MENU

ក្រុមហ៊ុន Samsung កំពុងសាកល្បងទូរស័ព្ទ Galaxy Note 6 ពីរស៊េរីដែលមានអេក្រង់កោងនិងមិនកោងជាមួយនឹងថ្មមានថាមពលថ្ម 4000 mAh

ខណៈពេលដែលយើងនៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះ ដែលនៅឆ្ងាយពីសេចក្តីប្រកាសជាផ្លូវការដែលទាក់ទងនឹង Samsung Galaxy Note ជំនាន់ថ្មី ដែលភាគច្រើនគេបានហៅវាថា Galaxy Note 6 – ហើយយើងក៏ធ្លាប់បានឮពត៌មានជាច្រើន រួចទៅហើយអំពីឧបករណ៍នេះ។

 

5Fkjm6mA

 

បើតាមពត៌មានលម្អិតចុងក្រោយបង្អស់ដែលទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មីដែលនឹងចេញនាពេលខាងមុខនេះបានមកពីគេហទំព័ររបស់ប្រទេសហូឡង់នោះគឺ GSM Helpdesk ហើយមិនតែប៉ុណ្ណោះក៍មានរបាយការណ៍មកថា ក្រុមហ៊ុន Samsung បច្ចុប្បន្ននេះកំពុងធ្វើការតេស្ត ទូរស័ព្ទ Galaxy Note 6 ពីរម៉ូដែលផងដែល : មួយគឺជាប្រភេទអេក្រង់រាបស្មើធម្មតា និងមួយផ្សេងទៀតជាអេក្រង់កោង ហើយទូរស័ព្ទទាំងពីរនេះមាន លក្ខណៈសម្បត្តិស្រដៀងគ្នា – សូម្បីតែទំហំអេក្រង់ និង pixel resolution ក៍ដូចគ្នា ( 5.8 អ៊ីញ Quad HD ) ។

GSM helpdesk ក៍បានលើកឡើងផងដែរថា Galaxy Note 6 នឹងមកជាមួយនឹងថាមពលថ្ម 4000 mAh បើប្រៀបធៀបនិង Note 5 ជំនាន់មុនដែលមានថាមពលថ្មត្រឹមតែ 3000 mAh តែប៉ុណ្ណោះ ហើយវានឹងអាចបង្កើននូវ ការនិយាយសន្ទនា និងការ Standby ចោលទូរស័ព្ទរបស់អ្នកបានយូរជាងមុនផងដែរ។

 

samsung-galaxy-note-edge-photo-story-blade-1

 

Samsung Galaxy Note 6 អាចនឹងបំពាក់កាមេរ៉ាខាងក្រោយទំហំ 12 MP ( ដូចគ្នាទៅនិងស៊េរី Galaxy S7 ) , RAM ទំហំ 6GB, បន្ទះឈីប Snapdragon 823 ឬ Exynos 8890 processor ។ លើសពីនេះទៀត ឧបករណ៍នេះអាចមានបច្ចេកវិទ្យាមិនជ្រាបទឹក និងស្កេនប្រស្រីភ្នែកដែរ។

របាយការណ៍ថ្មីមួយពីប្រទេសកូរ៉េបាននិយាយថាក្រុមហ៊ុន Samsung អាចនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាស Note 6 នៅក្នុងខែកក្កដាដូច្នេះ វាលឿនជាង 1 ខែកាលពីឆ្នាំមុនក្រោយពី Note 5 ត្រូវបានគេបញ្ចេញជាផ្លូវការ ( នៅខែសីហាឆ្នាំ 2015 ) ។

តើអ្នកទាំងអស់គ្នាចូលចិត្ត ទូរស័ព្ទ Galaxy Note 6 ដែលបំពាក់អេក្រង់កោង ឬក៏អេក្រង់ធម្មតា?

Comments Off on ក្រុមហ៊ុន Samsung កំពុងសាកល្បងទូរស័ព្ទ Galaxy Note 6 ពីរស៊េរីដែលមានអេក្រង់កោងនិងមិនកោងជាមួយនឹងថ្មមានថាមពលថ្ម 4000 mAh បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន