MENU

5 ចំនុចដែលបុរសចង់អោយស្ត្រីដឹង

បុរសទាំងអស់តែងតែមានអ្វីដែលខ្លួនចង់ប្រាប់ទៅមនុស្សស្រី ដែលតែងតែនិយាយចេញមក ឬ ពេលខ្លះគេបានធ្វើចេញជាកាយវិការផ្សេងៗអោយខាងស្រីបានដឹង។ ប៉ុន្តែពេលខ្លះស្ត្រី គេមិនដឹងថាបុរសនោះចង់ប្រាប់អ្វីទៅគេ ឬ ចង់ធ្វើអ្វីនោះទេ ។ ដូចនេះយើងនឹងលោកនូវចំនុចខ្លះៗដែលបុរសចង់អោយស្ត្រីដឹងអំពីខ្លួនគេ។

មនុស្សប្រុសប្រាប់ថាស្រលាញ់ដោយកាយវិការ

បុរសខ្លះចូលចិត្តបញ្ចេញនូវ ការគិត ការពេញចិត្តរបស់គេទៅមនុស្សម្នាក់តាមកាយវិការ។ ពេលខ្លះពួកគេចង់ បញ្ជាក់ថាគេស្រលាញ់អ្នកដោយធ្វើការសំរាប់អ្នកផ្សេងៗដូចជា ជូនអ្នកទៅវិញទៅមក, ដើរផ្សារជាមួយអ្នក, ជួយអ្នកនូវការងារធ្ងន់ៗ។ ពេលខ្លះសូម្បីតែការងារដែលគេមិនដែលធ្វើ ក៏គេអាចធ្វើបានដែល។

getty_rf_photo_of_man_changing_a_tire_for_woman

ការសំរេចចិត្តរបស់បុរសជាការសំរេចចិត្តមួយដែលសំខាន់បំផុតសំរាប់គេ

បើសិនជាគេសំរេចថាធ្វើអ្វីមួយ គេប្រាកដជាធ្វើ ឧទាហរណ៍ ការរៀបការ បុរសសំរេចថាសុំនារីម្នាក់នោះរៀបការ មានន័យថាម្នាក់ស្រីនោះជាអ្វីៗទាំងអស់របស់គេ ព្រោះថាមុននឹងសុំ បុរសនោះត្រូវគិតជាច្រើនថា ស្ត្រីនោះ សមរម្យនឹងទទួលជាប្រពន្ធគេឬទេ, មានបញ្ហាផ្សេងៗទៀតដែលគេត្រូវគិត។ ទាំងនេះ ពួកយើងនិយាយតែចំពោះ អ្នកដែលស្រលាញ់គ្នា ដោយផ្ទាល់ សំរាប់អ្នករៀបការដោយសារចាស់ទុំ នោះខ្ញុំមិនអាចនិយាយបកស្រាយបានទេ។

man proposing to girlfiend outdoors

បុរសតែងតែស្តាប់អ្នកជានិច្ច

ភាគច្រើនស្ត្រីនិយាយគ្នាតែងតែផ្តោតអារម្មណ៍និយាយគ្នា ដោយ និយាយទៅមក។ ប៉ុន្តែសំរាប់បុរស ពេលដែលស្ត្រីនិយាយ ភាគច្រើនគេធ្វើអ្វីផ្សេង ដូចជាលេងហ្គេម មើលវីដេអូ ឬធ្វើអ្វីផ្សេង ហើយអ្នកតែងតែខឹងគេ ព្រោះគេមិនស្តាប់។ បុរស គេស្តាប់គ្រប់បែបយ៉ាងដែលអ្នកនិយាយ ពួកគេចូលចិិត្ត អង្គុយស្តាប់ មិននិយាយអ្វី ហើយយកសំដីអ្នកទៅគិត។ មិនមែនពួកគេមិនស្តាប់នោះទេ។

getty_rf_photo_of_man_ignoring_woman

ពួកគេតែងចង់បានពេលវេលាសំរាប់ខ្លួនឯង

អ្នកទាំងពីរចង់់នៅជាមួយគ្នាណាស់ ប៉ុន្តែការនៅជាមួយគ្នារាល់ថ្ងៃក៏អាចធ្វើអោយអ្នកពិបាក់ក្នុងខ្លួនដែល។ មនុស្សម្នាក់ត្រូវការមិត្តភាពរៀងៗខ្លួន ដូចនេះអ្នកអាចលែងគេអោយទៅដើរលេងជាមួយមិត្តភកិ្តរបស់គេ កំឡុងពេលដែលអ្នកជួបជាមួយមិត្តរបស់អ្នកបានផងដែរ។

Notice-him-while-he-is-talking-to-his-friends

ពួកគេតែងតែគិតអំពីសិច

អ្នកត្រឹមជា សង្សាអ្នកអាចរំលងចំនុចនេះបាន ព្រោះ ប្រពៃណីខ្មែរ ប៉ុន្តែអ្នកអាចយល់ដឹងខ្លះៗមុនអ្នករៀបការជាមួយបុរសម្នាក់។ ភាគច្រើនបុរស ចូលចិត្តគិតអំពីរឿងសិច អ្នកខ្លះ មួយថ្ងៃមួយដង(គិត មិនមែនធ្វើទេ) ។ ដូចនេះអ្នកជាប្រពន្ធ អ្នកគួរតែចេះដឹងនូវអ្វីៗដែលអាចធ្វើអោយគេមានអារម្មណ៍ និង កាត់បន្ថយស្ត្រេសបានខ្លះ ពេលខ្លះ គេមិនអាចនឹងបំភ្លេចអ្នកបានផងដែរ។

man-thinking-about-sex

 

Comments Off on 5 ចំនុចដែលបុរសចង់អោយស្ត្រីដឹង សង្គម

Comments are closed.

យោបល់របស់អ្នកអាន