MENU

ទូរស័ព្ទ Sony Xperia X Premium និងភ្ជាប់មកជាមួយ HDR display ដែលមានពណ៌ដល់ទៅ 1.07 ពាន់លានពណ៌ឯណោះ

កាលពីខែកុម្ភៈនេះក្រុមហ៊ុន Sony បានបញ្ចប់ជីវិតខ្សែស្រលាយស្មាតហ្វូនត្រកួល Z ដែលបានប្តូរមកជាស្មាតហ្វូនត្រកួលថ្មីនោះគឺ Xperia X, Xperia X Performance និង Xperia XA។ ហើយឥឡូវនេះវាហាក់ដូចជាសមាជិកថ្មីនឹងត្រូវបានបន្ថែមទៅឱ្យក្រុមគ្រួសារ X នៅចំណុចមួយចំនួននាពេលអនាគត ។

 

sony-is-replacing-the-xperia-z-series-with-the-xperia-x

 

យើងកំពុងនិយាយអំពីទូរស័ព្ទ Xperia X Premium ដែលយោងតាមពាក្យចចាមអារាមថ្មីមួយថាស្មាតហ្វូនថ្មីនេះជាអ្នកស្នងតំណែងពី Z5 Premium ពីឆ្នាំមុន ហើយក៏ជាស្មាតហ្វូនពិសេសដំបូងគេដែលបានបំពាក់អេក្រង់ដែលមានសមត្ថភាពក្នុងការបង្ហាញ resolution កំរឹត 4K ហើយប្រសិនបើរបាយការណ៍នេះមានភាពត្រឹមត្រូវនោះ ភាពខុសគ្នាចម្បងរបស់ X Premium ក៏ជាអេក្រង់ផងដែរ។

 

RTG Tech Summit - Visual Tech Session - Embargo December 8 2015 9am EST-page-011

 

វាជាការប្រសើរណាស់ប្រសិនបើវាភ្ជាប់មកជាមួយ HDR display ហើយក៏ជាអេក្រង់ដំបូងបំផុតសំរាប់ពិភពស្មាតហ្វូនផងដែរ។ ទាំងនេះគឺជាការអះអាងមួយដែល មានន័យថាវានឹងមានសមត្ថភាពបង្ហាញដល់ទៅ 1.07 ពាន់លានពណ៌បើប្រៀបធៀបទៅនឹង 16.8 លានពណ៌នៃរាល់ស្មាតហ្វូនផ្សេងទៀត ។

 

17662552e10493ebb6

 

ទូរស័ព្ទ Xperia X Premium ពិតជានឹងបង្ហាញ 120Hz refresh rate, 2.000:1 contrast ratio ហើយវានឹងមានបន្ទះអេក្រង់ភ្លឺបំផុតដែលដាក់ចូលទៅក្នុងទូរស័ព្ទនោះ។ វានឹងផ្តល់ 1.000 nits នៃ ” ពន្លឺស ” និងពិតជាអាចឡើងទៅដល់កម្រិត 1300 nits ដែលមានច្រើនជាងពីរដងដែលទូរស័ព្ទ Samsung Galaxy S7 អាចសម្រេចបានត្រឹមតែ nits 539 តែប៉ុណ្ណោះ។

ស្មាតហ្វូនដែលនឹងចេញនាពេលខាងមុខនេះគួរតែត្រូវបានបំពាក់ដោយ បន្ទះឈីប Snapdragon 820 របស់ក្រុមហ៊ុន Qualcomm នឹងមាន RAM ទំហំ 3GB ហើយអ្វីរឹតតែអស្ចារ្យនោះវានឹងភ្ជាប់មកជាមួយ USB Type-C ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងពីពេលវេលាឬកាលបរិច្ឆេទចេញផ្សាយដែលនឹងចាប់ផ្តើមនៅពេលណានោះឡើយ ។

Comments Off on ទូរស័ព្ទ Sony Xperia X Premium និងភ្ជាប់មកជាមួយ HDR display ដែលមានពណ៌ដល់ទៅ 1.07 ពាន់លានពណ៌ឯណោះ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន