ការមួយបានប្រាប់ឲ្យដឹងថា បន្ទះឈីបរបស់ក្រុមហ៊ុន Xiaomi និងការអភិវឌ្ឍផ្សេងទៀតដូចជាវាអាចប្រកួតប្រជែងជាមួយនឹងវិស័យអេឡិចត្រូនិចរបស់ក្រុមហ៊ុន Qualcomm នៅលើទីផ្សារក្នុងប្រទេសចិនបាន ដូចនេះជាក់ស្តែងណាស់ដែលថាដំណោះស្រាយការចំណាយមានប្រសិទ្ធិភាព ។
ដូចនេះតើអ្នកគិតយ៉ាងណាចំពោះប្រព័ន្ធដំណើរការ របស់ក្រុមហ៊ុន Xiaomi ? តើ Processor មួយណាដែលអ្នកជឿទុកចិត្ត និងគាំទ្របំផុត ?